បែកធ្លាយ Tim Cook ជាមេដឹកនាំភេទទី៣ ដំបូងគេដែលដឹកនាំក្រុមហ៊ុនធំមានទ្រព្យសម្បត្តិច្រើនបំផុតលើលោក

0
548

កាលពី ៤ ឆ្នាំមុន លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានក្លាយជាមេដឹកនាំក្រុមហ៊ុនលំដាប់ពិភពលោកដំបូងគេ ដែលខ្លួនជាភេទ ៣ ហើយលោកថែមទាំងបានបញ្ជាក់ទៀតថា លោកពេញចិត្តជាមួយនឹងជីវិតខុសគេនិងការសម្រេចចិត្តរបស់ខ្លួនឯង ។

លើកឡើងម្តងទៀតនៅក្នុងកិច្ចសម្ភាសន៍ជាមួយ CNN លោក Cook ឲ្យដឹងថា លោកពិតជាមានមោទនភាពខ្លាំងណាស់ជាមួយជីវិតបែបនេះ ក្លាយជាភេទទី៣ ជាអំណោយដ៏ល្អមួយពីព្រះជាម្ចាស់ ។

មេដឹកនាំភេទទី ៣ ម្នាក់នេះឲ្យដឹងថា កាលពីដំបូងឡើយគាត់រស់នៅក្នុងជីវិតលក្ខណៈឯកជនទេ ប៉ុន្តែលោកគិតថាវាដូចជាងអាត្មានិយមពេកហើយ ដែលព្យាយាមលាក់បាំងបែបនេះ ស្របពេលដែលគាត់អាចជួយឲ្យអ្នកដទៃហ៊ានបង្ហាញការពិតចេញមក ។


លោក Cook ថា ដែលលោកសម្រេចចិត្តបង្ហាញជាសាធារណៈនេះ កុំព្រោះតែមានក្មេងៗជាច្រើនបានផ្ញើសារមកកាន់លោក បន្ទាប់ពីពួកគេបានអានព័ត៌មានថាលោកជា ភេទទី៣ ហើយពួកគេថា ពួកកំពុងត្រូវបានគេរើសអើងផ្លូវភេទ ។

“ខ្ញុំត្រូវតែធ្វើអ្វីម្យ៉ាងដើម្បីពួកគេ ខ្ញុំចង់បង្ហាញទៅក្មេងៗភេទទី៣ ថា ពួកគេអាចបន្តធ្វើជាភេទទី ៣ ហើយអាចធ្វើកិច្ចការធំបានដូចគ្នា” ។ “បង្ហាញឲ្យអ្នកដទៃបានដឹងការពិត បានធ្វើឲ្យ Tim Cook ក្លាយជាអ្នកដឹកនាំ” នេះជាសម្តីចេញពីមាត់របស់ CEO ម្នាក់នេះ ។

លោកថា លោកបានរៀនសូត្រពីស្ថានភាពស្ថិតក្នុងមនុស្សមួយភាគតិច ដែលពួកគេតែងតែអារម្មណ៍ យល់ចិត្តគ្នាជាងមនុស្សមួយភាគធំ ។ នៅពេលដែលមតិរិះគន់ច្រើនវាបានធ្វើឲ្យគាត់កាន់តែមានមុខក្រាស់ជាងមុន ដែលធ្វើឲ្យគាត់ទាញយកអត្ថប្រយោជន៍កាន់តែច្រើនពីដំណែងរបស់គាត់ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here