ទំនោរនៃ បច្ចេកវិទ្យាហិរញ្ញវត្ថុ កំពូលៗ ក្នុងឆ្នាំ ២០១៨ ដែលអ្នកប្រហែលជាមិនបានដឹង

0
563

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យាហិរញ្ញវត្ថុ( Fintech) កាន់តែមានការវិវត្តន៍ខ្លាំងឡើងៗ​គួរឲ្យកត់សម្គាល់ ហើយវិវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុនេះទៀតសោត​ ពិតជាបាននាំយកនូវភាពងាយស្រួលសម្រាប់ការរស់នៅរបស់មនុស្សក៏ដូចជាអាជីវកម្ម ក្រុមហ៊ុនជាច្រើនទូទាំងពិភពលោក។

តើអ្នកដឹងទេ ក្នុងឆ្នាំ ២០១៨នេះ មានទំនោរបច្ចេកវិទ្យាហិរញ្ញវត្ថុអ្វីខ្លះ? ខាងក្រោមនេះ គឺជា ទំនោរនៃ បច្ចេកវិទ្យាហិរញ្ញវត្ថុ កំពូល​ៗ ក្នុងឆ្នាំ ២០១៨ ដែលអ្នកប្រហែលជាមិនបានដឹង៖

១. មនុស្សចាប់អារម្មណ៍ខ្លាំងលើ បច្ចេកវិទ្យា AI (Artificial Intelligence)


ឆ្នាំ ២០១៨ គឺជាឆ្នាំដែលអ្នកអភិវឌ្ឍន៍កម្មវិធីផ្ដោតសំខាន់លើបច្ចេកវិទ្យា AI ក្នុងការនាំយកនូវបច្ចេកវិទ្យាហិរញ្ញេវត្ថុដើម្បីផ្ដល់ជាដំណោះស្រាយលើផ្នែកហិរញ្ញវត្ថុសម្រាប់មនុស្សជាតិនិង បណ្ដាអាជីវកម្មជាច្រើនផងដែរ។ អ្នកអភិវឌ្ឍន៍កម្មវិធីបច្ចេកវិទ្យាជាច្រើនជឿជាក់ថា AI គឺមានសារៈសំខាន់ណាស់ព្រោះវាអាចនាំយកបច្ចេកវិទ្យាដែលឈានទៅរកការ​កាត់បន្ថយការចំណាយផ្សេងក្នុងប្រតិបត្តិការអាជីវកម្ម។

២. បច្ចេកវិទ្យាហិរញ្ញវត្ថុ កំពុងរីកចម្រើននៅអាស៊ី

ត្រឹមឆ្នាំ ២០២០​ វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនឹង​កើនដល់ ៧២ពាន់លានដុល្លារ។ កំណើននេះកើតឡើងដោយសារ ការកើនឡើងនៃ ការអភិឌ្ឍន៍បច្ចេកវិឬទ្យាឌីជីថល និងការទូទាត់ដោយមិនបាច់ប្រើប្រាស់សាច់ប្រាក់សុទ្ធ។ ដោយសារតែបច្ចេកវិទ្យាហិរញ្ញវត្ថុនៅតំបន់អាស៊ីប៉ាស៊ីហ្វិកមានការរីកចម្រើន គេរំពឹងថា នឹងមានអ្នកប្រឡូកក្នុងវិស័យបច្ចេកវិទ្យាថ្មីៗជាច្រើនសិក្សារៀនសូត្រពី បច្ចេកវិទ្យាហិរញ្ញវត្ថុនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ។

៣.​ ធនាគារចល័ត

បច្ចេកវិទ្យាហិរញ្ញវត្ថុ អាចដើរទៅមុខបានយ៉ាងឆាប់រហ័សបានគឺដោយសារស្មាតហ្វូន។ ឆ្នាំ ២០១៨នេះ មនុស្សជាច្រើនពិតជាពេញចិត្តជាមួយនឹងការប្រើប្រាស់ស្មាតហ្វូនជាមធ្យោបាយក្នុងការប្រតិបត្តិការធនាគារចល័ត( mobile banking) ព្រោះវាផ្ដល់ភាពងាយស្រួលរហ័ស ចំណេញពេលវេលា កាត់បន្ថយចំណាយបានមួយកម្រិតផងដែរ។

Mobile App  គឺត្រូវបានគេប្រៀបប្រដូចទៅនឹងដែកឆក់ ព្រោះវាអាចទាក់ទាញមនុស្សជាច្រើន ប្រើប្រាស់វាសម្រាប់ធ្វើសេវាហិរញ្ញវត្ថុផ្សេងៗ ជាពិសេស ធនាគារ ចល័តនេះទៀតសោតទំនងជាធ្វើការគ្រប់ដណ្ដប់ទំនោរបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងឆ្នាំនេះផងដែរ។ ក្នុងឆ្នាំ ២០១៩ គេព្យាករណ៍ថា ការទូទាត់តាមធនាគារចល័តនឹងកើនដល់ ៩២ពាន់លានដុល្លារអាមេរិក។

៤. លុយឌីជីថល

ក្នុងឆ្នាំ ២០១៨នេះ មិនមែនមានន័យថា ក្រដាសប្រាក់បាត់បង់អំណាចនោះទេ តែរូបិយប័ណ្ណឌីជីថល( digital currency) ដូជា​ Bitcoin ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមនុស្សជាច្រើន។ កាលពីខែ កុម្ភៈ ឆ្នាំ ២០១៨នេះ Bitcoin ATM ថ្មីមួយត្រូវបានដាក់ដំណើរការ នៅទីក្រុង Las Vegas ដែលជាជំហានមួយធ្វើឲ្យគេទទួលយក លុយឌីជីថលកាន់តែទូលំទូលាយ៕

អត្ថបទដោយ៖ ហុង

LEAVE A REPLY

Please enter your comment!
Please enter your name here