ធ្វើយ៉ាងណាទើបអ្នកនៅលីវ អាចទិញផ្ទះរស់នៅឯករាជដោយខ្លួនឯងបាន?

0
18866

ក្តីស្រមៃចង់មានភាពឯករាជ្យរបស់អ្នកនៅលីវ មិនថាប្រុសថាស្រីឡើយ គឺចង់មានផ្ទះរស់នៅផ្ទាល់ខ្លួនមួយ ដែលមាន​ផាសុ​ខ​ភាព និងផ្តល់ភាពងាយ​ស្រួល​ដល់ពួកគេ មានលុយចាយ​​គ្រប់គ្រាន់  ព្រមទាំងអាចបង្ហាញដល់អ្នកដទៃថាខ្លួន មានសមត្ថភាពទិញផ្ទះរស់នៅដោយ​ខ្លួនឯងបាន មិនចាំបាច់​ពឹងឪពុកម្តាយទៀតឡើយ។

ដោយសារមើលឃើញថា ក្តីស្រមៃនេះ មាននៅក្នុងយុវជន ឬអ្នកនៅលីវស្ទើរតែទាំងអស់ Business Cambodia នឹង​បង្ហាញ​ពីគន្លឹះខ្លីៗ ដើម្បីឲ្យអ្នកនៅលីវអនុវត្តន៍៖

១. ត្រូវមានចំណូលប្រចាំខែពី ៥០០ដុល្លារទៅ ១០០០ដុល្លារ


ជាការពិត ប្រសិនបើអ្នកចង់បានផ្ទះរស់នៅដោយឯករាជ្យ អ្នកត្រូវតែមានចំណូលប្រចាំខែពី ៥០០ ទៅ ១០០០ដុល្លារអាមេរិកក្នុង១ខែ ព្រោះប្រាក់ចំណូលប៉ុណ្ណេះ នៅកម្ពុជា វាសាកសមហើយសម្រាប់ផាត់​លើការចាយវាប្រចាំថ្ងៃ និងអាចទុកសន្សំបាន។

២. រកដៃគូរសហការ

ទោះជាអ្នកខំសន្សំតែម្នាក់ឯង ដើម្បីទិញផ្ទះ វាពិតជាពិបាកហើយត្រូវចំណាយពេលយូរណាស់ ។ ដូចនេះ ដើម្បីឲ្យអ្នកមាន​ភាពងាយស្រួលនឹងឆាប់បានផ្ទះរស់នៅ អ្នកគួរតែស្វែងរកដៃគូរសហការ ដែលពួកគេ អាចជាមិត្តភក្តិ បងប្អូនជាដើម។ តែយ៉ាងណាអ្នកមិនគួរនិយាយតែមាត់នោះទេ អ្នកត្រូវមានលិខិតស្នាម ស្របតាមច្បាប់ ដើម្បីបញ្ជៀសហានិភ័យ​ផ្សេងៗ។

៣. ស្វែងរកផ្ទះដែលពេញចិត្ត

នៅពេលដែលអ្នកមានដៃគូរសហការហើយ អ្នកត្រូវដឹងទៀតថា តើផ្ទះតម្លៃប៉ុន្មាន ដែលសាកសមនឹងសមត្ថភាបរបស់អ្នក។ ពេលនោះយើងចាប់ផ្តើមស្វែងរកប្រភេទផ្ទះ និងទីតាំងដែលអ្នកពេញចិត្ត។

៤. ចាប់ផ្តើមបង់រំលស់

ជាធម្មតា ការបង់រំលស់ អាចបង់ជាមួយធនាគារ និងជាមួយម្ចាស់បុរីដោយផ្ទាល់ ។ បើបង់រំលស់ជាមួយធនាគារតម្រូវ​ឲ្យ​អ្នកមាន ​ឯកសារ និង​លក្ខខណ្ឌដូចខាងក្រោម ដើម្បី ​ទទួល​បាន​ឥណទាន​ពី​ធនាគារ ទិញ​ផ្ទះបាន ៖
-​ទី​១ ជា​ប្រជាពលរដ្ឋ​ដែល​មាន​សមត្ថភាព និង​អត្ត​ចរិតល្អ ។
-​ទី​២ ជា​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ទៀងទាត់ នឹងមាន​លិខិតបញ្ជាក់​ពី​និរន្តរភាព​ការងារ ប្រាក់ខែ​ច្បាស់លាស់ ដែល​អាច​សង​ប្រាក់​មក​ធនាគារ​បាន​ទៀងទាត់ ។
-​ទី​៣ ជា​អ្នក​ដែល​ទិញ​លំនៅ​ឋាន​សម្រាប់​រស់នៅ មិនមែន​ទិញ​សម្រាប់​វិនិយោគ ឬ​ទុក​ចោល​ទេ ។
-​ទី​៦ ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ ឬ​សៀវភៅ​គ្រួសារ ឬ​លិខិត​បទដ្ឋាន​ផ្សេង​ៗ​ដែល​អាច​ជំនួស​បាន ។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

LEAVE A REPLY

Please enter your comment!
Please enter your name here