រដ្ឋមន្ត្រីក្រសួងដែនដី ប្រាប់គន្លឹះ​វិនិយោគអចលនទ្រព្យខ្លីៗដល់​អ្នកដែលមានចំណូលទាប

0
2617

រដ្ឋមន្ត្រីក្រសួងដែនដី ប្រាប់គន្លឹះ​វិនិយោគអចលនទ្រព្យខ្លីៗដល់​អ្នកដែលមានចំណូលទាប

អចលនទ្រព្យ ជាទ្រព្យគាប់ប្រសើរ ដែលមានតម្លៃបំផុតសម្រាប់មនុស្សគ្រប់រូប ប៉ុន្តែសម្រាប់អ្នកមិនសូវមានលុយ គួរតែទិញដីមុនទិញផ្ទះ ព្រោះដីមានតម្លៃធូរថ្លៃជាងផ្ទះ។

ឯកឧត្តម ជា សុផារ៉ារដ្ឋមន្រ្តីក្រសួងដែនដីនគររូបនីយកម្ម បានធ្លាប់មានប្រសាសន៍ថា   បើ​អត់​លុយ កុំ​ទិញ​ផ្ទះ អត់​លុយ​ត្រូវ​តែ​ទិញ​ដី អ្នក​ចង់​មាន មាន​តែ​ទិញ​ដី​ទេ។ បើ​អត់​មាន​ផ្ទះ ចង​តង់ ចង​ស្បូវ​២០​ទៅ​៣០​កណ្តប ធ្វើ​ចង្ក្រាន​បាយ​មួយ​ទៅ វា​ក៏​នៅ​តែ​គ្រាន់​បើ។


លោកបន្ថែមថា បើថ្ងៃ​ក្រោយ ដី​នេះ​ឡើង​ថ្លៃ​យើង​ក្លាយ​ជា​អ្នក​មាន។ ផ្ទុយ​ទៅ​វិញ បើ​យើង​ទិញ​ផ្ទះ អត់​ប្រយោជន៍​ទេ រស់នៅ​អន់ចុះ ប៉ុន្តែ ភ្ជាប់​ជា​មាន​ការ​ដាំដុះ ខណៈដែលដី​កើត​មិន​ងាយ​ទេ តែ​មនុស្ស ងាយ​នឹង​កើត។

យ៉ាងណាវិញឯកឧត្តមបានបន្ថែមទៀតថា បច្ចុប្បន្នក្នុងមួយឆ្នាំកម្ពុជា ត្រូវការលំនៅដ្ឋានប្រមាណ១ម៉ឺនខ្នង ហើយ​តម្រូវ​ការនេះ​គិតតែក្រុម​ប្រជាជន​រស់​នៅ​ទីក្រុង និងទីប្រជុំជនប៉ុណ្ណោះ។

នេះ មិនមែនជំរុញឲ្យអ្នកអភិវឌ្ឍន៍ មកសាងសង់លំនៅដ្ឋានតម្លៃទាប នៅជិត​សហគមន៍​អ្នកមានជីវភាពធូរធារនោះទេ តែយ៉ាងណា គួរសាង​សង់លំនៅដ្ឋានតម្លៃទាប​នៅជាយ​ក្រុងបន្តិច តែកុំឆ្ងាយពេកអី។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

 

LEAVE A REPLY

Please enter your comment!
Please enter your name here