អានសៀវភៅមិនអាចធានាថា អ្នកនឹងក្លាយជាអ្នកមានទេ ​​តែយ៉ាងហោចវាបានបើកទ្វារឳកាសខ្លះដល់អ្នកដែរ

0
722

លោកមហាសេដ្ឋីលេខ១​របស់ហុងកុង​គឺលោក ​លី កាសុីង​ដែល​ទើបបាន​ចូលនិវត្តន៍​ពីការរកសុីដែលគាត់បានចាប់ផ្តើមអស់រាប់សិបឆ្នាំ ​​លោកធ្លាប់បានលើកទ្បើងថា​ការអានសៀវភៅ ​មិនអាចធានាបានថា​អ្នកនឹងក្លាយជាអ្នកមាននោះទេ​តែយ៉ាងហោចណាស់​ វាបានបើកទ្វារឳកាសខ្លះដល់អ្នកដែរ។

លោកបានពន្យល់ថា​ ដើម្បីលោកអាចយកឈ្នះវាសនាដែលកើតមកក្នុងត្រកូល​អ្នកក្រ​ គាត់បានលើកទ្បើងថា ​ទី១​ត្រូវខំធ្វើការឲ្យខ្លាំង​ហើយ ទី២​គឺត្រូវរៀនយកចំណេះឲ្យច្រើន​បំផុត​ដាក់តាមខ្លួន។

ការរៀនដែលលោកលីចង់សំដៅ​គឺ មិនមែនតែរៀននៅសាលានោះទេ ​ហើយ​គាត់ក៏គ្មានវាសនាដូចគេ បានរៀនជ្រៅជ្រះដែរ។​ ការរៀននោះគឺការរៀនដោយខ្លួន​ឯង​រៀនពីសង្កេត​រៀនពីបទពិសោធន៍ការងារ​ និង​រៀនពីការអានសៀវភៅ។


ការអានសៀវភៅនេះហើយ ដែលលោកបានយកចិត្តទុកដាក់បំផុត​តាំងពីក្មេងមក​រហូតដល់ពេលនេះ​ក៏គាត់តែងអានជាប្រចាំដែរ។​ កាលគាត់នៅក្រ ​គាត់ធ្លាប់​អាន​ហើយ​ដូរសៀវភៅចាស់​របស់គាត់​ដើម្បីបានសៀវភៅផ្សេងទៀត យកអាន​ហើយ​កាលនោះ​គាត់ដើរទិញតែសៀវភៅ​មួយតឹក​យកមកអានតែប៉ុណ្ណោះ។

សង្ឃឹម​ថា​យុវជន​កម្ពុជា​នឹងនាំ​គ្នា​ យល់ពីតម្លៃដែលសៀវភៅ​បានផ្តល់មកទាំងអស់គ្នា។​ បើអ្នករើសសៀវភៅអានត្រូវ ​សៀវភៅ​មួយក្បាល​អាចកែប្រែជីវិត​អ្នកទាំងមូលបាន​ ដូចនេះ​សូមនាំគ្នា​ខំអានទាំងអស់គ្នា៕

អត្ថបទដោយ៖ ​សំ កុសល
អ្នកនិពន្ធសៀវភៅ​​ "ចង់ពូកែរកសុី ត្រូវចេះសំលៀងពូថៅ"
សៀវភៅទី២​របស់ខ្ញុំ​ “លក់អារម្មណ៍” ចេញលក់នៅចុងខែវិច្ឆកា
ទំនាក់ទំនងភ្នាក់ងារលក់ 092 575823
ចូលទិញសៀវភៅ​និងវីដេអូ www.samkosal.com
ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក​ Sam Kosal

LEAVE A REPLY

Please enter your comment!
Please enter your name here