និន្នាការលក់ហ្វ្រេនឆាយនិងចូលមកដល់កម្ពុជា ត្រៀម ៣ ចំណុចនេះអ្នកនិងកើបលុយនាពេលអនាគត

0
1617

ទីផ្សារអាជីវកម្មហ្វ្រេនឆាយ ហាក់ដូចជាមិនទាន់កក្រើកនៅឡើយ នៅក្នុងទីផ្សារប្រទេសកម្ពុជា ខណៈដែលប្រទេសជិតខាងមួយចំនួនដូចជាប្រទេសថៃ វៀតណាមជាដើម កំពុងតែមានការរីកចម្រើនខ្លាំងលើវិស័យហ្រ្វេនឆាយ។

សហគ្រិនកម្ពុជាហាក់ដូចជាមិនទាន់ចាប់អារម្មណ៍ ជាមួយនិងអាជីវកម្មហ្រ្វេនឆាយ ហើយវាក៏គ្រោះថ្នាក់មួយផងដែរ នៅពេលដែលហ្រេ្វនឆាយបរទេសវាយលុកចូលមកកម្ពុជា ធ្វើអោយយីហោមួយចំនួនដែលមិនបានត្រៀមខ្លួននិងត្រូវជួបគ្រោះធ្ងន់មិនខានឡើយ។

តើអ្នកលក់នៅកម្ពុជាគួរតែត្រៀមអ្វីខ្លះដើម្បីក្លាយជាជនរងគ្រោះនៅពេលដែលអាជីវកម្មហ្រេ្វនឆាយចូលមកដល់?


១.កសាងយីហោអាជីវកម្មអោយរឹងមាំ

អ្នកលក់នៅកម្ពុជាសព្វថ្ងៃហាក់ដូចជា កំពុងតែភ្លេចខ្លួនក្នុងអាជីវកម្មរបស់ខ្លួន។ អ្នកលក់ខ្លះលក់ដាច់បានច្រើនគ្រាន់បើ មានទាំងអតិថិជនក៏ច្រើនទៀត តែគាត់គ្មានយីហោត្រឹមត្រូវដែលអាចអោយគេទទួលស្គាល់ថា ជាយីហោមួយដែលមានឈ្មោះពឹតប្រដកនៅឡើយទេ។ នេះជាចំនុចដួលមួយរបស់អ្នកលក់គ្រប់គ្នាដែលមិនទាន់មានយីហោ នៅពេលដែលអាជីវកម្មហ្រ្វេនឆាយត្រូវប៉ាន់ អាជីវកម្មជាច្រើននិងចាប់ផ្តើមលក់ហ្រ្វនឆាយអោយគេយកទៅរកស៊ីបន្ត ប៉ុន្តែសម្រាប់អ្នកអត់យីហោ មិនដឹងថាគួរលក់អ្វីអោយគេអោយប្រាកដនោះទេ។

២.ត្រៀមផលិតផលសម្រាប់ហ្វ្រេនឆាយ

ទន្ទឹមនិងការត្រៀមយីហោរ អ្នកលក់ក៏គួរត្រៀមផងដែរនូវផលិតផលមួយដែលអាចលក់ហ្វ្រេនឆាយមានប្រៀបជាងបរទេស។ និន្នាការនៃទីផ្សាអាស៊ាន បានបង្ហាញជំហរនៃការធ្វើជំនួញ គឺប្រទេសណាក៏អាចធ្វើអាជីវកម្មលក់ផលិតផលរបស់ខ្លួន នៅកាន់ប្រទេសក្នុង និងក្រៅតំបន់បានគ្រប់ប្រទេសទាំងអស់។ បើផលិតផលយើងនៅតែតូចទាប យើងមិនអាចប្រកួតជាមួយបរទេសបាននោះទេ។ តួយ៉ាងដូចជាយីហោផលិតផលកាហ្វេរ ប្រោន ដែលជាយីហោល្បីរបស់កម្ពុជាបាននិងកំពុងនាំបុខក្នុងការប្រកួតយីហោជាមួយកាហ្វេរបរទេសជាច្រើន តែប្រោននៅតែជាកាហ្វេ្រខ្មែរមួយដែលយិហោបរទេសពិបាកនិងផ្តួលបំផុត។

៣.ត្រៀមស្តង់ដារមួយសម្រាប់ប្រកួតប្រេនឆាយ

ជារឿងចាំបាច់បំផុតសម្រាប់អ្នកលក់នៅកម្ពុជា ទាំងអស់ដែលត្រូវតែរៀនសូត្រអោយបានច្រើន អំពីរអាជីវកម្មហ្រ្វេនឆាយ ព្រោះវាជាអនាគតអាជីវកម្មក្នុងយុគសម័យទំនើប។ ការត្រៀមដ៏សំខាន់បំផុតគឺស្តង់ដារហ្វ្រេនឆាយរបស់អាជីវកម្មមួយ ដែលអាចក្រកួតជាមួយគេបាន ស្តង់ដារកាន់តែខ្ពស់ ការប្រកួតកាន់ខ្លាំង។ ស្តង់ដារប្រេនឆាយមួយត្រូវគិតតាំងពីសេវាកម្ម រចនាសម្ព័នគ្រប់គ្រង និងរចនាបទរបស់ហាងដែលអ្នកលក់ទាំងអស់គួរតែគិតចាប់ពីពេលនេះទៅ កុំចាំដល់ពេលហ្រ្វេនឹាយមកដល់ទើបខំប្រឹង មិនទាន់គេទេ៕

អត្ថបទដោយ៖ នេន សុធី

សៀភៅចង់ពូកែរកស៊ីត្រូវចេះសំលៀងពូថៅ

ទំនាក់ទំនង៖ 017 300 844/ 096 61 54 262

LEAVE A REPLY

Please enter your comment!
Please enter your name here