នៅឆ្នាំ ២០២០ ការងារផ្នែក IT ទាំងនេះរំពឹងថានឹងមានតម្រូវការខ្ពស់ ជាមួយប្រាក់ចំណូលច្រើន

0
346

របាយការណ៍ពីនាយកដ្ឋានផ្នែកការងារអាមេរិក Bureau of Labor Statistics ឲ្យដឹងថា ការងារផ្នែកវិស្វកម្ម software (software engineering) នឹងកើនឡើង ១៨.៨% គិតពីពេលបច្ចុប្បន្នទៅឆ្នាំ ២០២៤ ខណៈដែលតម្រូវការងារផ្នែកវិភាគប្រព័ន្ធកុំព្យូទ័រ (computer systems analyst)កើនឡើង ២០.៩% ប៉ុន្តែនៅមានការងារផ្នែក IT ផ្សេងទៀតដែលរំពឹងថាមានតម្រូវការទីផ្សារខ្ពស់ ជាមួយប្រាក់ចំណូលច្រើនគួរសមនៅឆ្នាំ ២០២០ ខាងមុខ ។

១-App Developer

App Developer ឬអ្នកអភិវឌ្ឍន៍កម្មវិធីស្មាតហ្វូន កំពុងចាប់ផ្តើមមានតម្រូវការខ្ពស់នៅឆ្នាំ ២០១៨ នេះ ហើយកាន់តែមានតម្រូវការខ្ពស់នៅឆ្នាំ ២០២០ ដើម្បីបម្រើឲ្យស្ថាប័នតូចធំ ។ លើសពីនេះការងារផ្នែកនេះទាមទារសមត្ថភាពលើសពីការសរសេរកូដ នោះមានន័យថា App Developer មិនត្រឹមតែចេះសរសេរកូដទេ ប៉ុន្តែពួកគេត្រូវដឹងពីតម្រូវការកូដនៅក្នុង App និងរចនា App នេះហើយ ឲ្យអ្នកណាដែលអាចសរសេរកូដបាន ជាអ្នកធ្វើការ ។


២- Database administrator

អ្នកគ្រប់គ្រងទិន្នន័យ ក៏ជាការងារមានតម្រូវការខ្ពស់ដែលនៅឆ្នាំ ២០២០ ដែរ ខណៈដែលក្រុមហ៊ុនជាច្រើនបានវិវត្តន៍ទៅរកការប្រើប្រាស់ Software រួមទាំង AI ផងដែរ គ្រប់ស្ថាប័នច្បាស់ជាត្រូវការអ្នកគ្រប់គ្រងទិន្នន័យឲ្យមានសុវត្ថិភាព និងអាទិ៍កំបាំងបំផុត ដើម្បីធានាដល់ការធ្វើការងារប្រកបដោយប្រសិទ្ធភាព ។

៣- Security analyst

ទោះបីជានៅស្រុកខ្មែរយើងមិនសូវមានអ្នកចាប់អារម្មណ៍រឿងនេះ ប៉ុន្តែរាល់ថ្ងៃនេះមានក្រុមហ៊ុនធំមួយចំនួនកំពុងត្រូវការអ្នកថែរក្សាសន្តិសុខលើបណ្តាញអ៊ីនធឺណេតស្រេចហើយ ហើយអនាគតវាកាន់តែមានតម្រូវការខ្ពស់ ខណៈដែលការវាយប្រហារលើអ៊ីនធឺណេតកំពុងកើនឡើងខ្ពស់នៅពេលបច្ចុប្បន្ននេះ ។ ដើម្បីធ្វើការជំនាញមួយនេះ វាទាមទារអ្នកត្រូវចេះជំនាញទាក់ទងនឹង Data និង AI ផងដែរ ។

៤- Network analyst

ជំនាញមួយនេះមានតម្រូវការខ្ពស់ដោយសារ អាជីវកម្មជាច្រើនកំពុងវិនិយោគទៅ Internet of things ហើយរាល់ការងារទាំងអស់សុទ្ធតែត្រូវការរៀបចំទិន្នន័យជាបណ្តាញ (Network) ។ តួនាទីរបស់ Network analyst គឺពួកគេនឹងប្រើប្រាស់ជំនាញទាក់ទងនឹង Network ជាមួយនឹងការស្វែងយល់ពីរបៀបក្នុងការប្រើប្រាស់វាដើម្បីផ្តល់ការប្រែប្រួលនិន្នាការផ្សេងៗនៅលើបណ្តាញ network traffic ។

អ្នកធ្វើការលើជំនាញមួយនេះទាមទារជំនាញលើសពីការរៀបចំបណ្តាញ ឬគ្រាន់តែយល់ថាតើសេនស័រដំណើរការយ៉ាងណាទេ ប៉ុន្តែពួកគេត្រូវពីការធ្វើអាជីវកម្មនិង AI ខ្លះៗដែរ ។

៥- Machine learning engineer

ពួកគេជាវិស្វករផ្នែក IT ដែលមានសមត្ថភាពខ្ពស់ក្នុងការអភិវឌ្ឍន៍ម៉ាស៊ីន AI និង systems ដែលអាចសិក្សាស៊ីជម្រៅ និងបង្វែរវាទៅជាលទ្ធផលណាមួយ ។ អ្នកធ្វើការលើផ្នែកនេះ ជៀសមិនផុតពីការឈឺក្បាលវិលមុខដោយសារពួកគេតែងតែធ្វើការជាមួយទិន្នន័យដ៏ស្មុគស្មាញ និង​ algorithms (ក្បូនដោះស្រាយ) ដើម្បីបង្វឹកម៉ាស៊ីនទាំងនោះ ។

ខណៈដែលស្ថាប័នជាច្រើនកំពុងវិនិយោគជាមួយបច្ចេកវិទ្យា AI នោះតម្រូវការនៃវិស្វករផ្នែក Machine learning នឹងកាន់តែកើនឡើង ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here