តោះ ​មកស្គាល់ម្ចាស់រីហ្សតកង់លើអាកាស នៅតំបន់ភ្នំបាសិទ្ធជានរណា!!!

0
4050

រាជធានីភ្នំពេញ៖ ការពុះដីឡូត៍លក់គឺជារឿងស្រួលទេ តែធ្វើឲ្យអតិថិជនដែលបានទិញដីងាយចំនេញងាយលក់គឺមិនមែនជារឿង ដែលអ្នកពុះដីឡូត៍គ្រប់គ្នាអាចធ្វើបានឡើយ។ ក្រុមហ៊ុនជា កុយ គឺជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យមួយ ដែលមានការទទួលស្គាល់នឹងជឿទុកចិត្តពីសំណាក់អតិថិជនជាច្រើនឆ្នាំ តើនៅពីក្រោយភាពជោគជ័យរបស់ លោក ជា កុយ មានកត្កាអ្វីខ្លះ?

តាមរយៈអ្នកវិនិយោគ និងភាគហ៊ុនក្នុងក្រុមហ៊ុនជាកុយ អចលនទ្រព្យ បានលើកឡើងថា លោក ពូ កុយ គឺជាមនុស្សនិយាយត្រង់ និងមានភាពស្មោះត្រង់ខ្ពស់ចំពោះដៃគូរសហការ ជាពិសេសគឺអតិថិជន។


លោក ព្រំ មុនីសុផល ជាភាគហ៊ុននិកម្នាក់បានលើកឡើងថា លោក ពូ ជា កុយ មិនត្រឹមតែជាអ្នករកស៊ីដ៏ពូកែទេ លោកក៏ជាគ្រូល្អម្នាក់ដែលយើងគួររៀនតាមគាត់ដែរ។

ការពុះដីឡូត៍មិនមែនជារឿងចេះតែធ្វើឲ្យរួចពីដៃទេ ក្នុងនាមជាក្រុមហ៊ុនយើងត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះអតិថិជន។

ការទទួលខុសត្រូវនោះមាន៣ចំណុចរួមមាន៖

ចំណុចទី១ មុនពេលអតិថិជនវិនិយោគលើដី យើងត្រូវប្រាកដថាដីនោះគឺមានលិខិតស្នាមច្បាស់លាស់មិនមានទំនាស់ ហើយធានាថានឹងធ្វើប្លង់បានស្របទៅតាមច្បាប់បាន។

ចំណុចទី២ យើងត្រូវអភិវឌ្ឍតំបន់ដីឲ្យក្លាយជាតំបន់ទាក់ទាញ និងមានបណ្តាញផ្លូវចេញចូលងាយស្រួលហើយក្បែរទីប្រជុំជន។

ចំណុចទី៣ បន្ទាប់ពីអតិថិជនទិញរួច ត្រួវសំរួលលិខិតស្នាមឲ្យស្របតាមប្រព័ន្នច្បាប់ ហើយពួកគាត់ងាយលក់ចេញចំនេញស្របទៅនឹង ការអភិវឌ្ឍដែលក្រុមហ៊ុនខិតខំបន្តធ្វើ។

ពាក្យចាស់ពោលថា មនុស្សកើត ដីមិនកើតទេ ដូច្នេះការវិនិយោគលើដីធ្លីគឺជារឿងមួយ ដែលយើងគ្រប់គ្នាគួរតែសិក្សានឹងពិចារណា។

អត្ថបទ PR ​មកពី លោក​មាស សត្យា

LEAVE A REPLY

Please enter your comment!
Please enter your name here