តោះ!មកស្គាល់ពូជកាហ្វេល្អបំផុត និងយីហោហ្រ្វេនឆាយល្បីៗភាគច្រើនកំពុងប្រើប្រាស់ ដែលកសិករគួរដឹង

0
844

កាហ្វេអារ៉ាបីកា(Coffea Arabica)ត្រូវបានគេស្រាវជ្រាវឃើញថា ជាកាហ្វេមួយប្រភេទដែលដាំដំបូងគេនៅប្រទេសអារ៉ាប់ ហើយគេទទួលស្គាល់ថាមានរសជាតិល្អបំផុតផងដែរ។ កាហ្វេនេះត្រូវបានគេជឿថាជាប្រភេទកាហ្វេដំបូងដែលត្រូវបានដាំដុះ និងជាកាហ្វេដែលពិភពលោកប្រើច្រើនជាងគេបង្អស់រហូតជាង ៧៥ភាគរយឯណោះ នៃផលិតកម្មកាហ្វេនៅទូទាំងពិភពលោក។

កាហ្វេដាំច្រើនជាងគេនៅប្រទេសប្រេស៊ីលមួយនេះជារុក្ខជាតិដែលមានវ័យចំណាស់បំផុត ពោលគឺគេនិយមដាំដុះតាំងពីសតវត្សទី៧មកម្លេះ ដោយកំណត់ត្រាកាហ្វេដំបូងដែលផលិតពីគ្រាប់កាហ្វេលីងមានប្រភពមកពីអ្នកប្រាជ្ញអារ៉ាប់ដែលបានកត់ត្រាទុកថា”វាមានប្រយោជន៍ក្នុងការងងុយគេង និងធ្វើការបានយូរ”។

ក្រោយមកមានការច្នៃប្រឌិតបែបអារ៉ាប់ឆ្លងចូលដល់យេម៉ែន បន្តដល់ប្រជាជនអេហ្ស៊ីប និងទួកគីហើយក្រោយមកកាហ្វេនេះត្រូវបានគេទទួលស្គាល់ និងចែកចាយពូជដាំនៅជុំវិញពិភពលោក។ កាហ្វេជាដំណាំមានដើមខ្ពស់ពី៥ទៅ៦ម៉ែត្រ ប៉ុន្តែគេបានច្នៃដាំតាមបែបឧស្សាហកម្មទុកត្រឹមកម្ពស់ពី១ម៉ែត្រកន្លះ ទៅ២ម៉ែត្រប៉ុណ្ណោះ  ដែលតម្រូវឱ្យមានអាកាសធាតុត្រជាក់ និងបច្ចេកទេសថែទាំពេលវាកំពុងលូតលាស់ផងដែរ។ ការដាំដុះកាហ្វេដែលដាំដុះតាមលក្ខណៈពាណិជ្ជកម្មត្រូវបានកាត់ចេញពី 1.5 ទៅ 2 ម៉ែត្រ។


គួរជម្រាបជូនថា កាហ្វេដែលយើងលើកមកបង្ហាញនេះ ជាកាហ្វេដែលមានមានរសជាតិ និងក្លិនឈ្ងុយឆ្ងាញ់ គុណភាពខ្ពស់ ដែលនាំឲ្យវាមានតម្លៃខ្ពស់ជាងកាហ្វេដទៃ ក៏ដូចជាទីផ្សារមានតម្រូវការច្រើនផង។

យ៉ាងណាក្តី ប្រសិនបើកសិករចង់ដាំ គាត់គួរតែព្យាយាមស្វែងរកទីផ្សារជាមុនសិន ប្រសិនបើអាចមានក្រុមហ៊ុនដែលមានកុងត្រាធានាទិញត្រឹមត្រូវកាន់តែប្រសើរថែមទៀត ដែលវាផ្តល់ទំនុកចិត្តខ្ពស់ និងមានឱកាសរៀនបច្ចេកទេស សម្រាប់ផលិតកាហ្វេស្តង់ដារ ដែលជម្រុញកំណើនផលិតភាពក្នុងស្រុកកាន់តែច្រើន៕

 

អត្ថបទដោយ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here