ហេតុផល ៥ យ៉ាងជួយអោយ អ្នកដាំកាហ្វេរបស់ប្រទេសថៃ ក្លាយជាសេដ្ឋីគ្រប់ៗគ្នា

0
699

បើនិយាយពីដំណាំកសិកម្មនៅក្នុងប្រទេសថៃយើងអាចនិយាយបានថា ជាប្រទេសមួយដែលមានភាពរិកចម្រើនគា្រន់បើលើវិស័យកសិកម្ម ជាពិសេសគឺដំណាំកាហ្វេរ ដែលរកចំណូលបានរាប់ប្រមាណជា ៦២៤ លានដុល្លាអាមេរិកក្នុងឆ្នាំ ២០១៨ នេះ ដែលជួយយឹតយោងសន្តោងកសិករថៃមួយចំនួនធំអោយក្លាយជាសេដ្ឋីស្ទើរតែគ្រប់គ្នា។

មានចំណុចពិសេស ៥ យ៉ាង ដែលធ្វើបង្កភាពកាន់តែងាយស្រួលដល់ប្រជាជនថៃក្នុងការរកស៊ីមុខរបរដាំដុះកាហ្វេ៖

១.ទីផ្សារទូលំទូលាយ៖


ប្រទេសថៃមានចំណុចពិសេសមួយ ដែលមានប្រៀបជាងប្រទេសនានា នៅក្នុងតំបន់ព្រោះប្រទេសថៃមាន ចំនួនប្រជាជនច្រើន និងមានទំហំទីផ្សារក៏ធំធេងដូចគ្នា ដែលក្នុងនោះកំណើតនៃអ្នកប្រើប្រាស់ផលិតផលកាហ្វេរកាមានទំហំធំធេងផងដែរ។ ទីផ្សារនាំចេញសំខាន់បំផុតរបស់ប្រទេសថៃ រួមមានអាមេរិក អឺរ៉ុបនិងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ី។

២.កសិករភាគច្រើនវ័យក្មេងមានចំណេះ៖

ថ្វីត្បិតតែ មានឈ្មោះថាជាកសិករ តែធាតុពឹតកសិកថៃភាគច្រើនមិនមែនជាមនុស្សចាស់នោះទេ តែបែរជាក្មេងៗ ដែលលមានចន្លោះពី ២០ ទៅ ៤០ ឆ្នាំ ហើយភាគច្រើនជានិស្សិត ដែលបានបញ្ជប់ការសិក្សារមកពីសាកលវិទ្យាល័យកសិកម្មមានជំនាញច្បាសលាស់លើដំណាំកាហ្វេផងដែរ។

៣.ការគាំទ្រពីរដ្ឋាភិបាល៖

ក្នុងដំណើការទីផ្សារកាហ្វេរបស់ប្រទេសថៃត្រូវបានគាំទ្រដោយរដ្ឋាភិបាល ដែលក្នុងនោះមានទាំងគោលនយោបាយបដិភាគហិរញ្ញបទានកម្ចី និងមានទាំងការឧបត្ថម្ភមួយផ្នែកធំទៀតលើផ្នែកបច្ចេកទេសនៃការដាំដុះផងដែរ។ មួយវិញទៀតរដ្ឋាភិបាលនិងគាំទ្រមួយផ្នែកទៀតចំពោះវិបត្តិទីផ្សារកាហ្វេនៅក្នុងប្រទេសថៃថែមទៀតផង។

៤.សិប្បកម្មខ្នាតតូច ៖

ក្នុងវិស័យឧស្សាហកម្មផលិតកាហ្វេប្រទេសថៃ ត្រូវបានគេផលិតជាម៉ាស៊ីនខ្នាតតូចដើម្បីជួយសម្រួល និងដោះស្រាយបញ្ហាចំពោះមុខមួយចំនួន ដោយមិនចាំបាច់ពឹងផ្អែកលើឧស្សាហកម្មខ្នាតធំឡើយ។ ម៉ាស៊ីនខ្នាតតូចអាចសម្រួលលើផ្នែកជាច្រើនដូចជា សម្រួតគ្រាប់កាហ្វេ សម្អាតគ្រាប់កាហ្វេជាដើម ហើយកសិករថៃអាចលក់ចេញជាផលិតផលសម្រេចតែម្តងក៏បានដែរ។

៥.ហេដ្ឋារចនាសម្ព័នល្អ ៖

ផ្លូវគមនាគម្ន៍នៅក៏ជាផ្នែកមួយ ដែលធ្វើអោយដំណាំកាហ្វេនៅក្នុងប្រទេសថៃ កាន់តែមានតម្លៃ ព្រោះផ្លូវគមនាគមន៍ក៏ជួយសម្រួលដល់ថ្លៃដើមអោយកាន់តែទាប ការផលិត និងដោះស្រាយស្ថានការបានទាន់ពេលវេលាផងដែរ។

អត្ថបទដោយ៖ នេន សុធី (Sale Editor Of Business Cambodia)

LEAVE A REPLY

Please enter your comment!
Please enter your name here