មកស្គាល់ App ល្បីៗនៅកម្ពុជា កំពុងជ្រៀតចូលជីវភាពរស់នៅរបស់ប្រជាជនក្នុងទីក្រុង

0
1419

ខណៈទីផ្សារបច្ចេកវិទ្យាបានផ្ដល់ផលប្រយោជន៍ដល់ជីវិតរស់នៅរបស់មនុស្សស្ទើ ៧០% ទៅហើយសម្រាប់ពេលបច្ចុប្បន្ននេះ​ ។

ជាមួយគ្នានេះផងដែរ បើយើងក្រឡេកមើលមកកម្ពុជាយើងវិញ យើងនឹងឃើញនិន្នាការបច្ចេកវិទ្យាថ្មីៗកំពុងកើតមានរាល់ថ្ងៃនៅក្នុងទីក្រុង នឹង ទីប្រជុំជនធំៗ ជាពិសេសគឺការបង្កើតឡើងនៅកម្មវិធី App ថ្មីៗតែម្ដង ដែលកំពុងជ្រៀតចូលទីផ្សារប្រទេសយើង ។

តើសេវាកម្ម App ណាខ្លះកំពុងមានវត្តមានលើទីផ្សារស្រុកយើង និងបានកំពុងជួយដោះស្រាយបញ្ហាសង្គមយើងនាពេល នេះ ។

  • សេវាកម្មដឹងជញ្ជួនភ្ញៀវមាន ៖ Pass App, We Go, 711Go និង Cam Go ជាដើម ដែលទាំងអស់នេះជាសេវាកម្ម App ហៅតាក់ស៊ីសម្រាប់ធ្វើដំណើរនៅក្នុងទីក្រុងភ្នំពេញយើងនាពេលបច្ចុប្បន្ននេះ ហើយវាក៏កំពុងពេញនិយមផងដែរ ។
  • សេវាកម្មដឹងជញ្ជួនម្ហូបអាហារ ៖ NHAM24 (ញ៉ាំ២៤), Joonaak (ជូន អ្នក) និង Food Delivery សម្រាប់សេវាកម្មទាំងអស់នេះដែរ គឺជាក្រុមហ៊ុនដែលលោកអ្នកអាចទិញទំនិញ, កុម្ម៉ង់ម្ហូបអាហារ ,ទិញសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ឬ ធ្វើការដឹកជញ្ជួនអ្វីផ្សេងៗជាច្រើនទៀត ។
  • Phsar Khmer ៖ គឺជា App ថ្មីមួយនៅកម្ពុជាយើង របស់ក្រុមហ៊ុន ផ្សារខ្មែរ បន្លែធម្មជាតិ ដែលលោកអ្នកអាចធ្វើការទិញបន្ថែ ត្រីសាច់តាមរយៈស្មាតហ្វូន ជាមួយសេវាកម្មដឹងជញ្ជួនដល់ផ្ទះផងដែរ ។
  • សេវាកម្មហិរញ្ញវត្ថុ ៖ PiPay , PayGo, ABA Bank , MasterCard , Wing និង VISA ជាដើម ដែល ជាទីទុកចិត្តសម្រាប់រឿងហិរញ្ញវត្ថុរបស់អ្នក ជាពិសេសវាក៏មានសេវាកម្មច្រើនទៀតនៅក្នុង App នីមួយៗទៀតផង ។
  • សេវាកម្ម Booking (កក់) ៖ BookMeBus និង Cambo Ticket ជាសេវាកម្ម App សម្រាប់ធ្វើការកក់សំបុត្រធ្វើដំណើរតាមអនឡាញ មាន រថយន្ដក្រុង តាក់ស៊ី ទូកកាណូតលឿន ជាដើម ។
  • វេបផ្សាយទិញទំនិញ ៖ Khmer24 ជាវេបផ្សាយ និង App ដែលលោកអ្នកអាចធ្វើការលក់ទំនិញ ឬ ទិញទំនិញតាមតែលោកអ្នកត្រូវការ ដែលមានផលិតផលរាប់ពាន់មុខនៅទីនោះ ។

គួរបញ្ជាក់ដែរថា មិនមែនមានតែ App ប៉ុណ្ណោះទេដែលល្បីៗនៅស្រុកយើង នៅមានសេវាកម្មច្រើនទៀតដែលកំពុងបោះជំហានចូលទីផ្សារកម្ពុជា និង ជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃសម្រាប់ប្រជាននៅទីក្រុង ហើយវាអាចនឹងបោះជំហានទៅតាមទីប្រជុំជននានា ពេលអនាគតផងដែរ ៕

អត្ថបទដោយ ៖ ឆាំ មករា

LEAVE A REPLY

Please enter your comment!
Please enter your name here