ទើបតែ៩ខែសោះ ថៃទទួលបានភ្ញៀវទេស​ចរបរទេសជិត៣០លាននាក់ កើនឡើងជិត១០%

0
957

(ថៃ)៖ ត្រឹមតែ៩ខែប៉ុណ្ណោះ ថៃទទួលបានភ្ញៀវទេសចរបរទេសប្រមាណជិត៣០លាននាក់ ខណៈប្រទេសនេះគឺជាគោលដៅទេសចរណ៍ដ៏លេចធ្លោជាងគេនៅអាស៊ីអាគ្នេយ៍នេះ។

ប្រទេសដែលប្រមូលផ្តុំមនុស្សមកពីគ្រប់ជាតិសាសន៍មួយនេះ បានក្លាយជាគោលដៅទេសចរបរទេសជួរមុខនៅអាស៊ីអាគ្នេយ៍ និងតែងតែបង្កើតកម្មវិធីផ្សេងៗដើម្បីអូសទាញភ្ញៀវទេសចរមកលេងកម្សាន្តកាន់តែច្រើនឡើងៗ។

ជាក់ស្តែង នៅក្នុងខែធ្នូ និងខែមករាខាងមុខនេះ ប្រទេសនេះបានលើកលែងមិនគិតថ្លៃសេវាវីសាសម្រាប់ភ្ញៀវទេសចរបរទេសដែលមកពីបណ្តាប្រទេសចំនួន២១ មកស្នាក់នៅលេងកម្សាន្តប្រទេសថៃមិនលើសពី១៥ថ្ងៃ ដោយរំពឹងថាយុទ្ធនាការណ៍នេះនឹងអូសបានភ្ញៀវទេសចរបរទេសមកប្រទេសថៃកើនឡើង៣០ភាគរយ។


ក្នុងចំណោមបណ្តាភ្ញៀវទេសចរបរទេសដែលមកលេងកម្សាន្តប្រទេសថៃ ភ្ញៀវទេសចរបរទេសដែលជាជនជាតិចិនមានចំនួនច្រើនជាងគេ ខណៈក្នុងខែកញ្ញាមួយប៉ុណ្ណោះ មានភ្ញៀវទេសចរចិនមកលេងប្រទេសថៃរហូតដល់ទៅជាង៦៤ម៉ឺននាក់ឯណោះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here