សហគ្រិនស្ត្រី៖ បុគ្គលិកដែលគ្មានឆន្ទៈធ្វើការ គេគ្រាន់តែយកមកប្រើជំនួសដៃជើង១រយៈប៉ុណ្ណោះ

0
209

ជាការពិតណាស់ គ្រប់ម្ចាស់អាជីវកម្មទាំងអស់ គេមិនមែនជាមនុស្សល្ងង់នោះទេ ប្រសិនបើអ្នកជាបុគ្គលិកដែលគ្មានឆន្ទៈធ្វើការ ជាបុគ្គលិកដែលមិនខិតខំអភិវឌ្ឍន៍ខ្លួន ធ្វើការមួយថ្ងៃដើម្បីមួយថ្ងៃ ឬក៏ធ្វើឱ្យរួចតែពីដៃនោះ ថ្នាក់ដឹកនាំរបស់អ្នក គេនឹងចាត់ទុកអ្នកគ្រាន់តែជាបុគ្គលិកជំនួសដៃជើងមួយរយៈប៉ុណ្ណោះ ហើយនៅពេលដែលគេអាចរកបានបុគ្គលិកដែរល្អជាងអ្នក គេនឹងមិនទុកអ្នកទៀតឡើយ។

សហគ្រិនស្ត្រី អ្នកនាង អាំ វាសនា ស្ថាបនិកក្រុមហ៊ុន CBS Computer ដែលជាក្រុមហ៊ុនលក់គ្រឿង Accessory ដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ បានលើកឡើងយ៉ាងដូច្នេះថា “បុគ្គលិកដែលគ្មានឆន្ទៈធ្វើការ និងមិនខិតខំអភិវឌ្ឍន៍ខ្លួន គិតតែចង់បានប្រាក់ខែច្រើននោះ គឺជាបុគ្គលិកដែលគេយកមកប្រើដើម្បីតែជំនួសដៃជើងមួយរយៈតែប៉ុណ្ណោះ។

នាយិការរូបនេះ បានបញ្ជាក់ថា ចំពោះបុគ្គលិកដែលម្ចាស់ក្រុមហ៊ុនត្រូវការ និងមិនអាចខ្វះបាន គឺជាបុគ្គលិកដែលស្រឡាញ់ការងារដែលខ្លួនកំពុងធ្វើ ពេញចិត្តនឹងការអភិវឌ្ឍន៍ខ្លួនជារៀងរាល់ថ្ងៃ ឬក៏ជាបុគ្គលម្នាក់ដែលមានបំណងចង់ចេញរកស៊ីនាពេលអនាគត ជាដើម។


សហគ្រិនស្រ្តីវ័យ ៣៦ឆ្នាំម្នាក់នេះ បានសង្កត់ធ្ងន់ថា សម្រាប់បុគ្គលិកផ្នែកលក់ត្រូវតែយល់ដឹងឱ្យបានច្បាស់អំពីផលិតផលដែលខ្លួនកំពុងលក់ ទើបមានពាក្យនិយាយច្រើនទៅកាន់អតិថិជនដែលមកទិញ និងមិនធ្វើឱ្យអតិថជនមានអារម្មណ៍មិនល្អជាមួយយើង ជាពិសេសត្រូវចេះសង្កេតមើលអារម្មណ៍របស់អ្នកទិញផងដែរ។

គួរជម្រាបថា អ្នកនាង អាំ វាសនា បានផ្តើមបង្កើតក្រុមហ៊ុន CBS Computer នេះឡើង នៅក្នុងឆ្នាំ២០០៥ ដោយបានប្រើដើមទុនផ្ទាល់ខ្លួនត្រឹមតែ ៧០០ដុល្លារប៉ុណ្ណោះ។ បច្ចុប្បន្នក្រុមហ៊ុននេះ មានចំនួនពីរសាខានៅក្នុងរាជធានីភ្នំពេញ និងមានបុគ្គលិកបម្រើការងារក្នុងមួយសាខាជាង ១០នាក់ ៕

អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here