Scott Griffiths ចំណុចខ្សោយរបស់ម្ចាស់អាជីវកម្មនៅជុំវិញខ្លួនខ្ញុំជាឱកាសមួយសម្រាប់ខ្ញុំជោគជ័យ

0
275

ការចេញប្រឡូកក្នុងវិស័យអាជីវកម្ម គឺប្រៀបដូចជាការចូលប្រឡូកក្នុងសមរភូមិប្រយុទ្ធមួយដ៏សែនក្តៅ ហើយតម្រូវអោយអ្នកត្រូវតែមាន តិចនិក ភាពវ័យឆ្លាត ការគ្រប់គ្រង បេះបត់បែន និងចេះចាប់យកឱកាសនោះទើបអាជីវកម្មរបស់អ្នកអាចរស់បាន និងអាចទទួលជោគជ័យបាន។

លោក Scott Griffiths គឺជាស្ថាបនិកហាងកាត់សក់ និងសាឡនដ៏ល្បីមួយកន្លែងមានឈ្មោះថា 18|8 Fine Men’s Salons ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក។ ហាងសាឡនរបស់លោកគឺបានបើកដំណើរការអស់រយះពេលជិត ២០ឆ្នាំមកហើយ ហើយនៅពេលដំបូងគឺជាហាងកាត់សក់តូចតាចនៅតាមជញ្ជើមផ្លូវតែប៉ុណ្ណោះ ប៉ុន្តែដោយសារតែ​ ការខិតខំតស៊ូរបស់គាត់ និងការចេះចាប់យកឱកាសទើបគាត់អាចរីកចំរើនមកដូចសព្វថ្ងៃនេះ។​

ពេលដែលលោកចាប់ផ្តើមដំបូងហាងសាឡនរបស់លោកគឺមិនអាចប្រៀបបាននិងហាងដ៏ទៃទៀតនោះទេដោយសារតែលោកមិនមានធនធានច្រើនក្នុងការចាប់ផ្តើមដូចគេ។ ប៉ុន្តែលោកបានប្តេជ្ញាថានៅថ្ងៃណាមួយលោកនិងធ្វើអោយហាងទាំងនោះភ្លឺភ្នែកជាក់ជាមិនខាន។ នៅពេលនោះលោកក៏មើលឃើញពីចំនុចខ្វះខាតរបស់ហាងធំៗទាំងនោះជាច្រើន មានដូចជាតម្លៃ និងភាពរាក់ទាក់ក្នុងការទទួលអតិថិជនគឺមិនសូវល្អទាល់តែសោះ។ ដោយសារតែមូលហេតុទាំងនេះហើយទើបលោក Scott Griffithsបានឆក់យកឱកាសមួយនេះដើម្បីប្រជែងជាមួយហាងដ៏ទៃៗទៀតដែលនៅក្បែរលោក។


លោកចាប់ផ្តើមនៅគំនិតមួយគឺដាក់តារាងតំលៃបិទនៅនិងមុខហាងផ្ទាល់តែម្តង ហើយអ្វីដែលកាន់តែពិសេសទៅទៀតគឺលោកបានដាក់ផ្លាកផ្សព្វផ្សាយមួយទៀតថា សេវាកម្មល្អ និងគុណភាពល្អជាងគេនៅក្នុងតំបន់នេះ ។​ដោយសារតែគំនិតមួយនេះហើយទើបធ្វើអោយហាងរបស់លោកអាចទាក់ទាញអតិថិជនចាស់ និងថ្មីពីហាងផ្សេងៗបានយ៉ាងលឿន ហើយមិនយូរប៉ុន្មានហាងទាំងនោះក៏លែងចង់មានភ្ញៀវចូលដែរ ។

ដោយសារតែរកចំណូលបានច្រើន លោកក៏បានពង្រីកទីផ្សារពីមួយឆ្នាំរហូតមកដល់បច្ចុប្បន្ននេះហាងរបស់លោកមានទំហំធំជាងគេនៅក្នុងតំបន់នោះ អាចរកចំណុលបានយ៉ាងច្រើន និងមានអតិថិជនគាំទ្រច្រើនជាងគេទាំងអស់៕

 

អត្ថបទដោយ៖ Nen Sothea

LEAVE A REPLY

Please enter your comment!
Please enter your name here