ម្ចាស់ក្រុមហ៊ុនទេសចរណ៍ល្បីមួយ តស៊ូរកស៊ីជិតស្លាប់ខ្លួន ទើបជោគជ័យរកចំណូលបានរាប់លាន$

0
243

លោកស្រី Nickell Beach គឺជាស្ថាបនិកក្រុមហ៊ុនកប៉ាល់ទេសចរណ៍ដ៏ធំមួយដែលមានឈ្មោះថា Expedia CruiseShip Centers ដែលជាក្រុមហ៊ុនទេសចរណ៏មួយដែលអាចរកចំណូលបានរាប់លានដុល្លាក្នុង១ឆ្នាំៗ ។ លោកស្រី  Nickell គឺជាសហគ្រិនម្នាក់ដែលមានបេះដូងរឹងមាំមិនងាយចុះញ៉មជាមួយឧបសគ្គនោះទេ មានពេលមួយនោះអ្នកស្រីស្ទើតែបាត់បង់ជីវិតដោយសារមុខរបររកស៊ីរបស់អ្នកស្រីថែមទៀតផង។

នៅពេលដែលលោកស្រីអាយុបាន ១៨ឆ្នាំលោកប៉ារបស់អ្នកស្រីក៏បានទទួលមរណៈភាពហើយអ្នកស្រីក៏ត្រូវក្លាយជាក្មេងកំព្រាតាំងពីពេលនោះមក។ នៅពេលលោកស្រីអាយុបាន ២៨ឆ្នាំ លោកស្រីក៏បានចាប់ផ្តើមអាជីវកម្មមួយគឺជួលទូកតូចៗដើម្បីដឹកភ្ញៀវទេសចរណ៍ដើម្បីទៅលេងកោះនៅលើសមុទ្រ។

ដំបូងបំផុតអ្នកស្រីមានទូកចំនួន ២ តែប៉ុណ្ណោះហើយទូកទាំងនោះគឺអ្នកស្រីជួលគេដើម្បីដឺកភ្ញៀវទេសចរណ៍ ពីព្រោះអ្នកស្រីមិនទាន់មានលទ្ធភាពអាចទិញទូកមកបើកអាជីវកម្មខ្លួនឯងបាននោះទេ ហើយពេលនោះអ្នកស្រីទទួលភ្ញៀវទេសចរណ៍បានចំនួនត្រឹមតែ ១០ នាកប៉ុណ្ណោះ។ មានថ្ងៃមួយនោះអ្នកស្រីបានជូនភ្ញៀវទេសចរណ៍ដល់លើកោះរួចអ្នកស្រីត្រូវត្រឡប់មកវិញ តែជាអកុសលកប៉ាល់ដែលអ្នកស្រីជិះត្រូវបានលិចដោយខ្យល់ព្យុះអ្នកស្រីត្រូវលង់ទឹកសន្លប់លែងដឹងខ្លួន តែសំណាងល្អបានក្រុមឆ្មាំសមុទ្រជួយសង្គ្រោះទាន់ពេលវេលា។


ក្រោយពីចាកចេញពីមន្ទីពេទ្យអ្នកស្រីក៏បានសំរាកពីមុខរបរមួយរយះ ប៉ុន្តែទោះបីជាជួបហេតុការណ៍បែបនេះក៏ដោយក៏អ្នកស្រីមិនបានបោះបង់មុខរបរចោលនោះទេ ហើយក្តីស្រម៉ៃរបស់អ្នកស្រីគឺចង់បើកក្រុមហ៊ុនទេសចរណ៍មួយដែលមានសុវត្ថភាពបំផុតសំរាប់ភ្ញៀវទេសចរណ៍។ ក្រោយពីជាសះស្បើយអ្នកស្រីក៏បានប្រកបមុខរបរជាធម្មតាវិញហើយក៏ទទួលបានការគាំទ្ររជាខ្លាំង រហូតដល់មានភ្ញៀរាប់រយនាក់ ទាក់ទងមកកក់សេវាកម្មពីអ្នកស្រី។ នៅពេលនោះហើយឌេលអ្នកស្រីបានសំរេចចិត្តថា​ដល់ពេលដែលអ្នកស្រីត្រូវបើកក្រុមហ៊ុនទេសចរណ៍ហើយ រួចអ្នកស្រីក៏បានបើកក្រុមហ៊ុនទេសចរណ៍មួយដែលមានឈ្មោះថា Expedia CruiseShipCenters ។ ក្រោយមកដោយសារតែភាពរីកចំរើនជាលំដាប់នោះ អ្នកស្រីក៏បានទិញកប៉ាល់ផ្ទាល់ខ្លួនមួយយ៉ាងធំសំរាប់ដឹកភ្ញៀវទេសចរណ៍ ហើយកប៉ាល់មួយនេះគឺមានសុវត្ថិភាពបំផុតផងដែរ ។ មកទល់បច្ចុប្បន្ននេះក្រុមហ៊ុនទេសចរណ៍អ្នកស្រីបានទទួលការគាំទ្រ និងទទួលបានប្រាក់ចំណូលរាប់លានដុល្លាក្នុងមួយឆ្នាំៗ ៕

អត្ថបទដោយ៖ នេន សុធា

LEAVE A REPLY

Please enter your comment!
Please enter your name here