ប្រទេសកំពូល ៣ ដែលកើបលុយពីការលក់គ្រឿងសម្អាងពីកម្ពុជាបានច្រើនជាងគេក្នុងឆ្នាំ ២០១៨

0
466

អ្នកទាំងអស់គ្នាតែងតែឃើញការផ្សព្វផ្សាយពាណិជ្ចកម្មយ៉ាងច្រើនសន្ធឹកសន្ធាប់អំពីផលិតផលគ្រឿងសម្អាងកំពុងតែរីកចម្រើនខ្លាំង ដែលកម្ពុជាបានចំណាយប្រមាណជា ៤៨.៤ ពាន់លានដុល្លារក្នុងការទិញផលិតផលទាំងនោះក្នុងឆ្នាំ ២០១៧ កន្លងទៅ។  លោកអ្នកប្រហែលជាមិនទាន់ដឹងទេថា ប្រទេសណាខ្លះដែលនាំចូលផលិតផលកែសម្ផស្សច្រើនជាងគេ បំផុតមកកាន់ទីផ្សារកម្ពុជា ក្នុងឆ្នាំ ២០១៨ នេះ។

ពេលនេះ Business Cambodia សូមបង្ហាញជូនពីប្រទេសចំនួន ៣ ដែលនាំចូលផលិតផលកែសម្ផស្សមកលក់នៅកម្ពុជាច្រើនជាងគេបំផុតក្នុងឆ្នាំ ២០១៨ នេះ៖

១.ប្រទេសចិន

មហាអំណាចចិន ដែលជាដៃគូរពាណិជ្ចកម្មធំបំផុតរបស់កម្ពុជាបានឈរនៅចំណាត់ថ្នាក់លេខមួយ ដែលក្នុងនោះផលិតផលគ្រឿងសម្អាងភាគច្រើនដែលកម្ពុជាទទួលទិញ នាំចូលមកលក់នៅក្នុងប្រទេស ជាផលិតផលរបស់ប្រទេសចិន។ ថ្មីៗកន្លងទៅនេះទិន្នន័យជាក់ស្តែងបានបង្ហាញថា ប្រទេសចិនលក់គ្រឿងសម្អាងមកកម្ពុជាក្នុងមួយឆ្នាំបើគិតជាទំហំទឹកប្រាក់ប្រមាណជា ៥.៨ ពាន់លានដុល្លាអាមេរិក។ ផលិតផលរបស់ប្រទេសចិនបានកាន់កាប់ទីផ្សារផលិតផលគ្រឿងសម្អាងប្រមាណជា ១២ ភាគរយក្នុងចំណែកទីផ្សាទាំងមូលរបស់កម្ពុជា ដែលផលិតផលភាគច្រើនជា ផលិតផលរក្សាស្បែក និងម៉ាស់ជាដើម។

២.សហរដ្ឋអាមេរិក

មហាអំណាចពិភពលោកមួយនេះ ឈរនៅលំដាប់ទី២ ក្នុងនាមជាអ្នកលក់ផលិតផលគ្រឿងសម្អាងចូលក្នុងទីផ្សារកម្ពុជា ដែលកាន់កាប់ចំណែកទីផ្សារប្រមាណជា ១០.២ % ក្នុងចំណែកទីផ្សារទាំងមូលរបស់កម្ពុជា។ តាមការប៉ាន់ប្រមាណសហរដ្ឋអាមេរិកអាចលក់ផលិតផលទាំងនោះចូលក្នុងទីផ្សារកម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណជា ៤. ៩ ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលទំហំនេះមានលក្ខណៈធំធេងខ្លាំងបន្ទាប់ពីផលិតផល គ្រឿងសម្អាងរបស់ប្រទេសចិន។

៣.ហុងកុង

ប្រទេសហុងកុងឺរនៅលំដាប់ទី ២ ក្នងចំណោមប្រទេសតាំងអស់ដែលលក់ផលិតផលគ្រឿងសម្អាងចូលមកកម្ពុជា ដែលហុងកុងអាចរកលុយបានប្រមាណជា ៤.១ ពាន់លានដុល្លាពីទីផ្សាគ្រឿងសម្អាងរបស់ប្រទេសកម្ពុជា ដែលទំហំទាំងនេះមិនរាប់បញ្ជូលគ្រឿងសម្អាងក្រៅផ្លូវការដូចជាសំលៀកបំពាក់ជាដើមផង។ ហុងកុងបានកាន់កាប់ទីផ្សាគ្រឿងសម្អាងនៅកម្ពុជាប្រមាណេជា ៨.៤ % ដែលជាចំណែកទីផ្សារធំមួយបន្ទាប់ពីសហរដ្ឋអាមេរិក៕

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)