មកដឹងពីមូលហេតុ ដែលក្រុមហ៊ុនលំដាប់កំពូលៗលើលោក ដាក់ឈ្មោះក្រុមហ៊ុនរបស់ពួកគេ

0
953

ម្ចាស់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្មភាគច្រើននៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ប្រហែលជាមិនសូវបានគិតគូរអំពីឈ្មោះរបស់ក្រុមហ៊ុន ឬហាងរបស់ពួកគេនោះទេ។ ក៏ប៉ុន្តែនៅក្នុងប្រទេសគេផ្សេងដូចជាអាមេរិក ចិន កូរ៉េ ជាដើម ពួកគេយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះឈ្មោះក្រុមហ៊ុន ព្រោះឈ្មោះគឺជារឿងសំខាន់បំផុតសម្រាប់ក៏សាងយីហោរបស់ពួកគេ។

ជាក់ស្តែងប្រកែកមិនបាន ដូចជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់កំពូល Apple ជាដើម។ មូលហេតុដែលធ្វើឱ្យស្ថាបនិកក្រុមហ៊ុននេះ សម្រេចចិត្តដាក់ឈ្មោះ Apple គឺដោយសារតែលោក ស្ទាវ ចប គាត់និយមចូលចិត្តញ៉ាំផ្លែប៉ោមតាំងតែពីក្មេងមក ហើយណាមួយផ្លែប៉ោមវាជាផ្លែឈើមួយប្រភេទដែលមនុស្សក្នុងលោកសុទ្ធតែបានស្គាល់ និងមានមនុស្សជាច្រើនលាននាក់នៅជុំវិញពិភពលោកនិយមចូលចិត្តវា។

ចំណែកឯ ក្រុមហ៊ុនលក់ទំនិញតាមអនឡាញដ៏ធំបំផុតរបស់ចិន Alibaba រឿងសំខាន់បំផុតដែលធ្វើឱ្យលោក  Jack Ma សម្រេចចិត្តដាក់ឈ្មោះនេះឡើង គឺព្រោះដោយសារតែលោកបានដឹងថាយ៉ាងច្បាស់ថា ក្រុមហ៊ុននរបស់លោកជាក្រុមហ៊ុនដែលប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេត ដែលនឹងត្រូវសារភាយកេរ្តិ៍ឈ្មោះនេះនៅទូទាំងពិភពលោក ដូចនេះត្រូវការឈ្មោះណាដែលងាយស្រួលអាន ងាយស្រួលចំណាំ និងមានគេស្គាល់ច្រើន។


ឈ្មោះ Alibaba គឺជាឈ្មោះតួអង្គមួយនៅក្នុងសៀវភៅរឿងរបស់អារ៉ាប់ដែលមានចំណងជើងថា One Thousand and One Nights ដែល Jack Ma ធ្លាប់បានអានហើយនៅពេលដែលនឹកឃើញដល់ឈ្មោះនេះធ្វើឱ្យ Jack Ma មានអារម្មណ៍ថាឈ្មោះនេះល្អណាស់ ហើយជាពិសេសផ្តើមដោយអក្សរ “A” ដែលជាអក្សរនាំមុខគេថែមទៀតផងនៅក្នុងវចនានុក្រម។

មហាសេដ្ឋីមាឌល្អិតចិត្តធំរូបនេះបានបញ្ជាក់ទៀតថា លោកធ្លាប់បានទៅញ៉ាំអាហារនៅភោជនីយដ្ឋានមួយកន្លែង និងបានសួរអ្នកបម្រើនៅក្នុងហាងនោះថា តើអ្នកស្គាល់ Ali Baba ទេ? អ្នកមប្រើជាជនបរទេសនោះក៏ឆ្លើយតបមកវិញថា “ស្គាល់” ជាហេតុធ្វើឱ្យ Jack Ma មានការភ្ញាក់ផ្អើលជាខ្លាំង។ ប៉ុន្តែនៅមិនទាន់អស់ចិត្ត Jack Ma ក៏សារកល្បងដើរសួរគេតាមដងផ្លូវក្នុងចំណោមមនុស្សប្រមាណ ២០នាក់ ពួកគេស្ទើតែទាំងអស់គ្នាធ្លាប់បានស្គាល់ ហើយសម្រេចចិត្តដាក់ឈ្មោះនេះតែម្តង ៕

អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here