សហរដ្ឋអាមេរិកនៅតែចាយលុយកើនដល់ខ្ទង់ពាន់លានដុល្លារ ក្នុងវិស័យពាណិជ្ជកម្មនៅប្រទេសកម្ពុជា

0
307

ថ្វីត្បិតតែសហរដ្ឋអាមេរិក កំពុងតែជួបវិបត្តិពាណិជ្ចកម្មរាំរៃ ជាមួយប្រទេសចិនក៏ពឹតមែន តែបើក្រឡេកមើលពីទូរលេខនៃកំណើនពាណិជ្ចកម្ម រវាងអាមេរិកជាមួយនឹងកម្ពុជា ហាក់ដូចជាមានសំទុះនៅតែកើនឡើងគួរអោយកត់សម្គាល់ ពោលគឺស្ទុះឡើងរហូតដល់ ៣.១៩ ពាន់លានដុល្លារអាមេរិក គិតត្រឹមខែវិច្ចិកាចុងឆ្នាំ ២០១៨ នេះ ។

សម្រាប់ទិន្នន័យលក់ទំនិញទៅអោយសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០១៨ នេះ មានចំនួនកើនឡើងរហូតដល់ ២៣.៩២ ភាគរយ បើប្រៀបធៀបជាមួយនិងតម្លៃពាណិជ្ចកម្មរវាងកម្ពុជា និងអាមេរិកកាលពីឆ្នាំ ២០១៧ កន្លងទៅ ដែលទិន្នន័យទាំងនេះអាចបង្ហាញថា អាមេរិកនៅតែជាដៃគូពាណិជ្ចកម្មដ៏សំខាន់មួយសម្រាប់ទីផ្សារផលិតផលកម្ពុជា​នាពេលបច្ចុប្បន្ន។

ទំនិញសំខាន់ៗ ដែលអាមេរិកទទួលទិញច្រើនបំផុតពីកម្ពុជាក្នុងឆ្នាំ២០១៨ នេះរួមមានដូចជា៖ សំលៀកបំពាក់ប្រមាណជា ១២.២៧ ភាគរយ គិតជាទំហំទឹកប្រាក់ប្រមាណជា ៣៤០.៣៦ លានដុល្លារអាមេរិក, គ្រឿងលម្អរតុបតែង ប្រមាណជា ១២.១៩ គិតជាទំហំទឹកប្រាក់ប្រមាណជា ២៧៤.១៨ លានដុល្លាអាមេរិក, និងផលិតផលផ្សេងៗជាច្រើនមុខទៀតសរុបជាទំហំទឹកប្រាក់ប្រមាណជា ៣.៤៦ ពាន់លានដុល្លារអាមេរិករហូតដល់បំណាច់ឆ្នាំ ២០១៨ នេះ។


គួររំលឹកផងដែរថា សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ចកម្មមួយរបស់ទីផ្សាររបស់ពិភពលោក ដែលទំហំពាណិជ្ចកម្មរបស់អាមេរិកកើនឡើងដល់ ៣.១៣ ពាន់ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០១៨ ដែលក្នងនោះកម្ពុជាក៏ជាដៃគូរពាណិច្ចកម្មមួយរបស់អាមេរិកផងដែរ ដែលកម្ពុជាស្ថិតនៅក្នុងលេខរៀងទី ៦៥ ក្នុងចំណោមដៃគូពាណិជ្ចកម្មធំៗទាំងអស់របស់សហរដ្ឋអាមេរិក៕

អត្ថបទដោយ៖ នេន សុធី

LEAVE A REPLY

Please enter your comment!
Please enter your name here