ជាង ៣ ខែទូរស័ព្ទចិនវាយលុកទីផ្សារ ធ្វើឲ្យក្រុមហ៊ុនផលិតស្មាតហ្វូនមួយចំនួនស្ទើបាត់មុខពីទីផ្សារ

0
244

រយៈពេលជាង ៣ ខែក្រោយនេះពិភពលោកហាក់ប្លែកអារម្មណ៍ច្រើនជាមួយក្រុមហ៊ុនផលិតស្មាតហ្វូនចិន ដែលផលិតទូរស័ព្ទមកថ្មីៗជាច្រើន ជាមួយបច្ចេកវិទ្យាប្លែកៗជាច្រើន ដែលទាក់ទាញអ្នកប្រើប្រាស់ស្ទើពាក់កណ្ដាលពិភពលោកទៅហើយ ។

សម្រាប់ស្មាតហ្វូនដែលចាត់ទុកថា ជាកំពូលស្មាតហ្វូនប្រជែងលើទីផ្សារប្រចាំឆ្នាំមាន Huawei, OPPO និង Vivo ដែលមានលក្ខណៈសម្បត្តិល្អ នឹងទទួលបានអ្នកប្រើប្រាស់ច្រើន មានខ្លះកុម្ម៉ង់ទិញទុកមុនក៏មានដែរ ។

បើយើងប្រៀបធៀបទៅក្រុមហ៊ុនមួយស្មាតហ្វូនមួយចំនួនទៀតដែលមិនសូវមានកំណែទម្រង់ថ្មីនោះ វាហាក់ដូចជាស្ងាត់ពីទីផ្សារខ្លាំងណាស់មួយរយៈក្រោយនេះ យើងក៏មិនអាចសន្និដ្ឋានបានដែរថា តើមូលហេតុអ្វីទើបធ្វើឲ្យក្រុមហ៊ុនទាំងនោះស្ងាត់បែបនេះ ។


សម្រាប់ឆ្នាំនេះក្រុមហ៊ុនស្មាតហ្វូនដែលមិនសូវវាយលុកទីផ្សារមាន LG, Xiaomi , SONY, HTC, MEIZU ជាដើម ។ សម្រាប់ក្រុមហ៊ុនទាំងនេះមិនមែនមិនបានផលិតស្មាតហ្វូនលក់លើទីផ្សារទេ វាបានផលិតមកលក់ដែរ គ្រាន់តែ ក្រុមហ៊ុនស្មាតហ្វូនខ្លះនៅមានចំណុចខ្សោយច្រើន និងមិនសូវឃើញមានលក្ខណៈសម្បត្តិថ្មីៗ ឬ បច្ចេកវិទ្យាថ្មីៗបំពាក់មកលើស្មាតហ្វូនថ្មីនោះប៉ុណ្ណោះ ។

តែបើយើងក្រឡេកទៅមើលពីកំពូលអភិវឌ្ឍន៍ស្មាតហ្វូនវិញដូចជា Samsung និង Apple ពួកគេទាំង ២ នេះស្ទើរកពេលដេកគ្មាន ព្រោះសម្ថតភាព កំណែទម្រង់ថ្មី គុណភាពថ្មីៗ រួមទាំងបច្ចេកវិទ្យាថ្មីៗទៀតនោះត្រូវបានបំពាក់លើស្មាតហ្វូនរបស់ក្រុមហ៊ុនទាំង ២ នេះស្ទើគ្រប់ម៉ូឌែល ដូចជា ​Samsung ជាដើមដែលធ្វើការបានល្អទៅលើការផលិតស្មាតហ្វូនដែលមានគុណភាព និងមានអ្នកនិយមប្រើប្រាស់ច្រើនផងដែរ ។

តែក្រុមហ៊ុន App ក៏មិននៅស្ងៀមឈរមើលដែរ ពីមួយថ្ងៃទៅមួយថ្ងៃ Apple ខំផលិតរបស់ប្រើប្រាស់ថ្មីៗជាច្រើនដើម្បីលក់លើទីផ្សារ មិនមែនតែស្មាតហ្វូនមួយមុខនោះទេ មានរហូតដល់ ថេបប្លេត និង កុំព្យូទ័រ បន្ថែមទៀតផង ៕

អត្ថបទដោយ ៖ ឆាំ មករា

LEAVE A REPLY

Please enter your comment!
Please enter your name here