ត្រឹម៩ខែប៉ុណ្ណោះ ឥណ្ឌូនេស៊ីទទួលបានភ្ញៀវទេសចរជិត១២លាននាក់ ខណៈភ្ញៀវចិនឈរលេខ១

0
220

(ឥណ្ឌូនេស៊ី)៖ ប្រទេសឥណ្ឌូនេស៊ីគឺជាគោលដៅទេសចរបរទេសដ៏លេចធ្លោរមួយផងដែរនៅអាស៊ី ហើយកាលពីខែកញ្ញាកន្លងទៅ ប្រទេសនេះទទួលបានភ្ញៀវទេសចរបរទេសប្រមាណជាង១.២លាននាក់ឯណោះ កើនឡើងប្រមាណជាង១០ភាគរយ បើប្រៀបធៀបនឹងសីហា។

ភ្ញៀវទេសចរបរទេសទៅលេងឥណ្ឌូនេស៊ីច្រើននៅក្នុងខែកញ្ញា ដោយសារតែវាជារដូវកាលបុណ្យទានរបស់ប្រទេសមួយនេះ ហេតុនេះ ចំនួនភ្ញៀវទេសចរកើនឡើងជាង១០ភាគរយនេះមិនមែនជារឿងអស្ចារ្យសម្រាប់ឥណ្ឌូនេស៊ីឡើយ។​

សរុបតួលេខអ្នកមកលេងប្រទេសឥណ្ឌូនេស៊ីរាប់ចាប់តាំងពីខែមករា ដើមឆ្នាំរហូតមកទល់នឹងខែកញ្ញា ឥណ្ឌូនេស៊ីទទួលបានភ្ញៀវទេសចរបរទេសប្រមាណជិត១២លាននាក់ហើយ ហើយឥណ្ឌូនេស៊ីរំពឹងថា នឹងទទួលបានភ្ញៀវទេសចរបរទេសប្រមាណ១៧លាននាក់ ត្រឹមចុងឆ្នាំ២០១៨។​


ក្នុងចំណោមបណ្តាភ្ញៀវទេសចរបរទេសដែលមកលេងកម្សាន្តនៅឥណ្ឌូនេស៊ី ភ្ញៀវទេសចរចិននៅតែឈរលំដាប់លេខ១ដដែល ខណៈភ្ញៀវម៉ាឡេស៊ីឈរនៅចំណាត់ថ្នាក់លេខ តាមពីក្រោយដោយភ្ញៀវទេសចរមកពីទីម័រ និងអូស្ត្រាលី៕

 

អត្ថបទដោយ៖ Jimmy

LEAVE A REPLY

Please enter your comment!
Please enter your name here