មហាសេដ្ឋីមានបំផុត​របស់ពិភពលោកបង្ហាញនូវក្បួនចរចា​របស់លោកនៅក្នុងការរកសុី-សាមញ្ញ ​តែមានប្រសិទ្ធភាពខ្ពស់!

0
1781

ថ្មីៗនេះ​ក្រុមហ៊ុនយក្ស​របស់មហាសេដ្ឋីមានបំផុត​របស់ពិភពលោក​គឺ Jeff Bezos​បានកំពុងតែ​ចរចារជាមួយនឹងទីក្រុង​ជាច្រើន​ដែលខ្លួននឹង រើសជាទីក្រុងសម្រាប់ទីស្នាក់ការកណ្តាល​ទី​២​របស់ខ្លួន​បោះទីតាំងនៅ។​ក្នុង កំទ្បុងពេល​ជាងមួយឆ្នាំ​ លោកមហាសេដ្ឋី​ Bezos បានបង្ហាញ​នូវក្បួនចរចា​ដែលស្តាប់ទៅសាមញ្ញទេតែមានប្រសិទ្ធភាពខ្ពស់។

តាមការធ្លាប់បង្ហើបកាលពីពេលមុន ​លោក​មហាសេដ្ឋី​ Bezos បានលើកទ្បើងថា​បើអ្នកចង់​ចរចា​ជោគជ័យ​ដាច់ខាតកុំឲ្យដៃគូ​ចុងក្រោយដឹងថា​ពួកគាត់ជាជម្រើសចុងក្រោយ​ ដែលអ្នក​នឹងរើសគាត់។ ​ក្បួនមួយនេះ​គាត់បានយកមកប្រើនៅក្នុងការជ្រើសរើសទីក្រុង​សម្រាប់​ទីស្នាក់ការកណ្តាលទី២​របស់ក្រុមហ៊ុន​ Amazon។

នៅចុងឆ្នាំ​២០១៧​ លោក​ Jeff Bezos បានប្រកាសពត៌មាន​បង្កើត​ទីស្នាក់ការកណ្តាល​នៅទីក្រុងផ្សេង​មួយទៀត​​​ដែលពេលនោះមាន​ទីក្រុងរហូតដល់ជាង​ ២០០​ទីក្រុង​បានដាក់ពាក្យ។​ បន្ទាប់មក​នៅខែមករាឆ្នាំ​២០១៨​ គាត់ភ្លាមៗនោះ​បានជម្រុះទីក្រុង​ទាំងនោះ​នៅសល់​តែ​២០ទីក្រុងប៉ុណ្ណោះ។ ​២០​ទីក្រុង​នោះ ​នឹង​ត្រូវលោកជ្រើសរើស​យកតែមួយប៉ុណ្ណោះ​នៅក្នុងខែវិច្ឆការនេះ ​ឬយ៉ាងយូរមុនដាច់ឆ្នាំ​២០១៨នេះ។


ទីក្រុង​ទាំង​២០ ចុងក្រោយ​នេះ​ បាននាំគ្នាប្រឹងប្រែងជាងខ្លាំង​ក្នុងការដណ្តើម​យក​ជ័យលាភី​ ព្រោះការដាក់ទីស្នាក់ការកណ្តាល​របស់ Amazon ​មានន័យស្មើរនឹង​ការនាំចូលនូវសេដ្ឋកិច្ចទំហំរហូតដល់​៤ពាន់លានដុល្លារឯនោះ​ នេះដោយគិតតែប្រាក់ខែ​ប៉ុណ្ណោះ​ទៅដល់ទីក្រុង​នោះ។

ជាចុងក្រោយទៅ ​គេឃើញមានទីក្រុងបី នៅអាមេរិក​កំពុងតែលេចធ្លោ​ក្នុងការ​ដេញថ្លៃ​មួយនេះ​ ដែលរួមមាន​ New York, Dallas ហើយនិង Crystal City។ ​តែយ៉ាងណា​ទីក្រុងទាំងនោះ​ នៅតែមិនទាន់ដឹងនៅទ្បើយទេ​ថា ​ខ្លួន​ជាជម្រើសចុងក្រោយនោះទេ​ព្រោះនេះហើយ ជាក្បួន​ចរចា​របស់មហាសេដ្ឋីមានបំផុត​របស់ពិភពលោក​ Jeff Bezos៕

អត្ថបទដោយ៖ ​សំ កុសល
អ្នកនិពន្ធសៀវភៅ​​ "ចង់ពូកែរកសុី ត្រូវចេះសំលៀងពូថៅ"
សៀវភៅទី២​របស់ខ្ញុំ​ “លក់អារម្មណ៍” ចេញលក់នៅចុងខែវិច្ឆកា
ទំនាក់ទំនងភ្នាក់ងារលក់ 092 575823
ចូលទិញសៀវភៅ​និងវីដេអូ www.samkosal.com
ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក​ Sam Kosal

LEAVE A REPLY

Please enter your comment!
Please enter your name here