រឿងរ៉ាវដែលអ្នកទិញផ្ទះបុរីត្រូវដឹង បើមិនចង់លក់ផ្ទះខ្លួនមិនដាច់ទេ

0
771
រូបភាពតំណាងប៉ុណ្ណោះ

អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអចលនទ្រព្យលោកង៉ែត ជូបានធ្លាប់ឲ្យដឹងថា អ្នកទិញលំនៅដ្ឋានក្នុងបុរីខ្លះ មានការ ថ្វេស ប្រហែស ជាខ្លាំង ដោយការមិនយកចិត្តទុកដាក់នឹងការងារកំបិកកំប៉ុក។

លោកបានបន្តថា មុននឹងអ្នកសម្រេចចិត្តទិញផ្ទះក្នុងបុរី គួរសាកសួរម្ចាស់បុរី ត្រូវទាមទារការកាត់ប្លង់ផ្លូវការ និងធ្វើឡើងតាមនិតិវិធីច្បាប់ ហើយការបង់ថ្លៃសេវាកម្មនៃការរត់ប្លង់កម្មសិទ្ឋ អាស្រ័យលើការចចារវាងភាគីអ្នកលក់ និងអ្នកទិញ។ មានករណីខ្លះម្ចាស់គ្រប់គ្រងបុរី ឬអ្នកសាងសង់ផ្ទះល្វែងលក់ មានប្លង់មេរបស់ខ្លួន និងមិនបានផ្ទេរកម្មសិទ្ឋរបស់ខ្លួន ដល់អ្នកទិញលំនៅដ្ឋានរបស់ខ្លួននោះទេ គឺធ្វើប្លង់ជូនអ្នកទិញត្រឹមអាជ្ញាធរមូលដ្ឋានខ័ណ្ឌ ឬស្រុកប៉ុណ្ណោះ។

នៅពេលមានបញ្ហាដូចខាងលើនេះ អ្នកទិញលំនៅដ្ឋានមិនអាចលក់ផ្ទះរបស់ខ្លួនបាន​ទេ គឺត្រូវតម្រូវឲ្យម្ចាស់ ឬអ្នកអភិវឌ្ឍន៍ មកកាត់ប្លង់ជូន ដែលត្រូវបង់ពន្ឋជូនខាងពន្ឋដា ។ ហើយក្នុងករណីចង់ផ្ទេរឬលក់ទៅម្ចាស់ថ្មីត្រូវទាក់​ទងជាមួយម្ចាស់បុរី និងធ្វើការជាមួយអាជ្ញាធរ ដែលមាននិតិវិធីស្មុគ្រស្មាញនិងត្រូវ​បង់ពន្ឋជូនអគ្គនាយកដ្ឋានពន្ឋដាជាច្រើនដង និងត្រូវចំណាយអស់ប្រាក់ច្រើនដែលជារឿងមិនគួរឲ្យកើតមាននោះទេ៕


 

LEAVE A REPLY

Please enter your comment!
Please enter your name here