Lynnsey ខ្ញុំបរាជ័យក្នុងការសិក្សាក៏ពិតមែន តែមិនប្រាកដថាខ្ញុំបរាជ័យក្នុងឆាកជីវិតនោះទេ

0
262

លោកស្រី Lynnsey Jepsen គឺជាវេជ្ជបណ្ឌិត និងជាម្ចាស់ឱសថស្ថានរាប់ពាន់កន្លែងនៅក្នុងសហរដ្ឋអាមេរិក។ កាលនៅពីកុមាភាពលោកស្រី Lynnsey គឺជាក្មេងម្នាក់ដែលមានប្រាជ្ញាមិនសូវឆ្លាតនោះទេ ហើយអ្នកស្រីក៏ជាក្មេងម្នាក់មិនសូវចេះនិយាយស្តីច្រើននិងគេដែរ។ ដោយសារតែលោកស្រីរៀនមិនសូវពូកែនិងគេនោះអ្នកស្រីតែងតែរៀនត្រួតថ្នាក់រហូតទម្រាំតែចូលដល់ថ្នាក់វិទ្យាល័យ។

ទោះបីជាអ្នកស្រីជាក្មេងម្នាក់ដែលរៀនមិនពូកែក៏ដោយ ប៉ុន្តែលោកស្រីតែងតែមានបំណងប្រថ្នាមួយគឺចង់ធ្វើជាវេជ្ជបណ្ឌិតតាំងតែពីក្មេង។ បំណងប្រាថ្នានេះហើយដែលធ្វើអោយអ្នកស្រីមិនរុញរានិងការសិក្សាទោះបីជាត្រូវគេសើចចំអក និងរៀនត្រួតថ្នាក់យ៉ាងណាក៏ដោយ។ នៅពេលដែលលោកស្រីរៀនដល់ថ្នាក់វិទ្យាល័យលោកស្រីក៏នៅតែជាសិស្សម្នាក់ដែលរៀនមិនពូកែរដដែល ទោះបីជាអ្នកស្រីខិតខំយ៉ាងណាក៏ដោយក៏អ្នកស្រីរៀនមិនទាន់គេជានិច្ច។

នៅពេលដែលការប្រលងបញ្ចប់ថ្នាក់វិទ្យាល័យចេញលទ្ធផលនោះគឺជាពេលមួយដែលធ្វើអោយលោកស្រីបាក់ទឹកចិត្តជាខ្លាំងដោយសារតែអ្នកស្រីបានប្រលងធ្លាក់ ហើយអ្វីដែលធ្វើអោយលោកស្រីកាន់តែបាក់ទឹកចិត្តខ្លាំងជាងនេះទៅទៀតនោះ គឺលោកស្រីមិនអាចប្រលងចូលរៀនសាលាពេទ្យបានទេ។ ដោយសារតែការបាក់ទឹកចិត្តនេះហើយទើបធ្វើអោយអ្នកស្រីតូចចិត្ត និងបានបោះបង់ការសិក្សារចោល ហើយក៏បានចេញទៅធ្វើការនៅម៉ាតលក់ទំនិញមួយកន្លែង។


អំឡុងពេលដែលលោកស្រីចូលធ្វើការបានមួយរយៈ អ្នកស្រីបានយល់ឃើញថាគួរតែធ្វើការងារមួយណាដែលខ្លួនស្រលាញ់ និងអាចរកអនាគតល្អឃើញវិញប្រសើជាង។ នៅពេលនោះអ្នកស្រីក៏បានសុំលាឈប់ពីការងារនៅម៉ាតលក់ទំនិញ រួចអ្នកស្រីក៏បានសុំចូលទៅធ្វើការនៅឱសថស្ថានមួយកន្លែង។ កន្លែងនេះហើយដែលអ្នកស្រីបានរៀនសូត្រពីប្រភេទថ្នាំផ្សេងៗ និងរបៀបនៃការផ្សំថ្នាំសំរាប់ព្យាបាលជំងឺ។ នៅពេលនោះផងដែរក្នុងសហរដ្ឋអាមេរិករដ្ឋាភិបាលបានប្រកាសជ្រើសរើសយុវជនស្ម័គ្រចិត្តដើម្បីយកមកបណ្តុះបណ្តាលជំនាញផ្នែកសុខាភិបាល។ លោកស្រីក៏បានត្រូវជ្រើសចូលរៀនជំនាញដែលបានបង្ហាត់បង្រៀនដោយវេជ្ជបណ្ឌិតស្ម័គ្រចិត្តរបស់សហរដ្ឋអាមេរិក ហើយលោកស្រីក៏បានសិក្សាចេះចាំបានយ៉ាងស្ទាត់ជំនាញរហូតទទួលបានប័ណ្ណសសើរពីគ្រូថែមទៀតផង។

ក្រោយមកអ្នកស្រីក៏បានបើកឱសថស្ថានដោយខ្លួនឯងហើយអ្នកស្រីបានជួយព្យាបាលប្រជាជនអាមេរិកបានជាច្រើនអ្នក ហើយមកទល់បច្ចុប្បន្ននេះលោកស្រីមានឱសថស្ថានជាង ១៥០០ កន្លែងនៅក្នុងសហរដ្ឋអាមេរិក ៕

អត្ថបទដោយ៖ នេន សុធា

LEAVE A REPLY

Please enter your comment!
Please enter your name here