ដឹងទេ! ហេតុអ្វីដំបូលស័ង្កសីអ្នកឆាប់ច្រែះ?

0
135
ISI PALM AZ 100

ការចំណាយពេលធ្វើការផ្លាស់ប្តូរដំបូលស័ង្កសីជាញឹកញាប់ដោយសារបញ្ហា ច្រែះ, ធ្លុះ, ឆាប់ស្លកពណ៌, និងមានការកើនឡើងកម្តៅក្នុងផ្ទះ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់លោកអ្នក។ ដូច្នេះ បញ្ហាទាំងអស់នេះផលិតផលស័ង្កសី អាយ អេស អាយ ផាម ពណ៌100 អាចជួយបាន។ សូមទស្សនាវីដេអូខាងក្រោម ដើម្បីយល់ច្បាស់ពីផលិតផល អាយ អេស អាយ ផាម ពណ៌ ១០០! សូមកុំភ្លេចរង់ចាំតាមដានទស្សនាវគ្គបន្ត! #ផលិតផលស័ង្កសី #ISIPALM #ជាប់ធន់ជានិរន្តរ Buy us today!

Posted by ISI STEEL on Wednesday, 31 October 2018

មនុស្សភាគច្រើនមានការធុញទ្រាន់យ៉ាងខ្លាំងជាមួយនឹងដំបូលស័ង្កសីរបស់គាត់ ដែលប្រក់បានត្រឹម ៣ ទៅ ៤ ឆ្នាំ ប៉ុណ្ណោះ ក៏ចាប់ផ្តើមច្រែះ និងធ្លុះធ្លាយ ហើយត្រូវជួសជុល និងផ្លាស់ប្តូរដំបូលជាញឹកញាប់។ ពួកគាត់បានធ្វើដូច្នេះដដែលៗ ព្រោះគិតថា គ្រប់ម៉ាកនៃផលិតផលស័ង្កសីគឺសុទ្ធតែមានគុណភាពដូចគ្នា និងមានអាយុកាលបានត្រឹមប៉ុណ្ណឹង។

ការផ្លាស់ប្តូរញឹកញាប់នេះធ្វើឲ្យពួកគាត់ខាតទាំងពេលវេលា ប្រាក់កាក់ កំលាំង និងខាតប្រយោជន៍ជាច្រើនទៀត។ អ្នកមិនអាចមើលដឹងនឹងភ្នែកថាតើ ស័ង្កសីណាមានគុណភាព និងស័ង្កសីណាគ្មានគុណភាពនោះឡើយ។ ផលិតផលស័ង្កសីនៅកម្ពុជាបច្ចុប្បន្នមានពីរប្រភេទគឺ ប្រភេទស័ង្កសី PPGL មានស្រោបអាលុយមីញ៉ូមដែលអាចការពារជាតិអាស៊ីត និងក្បុងដែលមានក្នុងទឹកភ្លៀង និងលាមកសត្វយ៉ាងមានប្រសិទ្ធភាព ហើយក៏អាចការពារកម្តៅបានល្អផងដែរ។

ប្រភេទស័ង្កសី PPGI គឺមិនមានស្រោបសារធាតុអាលុយមីញ៉ូមនោះឡើយ ហេតុនេះហើយបានជាស័ង្កសីប្រភេទនេះ ងាយនឹងច្រែះធ្លុះ ហើយក្តៅខ្លាំង។ តាមរយៈវីដេអូខាងក្រោមលោកអ្នកនឹងយល់កាន់តែច្បាស់ថាតើ ហេតុអ្វីបានជាផលិតផលដំបូលស័ង្កសីរបស់អ្នកឆាប់ច្រែះ ហើយអ្នកគួរជ្រើសរើសផលិតផលដំបូលបែបណាដែលមានគុណភាព និងមានការធានារយៈពេលយូរអង្វែង៕


LEAVE A REPLY

Please enter your comment!
Please enter your name here