ហ្រ្វេនឆាយហាងអាហារចំណាត់ថ្នាក់ល្អជាងគេ៣នៅហ្វីលីពីនគ្មានវត្តមាន McDonalds ឡើយ

0
148

ហ្វីលីពីនត្រូវបានគេមើលឃើញថាជាសមរភូមិដណ្តើមទីផ្សារនៃយីហោហ្រ្វេនឆាយធំៗជាច្រើន ដែលបានបោះពួយសម្រុកប្រជ្រៀតគ្នាប្រជែងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះយ៉ាងសម្បើម។ ទាំងយីហោលំដាប់កំពូលៗរបស់អាមេរិក និងយីហោក្នុងស្រុកសុទ្ធតែពង្រឹងខ្លួនមិនចាញ់គ្នាឡើយ ធ្វើឲ្យមានការប្រទាញប្រទង់គ្នាគួរឲ្យចាប់អារម្មណ៍ ហើយលទ្ធផលបែរជាគួរឲ្យកោតសរសើរទៅវិញ។

ថ្វីត្បិដថា ក្នុងចំណោមយីហោទាំង៣នេះមានយីហោក្រៅស្រុកដែរក៏ពិតមែន ប៉ុន្តែយីហោខ្លាំងទីមួយនិងយីហោនាំមុខភាគច្រើន គឺជាយីហោក្នុងស្រុក ដែលជាគូប្រជែង McDonalds ផ្ទាល់តែម្តង  ដែលបង្ហាញថាការគាំទ្រយីហោក្នុងស្រុកនៅហ្វីលីពីនពិតជាធ្វើឲ្យយីហោក្រៅស្រុកពិបាកឈរជើងដែរ ប្រសិនបើមានគូប្រជែងខ្លាំងដូច Jollibee ជាដើម៖

១. Jollibee


មិនចម្លែកទេ ដែលJollibee គ្រងតំណែងជើងឯកនៅក្នុងប្រទេសរបស់ខ្លួន ខណៈយីហោដែលដក់ជាប់ក្នុងអារម្មណ៍របស់ប្រជាជនហ្វីលីពីនមួយនេះគឺជាហាងលក់អាហារ Fastfood ដែលបង្កើតទាំងរសជាតិតំបន់ដ៏ឈ្ងុយឆ្ងាញ់ និងផ្តល់ជូនសេវាកម្មសេវាល្អបំផុតមុនគេបង្អស់នៅហ្វីលីពីននោះឯង។ យីហោអាស៊ានមួយនេះ បានពង្រីកទីតាំងជាង ៨០០ សាខានៅក្នុងប្រទេសហ្វីលីពីន និងជាង ១០០សាខានៅ អាមេរិក ហុងកុង ព្រុយណេ វៀតណាម អារ៉ាប៊ីសាអូឌីត កាតា គុយវែត និងសិង្ហបុរីផងដែរ។

លើសពីនេះ កាលពីពេលថ្មីៗនេះ Jollibee ដែលមានស្លាកយីហោភោជនីយដ្ឋានចំនួន ១២បានលេបយកភាគហ៊ុន ៤៥% បន្ថែមទៀតនៅក្នុងហាង Smashburger របស់សហរដ្ឋអាមេរិកក្នុងតម្លៃ ១០០លានដុល្លារ។ ហើយអ្វីដែលគេបានដឹងគ្រប់ៗគ្នានោះ គឺ Jollibee បានបំបាក់ McDonalds ឲ្យងើបមុខមិនរួចឡើយពេលយីហោលំដាប់លេខមួយមួយនេះចូលដល់ទីផ្សារហ្វីលីពីន។

២. Pancake House

Pancake House ជាយីហោក្រៅស្រុកទេ ប៉ុន្តែបានទទួលការគាំទ្រច្រើនបន្ទាប់ពី Jollibee។ អាហារដ្ឋានរបស់អាមេរិកមួយដែលបង្កើតឡើងដំបូងនៅប៉ូឡូញមួយនេះ មានរូបមន្តម្ហូបឈ្ងុយឆ្ងាញ់ សាច់ បន្លែ គ្រឿងទេសស្រស់ៗ និងទឹកជ្រលក់ដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោក ដែលបច្ចុប្បន្ន ហាងនេះមានជាង ៨០ សាខានៅហ្វីលីពីន។យីហោនេះចាត់ទុកជាហាងកំពូលមួយដែរ ដែលប្រជាជនហ្វីលីពីនគាំទ្រច្រើន និងទុកថាជាហាងនេះដូចជាផ្ទះរបស់ខ្លួនអីចឹងដែរ។

៣. Potato Corner

Potato Corner  ក៏ជាយីហោក្នុងស្រុកល្បីល្បាញគួរសម្យដែរ ពិសេសនៅហ្វ៊ីលីពីនផ្ទាល់តែម្តង និងនៅក្រៅស្រុកមាន១១ប្រទេសក្នុងនោះរួមមាន អូស្រ្តាលី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ប៉ាណាម៉ា អាមេរិក និងប្រទេសចំនួនក្នុងតំបន់អាស៊ានរួមមាន ថៃ កម្ពុជា សិង្ហបុរី និងវៀតណាមផងដែរ។

គិតត្រឹមចុងឆ្នាំ២០១៨នេះ យីហោដំឡូងបារាំងបំពងមួយនេះបានពង្រីកទីតាំងជាង ៥០០សាខាហើយ ក្រោយបើកលក់សិទ្ធអាជីវកម្មនៅឆ្នាំ២០០៩ និងហាងដំបូងនៅឆ្នាំ១៩៩២ នៅក្នុងប្រទេសហ្វីលីពីនជាបុត្រសម្ព័ន្ធរបស់ Cinco Corporation៕

 

អត្ថបទដោយ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here