សង្រ្គាមកាហ្វេ៖ Costa ប្រកាសបើក១២០០ហាងអួតសាច់ដុំ ប្រជែងជាមួយStarbucksនៅចិន

0
365

កាហ្វេហ្រ្វេនឆាយវ័យ៤៧ឆ្នាំ Costa បានពង្រីកខ្លួនសន្សឹមៗនៅលើទីផ្សារអន្តរជាតិ ប៉ុន្តែទើបតែថ្មីៗនេះទេ ដែលក្រុមហ៊ុនកាហ្វេអាមេរិកមួយនេះ ប្រកាសថា​នឹងពង្រីកសាខាបន្ថែមនៅចិនឲ្យបានយ៉ាងហោច១២០០សាខាត្រឹមឆ្នាំ២០២២ ដោយបច្ចុប្បន្នមានហាងជាង៤៤០សាខាហើយនៅមហាយក្សអាស៊ីមួយនេះ។

សេចក្តីប្រកាសជាផ្លូវនេះធ្វើឡើង បន្ទាប់ពីផែនការពង្រីករបស់គូប្រកួតប្រជែងដ៏ធំមួយនៅអាមេរិក ដែលថ្មីនេះ មេស្តាបាក ទើបតែចាប់ដៃ ជាមួយ មហាសេដ្ឋី Jack Ma វិនិយោគស្តាបាកឲ្យបាន២០០០សាខាមុនដាច់ឆ្នាំ២០២០ និងប្រើបច្ចេកវិទ្យាជំនួយនៅលើអនឡាញ ក៏ដូចជាយុទ្ធសាស្រ្តទីផ្សារខ្លាំងៗមួយចំនួនផង។

Costa ប្រកាសទៀតថា ទីផ្សារកាហ្វេរបស់ខ្លួននៅចិនបន្តកើនឡើង ក្រោយពេលក្រុមហ៊ុនកាហ្វេល្បីមួយនេះបានទិញយកគូប្រជែងមួយចំនួននៅចិន មកបន្ថែមសក្តានុពលរបស់ខ្លួនរួចមក ក៏ដូចជាទីផ្សាររឹងមាំស្រាប់នៅទីក្រុងប៉េកាំងទៀតនោះ។ ក្រុមហ៊ុនកាហ្វេយក្សមួយនេះប្រកាសថា នឹងបន្ថែមគោលដៅធំៗជាច្រើនទៀត ដើម្បីបំបាក់ស្តាបាកផង។


មុនដាច់ឆ្នាំនេះក្រុមហ៊ុនបានដាក់គម្រោងបើកបន្ថែមទីតាំង១០០សាខាបន្ថែមទៀត នៅទីតាំងថ្មីៗដែលមានរួចហើយនៅក្នុងប្លង់។ ហើយនៅដំណាក់កាលទីមួយនៃការពង្រឹងយីហោ បានផ្តល់ទំនុកចិត្តសម្បើមដែរនៅក្នុងការយកចិត្តទុកដាក់ខ្ពស់កែប្រែបណ្តាញតូប និងយុទ្ធសាស្រ្តផ្តោតលើទីក្រុងសំខាន់ៗចំនួន៣៩ទីក្រុងត្រូវបានបញ្ចប់យ៉ាងរលូននៅឆ្នាំនេះ ជាមួយលទ្ធផលល្អគួរសម្យ។

គួរជម្រាបថា កំណើននៃការលក់នៅលើទីផ្សារអន្ដរជាតិសរុបរបស់ Costa បានកើនឡើង ៤,៩ភាគរយ គិតត្រឹម៣ខែដើមឆ្នាំ នេះបើតាមទិន្នន័យចាស់ ហើយកើនឡើង៥,២ភាគរយ បើបូកសរុបទាំងអត្រាកំណើននៅអាមេរិកចូលផលក្នុងរយៈពេលដូចគ្នានេះ៕

 

អត្ថបទដោយ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here