ម្ចាស់សាខាហ្រ្វេនឆាយកាហ្វេTodayមួយកន្លែងនៅថៃបង្ហើបតិចនិកពិសេសជួយឲ្យអ្នកទិញហ្រ្វេនឆាយរកស៊ីបានយូរអង្វែង

0
2213

កញ្ញា តាក់ ជាម្ចាស់ហាងកាហ្វេ Today សាខា Klongjan Flats នៅប្រទេសថៃ បានបង្ហើបពីតិចនិកមួយចំនួន សម្រាប់អ្នកបើកហាងថ្មី ឬអ្នកទិញហ្រ្វេនឆាយពីគេមកក្តីត្រូវមាន ពិសេសសម្រាប់អ្នកលក់ចំណីអាហារ ដែលធ្វើឲ្យអាជីវកម្មមានដំណើរការបានល្អ និងរីកចម្រើន។ ជាក់ស្តែងក្រោយទិញសិទ្ធកាហ្វេ Today តែមួយឆ្នាំសោះ ស្ត្រីវ័យក្មេងរូបនេះ អាចពង្រីកបានមួយសាខាទៀតទៅហើយ ដែលBusiness Cambodia សូមលើកឡើងដូចខាងក្រោម។

ម្ចាស់ហាងរូបនេះបានសហការជាមួយបងស្រីរបស់ខ្លួនបើកហាងទីតាំងទីមួយនៅ Klongjan Flats ជាទីប្រជុំជនមានសក្តានុពលគ្រាន់បើដែរ តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺចំណុចពិសេសមួយចំនួននោះគឺ ការអ្នកជ្រើសរើសយី​ហោ​មកលក់នោះបានត្រឹមត្រូវ ជាចំណុចសំខាន់បំផុតដែលត្រូវគិតគូរ។ ហើយចំណុចទីពីរនោះគឺថាតើអ្នកមានចំណូលចិត្ត ពេញចិត្តក្នុងការអភិវឌ្ឍន៍ខ្លួននៅក្នុងអាជីវកម្ម ក៏ដូចជាការរៀបចំដេគ័រហាង និងប្រូម៉ូសិនលក់បានកម្រិតណាដែរ។

និងចំណុចចុងក្រោយ ម្ចាស់ហាងវ័យក្មេងរូបនេះ បានកត់សម្គាល់ឃើញថា ការរីកចម្រើនលូតលាស់លឿនបែបនេះក៏ដោយសារ ហាងមួយនេះអាចថែរក្សាភ្ញៀវបានល្អ ដែលធ្វើឲ្យអតិថិជនចាស់ៗនៅតែបន្តទិញ ហើយអតិថិជនថ្មីៗចូលមកសាកល្បងជាបន្តបន្ទាប់។ ត្រង់នេះមានន័យថា សម្រាប់អ្នករកស៊ីមិនថាយីហោយើងបង្កើតដោយខ្លួនឯងផ្ទាល់ ឬក៏ទិញយីហោគេមករកស៊ីនោះទេ អ្នកត្រូវតែផ្តោតលើការថែរក្សាភ្ញៀវឲ្យបានល្អបំផុតតាមដែលអាចធ្វើបាន ព្រោះថា ហាងនីមួយៗត្រូវពឹងលើការគាំទ្រពីអតិថិជន ហើយមិនមែនតែម្តងទៅទៀត គឺក្នុងរយៈពេលយូរ ដែលម្ចាស់អាជីវកម្មមិនអាចមើលរំលងបានឡើយ។


គួរជម្រាប ថាយីហោហ្វ្រេនឆាយកាហ្វេ Today ក៏មានបោះទីតាំងនៅកម្ពុជា និងរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ដោយតាមពីក្រោយហាងកាហ្វេល្បីអាម៉ាហ្សូន ដែលយើងនឹងលើកពីប្រវត្តិយីហោ និងយុទ្ធសាស្រ្តនានា របស់យីហោនេះ នៅអត្ថបទក្រោយទៀត៕

 

អត្ថបទដោយ​៖ Noun Vannak

 

LEAVE A REPLY

Please enter your comment!
Please enter your name here