ខ្ទឹមសវៀតណាមធ្លាក់ថ្លៃ៥០% ព្រោះតែកសិករចង់ចំណេញខ្លាំងពេក ចេះខុសក្បួន

0
1274

(វៀតណាម)៖ កសិករដាំខ្ចឹមសនៅវៀតណាមស្ទើរស្រក់ទឹកភ្នែក ព្រោះតែតម្លៃខ្ទឹមសធ្លាក់ថ្លៃខ្លាំងពេក រហូតដល់ទៅ៥០ភាគរយ ធ្វើឲ្យកសិករវៀតណាមខាតបង់ធ្ងន់ធ្ងរ។

ខ្ទឹមសភាគច្រើនបំផុតរបស់វៀតណាម ដាំដុះនៅក្នុងខេត្ត Ly Son ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងនាំចេញ ខណៈតម្លៃខ្ទឹមសជាកាលពីឆ្នាំទៅមានតម្លៃប្រមាណ៣.៤ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម។​

ប៉ុន្តែនៅឆ្នាំនេះ តម្លៃរបស់ខ្ទឹមសបានបន្តធ្លាក់ថ្លៃបន្តិចម្តងៗរហូតដល់ទៅ៥០ភាគរយ ធ្វើកសិករវៀតណាមបាក់ទឹកចិត្ត ខាតបង់ធ្ងន់ធ្ងរនៅពេលដែលផលិតផលសរុបរបស់ខ្លួនលក់ចេញបានតែជាង៥០ភាគរយ និងក្នុងតម្លៃទាបជាងឆ្នាំមុនដល់ទៅ៥០ភាគរយថែមទៀត។


តំណាងអ្នកដាំខ្ទឹមស និងនាំចេញទៅលក់លើទីផ្សារនៃខេត្ត Ly Son បានបង្ហើបឲ្យដឹងថា បញ្ហាធ្លាក់ថ្លៃខ្ទឹមសនេះកើតឡើងដោយសារតែប្រជាកសិករវៀតណាម នាំគ្នាប្រមូលផលបានហើយធ្វើការស្តុកទុក រងចាំលក់ចេញនៅចុងឆ្នាំ ដែលជារដូវកាលខ្ទឹមសឡើងថ្លៃខ្ពស់បំផុត តាមការចំណាំទុកជារៀងរាល់ឆ្នាំមកកន្លងមកនេះ។ ប៉ុន្តែវាមិនបានដូចទៅនឹងអ្វីដែលរពឹងទុកឡើយ តម្លៃខ្ទឹមសបែរជាធ្លាក់ចុះយ៉ាងគំហុកព្រោះតែការសម្រុកលក់ចេញព្រមគ្នាពេក៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here