នាយកសាលាដ៏ល្បីម្នាក់បង្ហាញពីបទពិសោធន៍ក្នុងការចេញរកស៊ីដំបូងកុំអោយមានការភ័យខ្លាច

0
218

លោកស្រី Rita Goldberg គឺជានាយកសាលាបង្រៀនហែលទឹកលំដាប់អន្តរជាតិដ៏ល្បីមួយកន្លែងដែលមានឈ្មោះថា British Swim School  សាលានេះគឺមានទទួលបង្ហាត់បង្រៀនអ្នកដែលមិនចេះហែលទឹក និងអ្នកដែលមានបំណងចង់ក្លាយជាកីឡាករហែលទឹកអាជីពផងដែរ ។ សាលារៀនរបស់អ្នកស្រីគឺធ្លាប់បានបង្ហាត់បង្រៀនកីឡាក៏ល្បីៗជាច្រើនរូបដែលទទួលបានមេដាយមាសលំដាប់ពិភពលោកថែមទៀតផង។ មុនពេលដែលលោកស្រីបើកសាលារៀននេះឡើង នៅក្នុងសហរដ្ឋអាមេរិកមិនទាន់មានសាលា​ ឬកន្លែងណាមួយដែលបង្ហាត់បង្រៀនក្នុងការហែលទឹកនោះទេ ហើយក៏មានមនុស្សជាច្រើនតែងតែប្រាថ្នាចង់អោយមានការបើកជាសាលាបង្រៀនហែលទឹកលំដាប់ស្តង់ដាមួយដែលអាចបង្រៀនពួកគេអោយក្លាយជាអ្នកចេះហែលទឹកជំនាញ។

ដោយសារតែមើលឃើញនៅកង្វះខាតបែបនេះហើយទើបលោកស្រីក៏បានធ្វើដំណើរទៅប្រទេស អង់គ្លេសដើម្បីសិក្សារជំនាញផ្នែកហែលទឹក នៅក្នុងទីក្រុងឡុង។ រយះពេល ៥ឆ្នាំលោកស្រីក៏បានបញ្ចប់ការសិក្សាហើយក៏បានវិលត្រលប់មកសហរដ្ឋអាមេរិកវិញដើម្បីបើកបង្រៀនហែលទឹកដល់ប្រជាជនអាមេរិក។ នៅពេលនោះដោយសារតែអ្នកស្រីមិនសូវមានថវិកាគ្រប់គ្រាន់ជំហ៊ានដំបូងអ្នកស្រីក៏បានបើកជាក្លិបតូចមួយសំរាប់បង្ហាត់បង្រៀនហែលទឹក ហើយក៏មានសិស្សប្រមាណ ២០នាក់ប៉ុណ្ណោះដែលបានចូលរៀនក្នុងក្លិបរបស់អ្នកស្រី។ រំលងបានរយះពេលមួយឆ្នាំក្លិបរបស់អ្នកស្រីក៏បានសិស្សជាច្រើនបានសុំជូលរៀនក៏ប៉ុន្តែដោយសារតែក្លិបមានលក្ខណះតូចពេក អ្នកស្រីមិនអាចទទួលពួកគេបានទេ។

ដោយសារតែការរីកចំរើន និងកំណើននៃអ្នកចូលរៀនច្រើនផងនោះទើបធ្វើអោយអ្នកស្រីបានសម្រេចចិត្តថាត្រូវតែពង្រីកក្លិបនេះទៅជាសាលាបង្រៀនវិញម្តង។ អ្នកស្រីនិងក្រុមការងារក៏បានសំរេចចិត្តបើកសាលារៀនតែម្តង ហើយក៏ទទួលបានការគាំទ្រជាខ្លាំងហើយក៏មានសិស្សចូលរៀនរាប់រយនាក់ ទាំងមនុស្សចាស់ ទាំងក្មេង។ លោកស្រីក៏បានចែករំលែកនៅបទពិសោធន៍ក្នុងការចាប់ផ្តើមអាជីវកម្មថា ដើម្បីអោយការចាប់ផ្តើមអាជីវកម្មកុំអោយមមានការភ័យខ្លាចនោះ អ្នកត្រូវតែមានចំនេះនិងជំនាញច្បាស់លាស់ដែលទាក់ទងទៅនិងអាជីវកម្មដែលអ្នកចង់ធ្វើ ហើយអ្វីដែលសំខាន់ជាងនេះគឺអ្នកត្រូវតែជឿជាក់លើខ្លួនអ្នកអោយបាន ១០០% ចំនុចពិសេសមួយទៀតគឺការត្រៀមខ្លួនអោយបានគ្រប់ជ្រុងជ្រោយ បើមានចំនុចទាំងនេះអ្នកមិនមានការភ័យខ្លាចក្នុងការចេញរកស៊ីទៀតនោះទេ។


អត្ថបទដោយ នេន សុធា

LEAVE A REPLY

Please enter your comment!
Please enter your name here