កំណើនប្រាក់កម្ចី ធនាគារធំៗ សិង្ហបុរី នឹងធ្លាក់ចុះ ដោយសារឥទ្ធិពលសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន

0
192

សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក បានជៈឥទ្ធិពលមិនល្អដល់សេដ្ឋកិច្ចរបស់ប្រទេសមួយចំនូន។ ទាក់ទងនឹងឥទ្ធពលសង្គ្រាមពាណិជ្ជកម្ម អាមេរិក-ចិន​នេះ បណ្ដាធនាគារ ធំៗ សិង្ហបុរី ត្រូវបានគេព្យាករណ៍ថា នឹងមានការធ្លាក់ចុះ កំណើនប្រាក់កម្ចី ដោយសារឥទ្ធិពលសង្គ្រាមពាណិជ្ជកម្មនេះ។

DBS Group Holdings ដែលជាធនាគារលំដាប់កំពូលនៅសិង្ហបុរី កំពុងតែជួបសញ្ញាមិនល្អព្រោះតែកំណើននៃប្រាក់កម្ចីរបស់ខ្លួនមានការកើនឡើងយឺតខុសសធម្មតា ហើយនៅឆ្នាំក្រោយ កំណើនប្រាក់កម្ចីអាចនឹងមានការធ្លាក់ចុះ។

លោក Piyush Gupta យកនាយកប្រតិបត្តិនៃ ធនាគារ DBS Group Holdings បានឲ្យដឹងថា ធនាគារ DBS មានការកើនឡើងប្រាក់ចំណេញសុទ្ធ ប្រមាណ ៧៦ភាគរយគិតត្រឹមខែ កញ្ញាឆ្នាំ ២០១៨នេះ។ យ៉ាងណាមិញ ប្រាក់ចំណេញសុទ្ធអាចនឹងធ្លាក់ចុះនៅឆ្នាំក្រោយដោយឥទ្ធិពលសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន។

លោកបានបន្តទៀតថា កំណើនប្រាក់កម្ចីទូទៅ របស់ DBS ពី ៥% ទៅ ៦% អាចសម្រេចបាននៅដើមឆ្នាំ ២០១៩ តែនៅចុងឆ្នាំ ២០១៩នឹងមិនមានការកើនឡើងគួរឲ្យកត់សម្គាល់នោះទេ។ លោកបានឲ្យដឹងទៀតថា ទំហំប្រាក់កម្ចីពីអតិថិជនរបស់ DBS បានធ្លាក់ចុះ ៦ភាគរយកំឡុងពេលត្រីមាសទី៣នៃឆ្នាំនេះ។​

ចំណែកលោក  Samuel Tsien នាយកប្រតិបត្តិធនាគារ OCBC របស់សិង្ហបុរី បានឲ្យដឹងថា ធនាគារ OCBC មានការកើនឡើងប្រាក់ចំណេញសុទ្ធបាន ១២ភាគរយ នៅត្រីមាសចុងក្រោយនៃឆ្នាំនេះ។ យ៉ាងណាមិញ ភាពតានតឹងនៃ សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិននឹងចាប់ផ្ដើមជៈឥទ្ធមិនល្អដល់ធនាគារនេះនៅឆ្នាំក្រោយ។

គិតត្រឹមខែ កញ្ញាឆ្នាំនេះ  ធនាគារ OCBC ទំប្រាក់កម្ចីដែលផ្ដល់ឲ្យអតិថិជនកើនឡើង ១០ភាគរយ តែវាអាចនឹងធ្លាក់ចុះវិញនៅឆ្នាំក្រោយ ហើយវាក៏ប៉ះពាល់ដល់ប្រតិបត្តិការជីវកម្មរបស់ធនាគារ នេះនៅទីផ្សារ ប្រទេស ចិន ហុងកុង តៃវ៉ាន់ និងម៉ាកាវជាដើម៕