សហគ្រិនអចលនទ្រព្យបរាជ័យភាគច្រើន កើតចេញពីការយល់ខុស

0
1196
Zhang Xin, chief executive officer of Soho China Ltd., pauses during an interview in Hong Kong, China, on Thursday, March 7, 2013. Soho China, the biggest developer in Beijing?s central business district, plans to accelerate land and project acquisitions this year as it shifts toward being a landlord from focusing on selling properties. Photographer: Jerome Favre/Bloomberg via Getty Images

ការចេញរកស៊ី តែងមានបរាជ័យ ឬជោគជ័យអាស្រ័យលើសហគ្រិនខ្លួនឯង មានសមត្ថភាពប៉ុន្មានអាចដឹកនាំអាជីវកម្មមួយទទួលបានជោគជ័យ។ គេតែងសង្កេតឃើញមានសហគ្រិនជោគជ័យ មានកេរ្តិ៍ឈ្មោះល្បីល្បាញដឹកនាំអាជីវកម្មរបស់គេបានជោគជ័យ ត្រូវបានគេស្គាល់តាមរយៈសារព័ត៌មាន។ តែគេភ្លេចគិតថា នៅពីក្រោយភាពជោគជ័យទាំងនេះ មានអាជីវកម្មបរាជ័យស្ទើររាប់មិនអស់ ដែលមិនត្រូវបានគេលើយកមកបង្ហាញប្រាប់ជាសាធារណៈឲ្យបានទូលំទូលាយនោះទេ។ បើតាមទស្សនៈរកស៊ី ឬន័យទូទៅការបរាជ័យលើអាជីវកម្ម តែងកើតចេញពីការយល់ខុសរបស់សហគ្រិន។

«បរាជ័យអាជីវកម្មអចលនទ្រព្យ កើតចេញពីការយល់ខុសរបស់សហគ្រិន» ពេលដែលយើងគ្រាន់ឃើញពាក្យមួយឃ្លានេះ មិនអាចទាញការចាប់អារម្មណ៍យើងច្រើនពេកទេ តែបើយកមកគិតត្រិះរិះពិចារណា នោះយើងនិងរកឃើញនូវតម្លៃវាមិនខាន ហើយពិតជាចាំបាច់បំផុត សម្រាប់សហគ្រិនក្នុងការរុញច្រានឲ្យអាជីវកម្មខ្លួនជោគជ័យ។ ការយល់ខុស លើអ្វីមួយជាបុព្វហេតុធ្វើឲ្យយើងមានការគិតខុសពីសេចក្តីពិត នាំទៅដល់ការអនុវត្តសកម្មភាពខុសគោលដៅ ទើបធ្វើឲ្យអាជីវកម្មយើងបរាជ័យ។

ជាក់ស្តែងការកំណត់ពាក្យ«អាជីវកម្ម ឬការរកស៊ី» ត្រូវបានមនុស្សមួយចំនួនធំយល់ខុសលើអត្ថន័យជាក់ស្តែង ស្គាល់តែទិដ្ឋភាពខាងក្រៅ តែមិនយល់ស៊ីជម្រៅនៃខ្លឹមខាងក្នុងរបស់វាឡើយ។ គោលដៅធំនៃការចេញរកស៊ី ដែល Business Cambodia បានផ្តល់និយម គឺជាបំពេញតម្រូវការសង្គម ដែលមានចំណុចខ្វះខាត និងការចូលរួមអភិវឌ្ឍន៍សង្គម តាមរយៈការធ្វើជំនួញ ឬរកស៊ី មិនមានគោលដៅក្លាយជាអ្នកមាននោះទេ។ ក្លាយជាអ្នកមាន គ្រាន់តែជាលទ្ធផលហុចឲ្យ ពេលយើងរកស៊ីជោគជ័យ អាចដោះស្រាយបញ្ហាសង្គមបានតែប៉ុណ្ណោះ។ តែត្រូវបានសហគ្រិនភាគច្រើន បានផ្តល់អត្ថន័យ ឬកំណត់គោលដៅត្រឹមភាពក្លាយជាអ្នក ជាចំណុចស្នូលនៃការចេញរកស៊ីរបស់ពួកគេ។


យើងមិនអាចឲ្យប្រាកដថា សហគ្រិនជោគជ័យលើពិភពលោកភាគច្រើន មានគោលដៅបែបណានោះទេ តែច្រើនតែជាអាជីវកម្មដែលបានចូលរួមចំណែកអភិវឌ្ឍន៍ និងដោះស្រាយបញ្ហាសង្គមបានច្រើន ដូចជាក្រុមហ៊ុនMicrosotf, Facebook និងក្រុមហ៊ុនឡានជាដើម។ ពេលដែលគេអាចដោះស្រាយបញ្ហាសង្គម ឬពេញតម្រូវការដល់មនុស្សបានកាន់តែច្រើន អាជីវកម្មរបស់គេកាន់តែរីកចម្រើនទៅមុខ។ ចំណុចគន្លឹះនេះ អាចឆ្លុះបញ្ចាំងនូវអត្ថន័យនៃពាក្យថា«អាជីវកម្ម ឬការចេញរកស៊ី» ដែលBusiness Cambodia បានកំណត់។

ការយល់ខុស ជាស្វ័យប្រវត្ថនិងធ្វើឲ្យយើងធ្វើសកម្មភាពខុសដែរ ដូចជាការកំណត់គោលដៅអឹចឹងដែរ បើកំណត់ខុស យើងមិនអាចដោះស្រាយបញ្ហាបាននោះទេ។ អាកប្បកិរិយា ឬផែនការសកម្មភាព កើតចេញពីការគិតរបស់ម្ចាស់សហគ្រាសផ្ទាល់។ យើងក៏អាចនិយាយចូលជ្រៅទៅដល់ដំណើរការអាជីវកម្ម ដូចជាការដោះស្រាយបញ្ហាទីផ្សារក្រុមហ៊ុន បើយើងកំណត់ខុស ច្បាស់ណាស់ថា បញ្ហានិងមិនត្រូវបានដោះស្រាយ តែបែរជាបន្ថែមបន្ទុកទៅវិញទៀត។

Business Cambodia ចង់ឃើញសហគ្រិនកម្ពុជាយើង ចេញរកស៊ីដោយមានគោលដៅច្បាស់លាស់ ចេញរកស៊ីដោយមានការទទួលខុសត្រូវខ្ពស់។ ជាការពិតណាស់ បើសិនគេអាចកំណត់និយមពាក្យថា អាជីវកម្មច្បាស់ គឺគ្មានទេ ភាពមិនស្មោះត្រង់ក្នុងអាជីវកម្ម គ្មានទេទំនិញគ្មានគុណភាព មានជាតិគីមី ដែលធ្វើឲ្យប៉ះពាល់ដល់សុខសុវត្ថិភាពដល់មនុស្ស។ កំណត់គោលដៅច្បាស់ គ្មានទេការជិះជាន់កេងចំណេញ លើកម្លាំងពលកម្ម គ្មានទេការធ្វើឲ្យសង្គមឈឺចាប់ ដើម្បីខ្លួនឯងមានភាពមានបាន៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

ទំនាក់ទំនងអ្នកនិពន្ធ:Email: [email protected],Facebook:Morn Vuthea

 

LEAVE A REPLY

Please enter your comment!
Please enter your name here