ឥណ្ឌូនេស៊ី៖ ចំនួនអ្នកគ្មានការងារធ្វើថយចុះ៧លាននាក់ឆ្នាំនេះ ខណៈវិស័យឧស្សាហកម្មកើនឡើង

0
102

(ឥណ្ឌូនេស៊ី)៖ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ចំនួនអ្នកអត់ការងារធ្វើបានថមថយចុះពីមួយឆ្នាំទៅមួយឆ្នាំ ប្រមាណជាង៧លាននាក់ថេរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។​

ឥណ្ឌូនេស៊ី មានប្រជាជនសរុបប្រមាណជាង២៦៦លាននាក់ ខណៈអ្នកពេញកម្លាំងធ្វើការមានចំនួនសរុបប្រមាណជាង១៣១លាននាក់ ហើយនៅក្នុងដើមឆ្នាំ២០១៨នេះ បានបន្តកើនឡើងជិត៣លាននាក់បន្ថែមទៀត។

ដោយឡែកចំនួនអ្នកមានការងារធ្វើមានរហូតដល់ទៅជាង១២៤លាននាក់ឯណោះ ហើយគិតមកត្រឹមខែសីហាឆ្នាំ២០១៨នេះ ចំនួនអ្នកមានការងារធ្វើបានកើនឡើងប្រមាណជិត៣លាននាក់បន្ថែមទៀត ដោយការងារភាគច្រើនបានមកពីការកើនឡើងរោងចក្រឧស្សាហកម្មផ្នែកផលិតកម្ម អាហារ ភេសជ្ជៈ និងមួយផ្នែកធំផ្សេងទៀតទាក់ទងនឹងវិស័យកសិកម្ម ទេសចរណ៍។


គួរជម្រាបផងដែរថា ប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាជនឥណ្ឌូនេស៊ីគិតជាមធ្យមប្រមាណជិត៤ពាន់ដុល្លារអាមេរិក ក្នុងមួយនាក់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here