ក្រុមហ៊ុន Cashwagon ចាប់ដៃគូសហការជាមួយលីហួរវេលុយដើម្បីជួយសម្រួលសាធារណជន ក្នុងការទទួលបានកម្ចីឆាប់រហ័ស និងងាយស្រួល

0
174

រាជធានីភ្នំពេញ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ៖ ក្រុមហ៊ុន Cashwagon ដែលជាក្រុមហ៊ុនអន្តរជាតិមួយ ដែលប្រតិបត្តិទម្រង់បែបបទប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុតាមប្រព័ន្ធអ៊ីនធើណេត ដើម្បីជួយសម្រួលសាធារណជន ក្នុងការទទួលបានកម្ចីខ្នាតតូចឆាប់រហ័ស និងងាយស្រួល បានចាប់ដៃគូសហការជាមួយលីហួរវេលុយ ដែលជាភ្នាក់ងារសេវាទូទាត់ និងផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា។ ភាពជាដៃគូនេះអនុញ្ញាតឲ្យសាធារណជនទទួលបានកម្ចីរយៈពេលខ្លី ក្នុងរយៈពេលតិចជាង ៣០នាទី។ ដើម្បីអបអរសាទរការចងសម្ព័ន្ធភាពនេះ Cashwagon មាបការផ្តល់ជូនពិសេសសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដោយអតិថិជនថ្មីអាចទទួលបានប្រាក់កម្ចីរហូតដល់ ៨០ដុល្លារ សម្រាប់រយៈពេល ១០ថ្ងៃ ដោយឥតគិតថ្លៃ គឺមិនមានគិតការប្រាក់ និងកម្រៃសេវាអ្វីទាំងអស់។

ដោយដើរតួជាក្រុមហ៊ុនឈានមុខគេនៃទីផ្សារលើសេវាសម្រួលឲ្យទទួលបានកម្ចីឆាប់រហ័ស និងងាយស្រួល នៅក្នុងប្រទេសកម្ពុជា Cashwagon មានគោលបំណងជួយឲ្យប្រជាពលរដ្ឋកម្ពុជាទទួលបានកម្ចីរយៈពេលខ្លី ប្រកប ដោយភាពងាយស្រួល និងរហ័សទាន់ចិត្ត តាមមធ្យោបាយថ្មីប្រកបដោយភាពឆ្នៃប្រឌិត។ ឥឡូវនេះ អតិថិជនគ្រប់រូបអាចដាក់ពាក្យស្នើកម្ចីតាមអ៊ីនធើណេតដោយគ្រាន់តែតម្រូវឲ្យមានលេខអត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទដៃតែប៉ុណ្ណោះ ដោយមិនចាំបាច់មានទ្រព្យដាក់តម្កល់ធានាកម្ចី ឬឯកសារស្មុគស្មាញ។ បន្ទាប់ពីបំពេញទម្រង់បែបបទកម្ចីងាយស្រួលចំនួន ៤ ជំហានរួចរាល់ អតិថិជនអាចទទួលបានសាច់ប្រាក់ក្នុងរយៈពេល ៣០នាទី តាមរយៈភ្នាក់ងារលីហួរវេលុយទូទាំងប្រទេសកម្ពុជា។

នាយកប្រតិបត្តិក្រុមហ៊ុន Cashwagon ប្រចាំប្រទេសកម្ពុជា លោក ផេង រក្សា បានមានប្រសាសន៍ថា៖ «មុនពេលមាន Cashwagon ខ្ញុំសង្កេតឃើញថា ប្រជាពលរដ្ឋយើងម្នាក់ៗមិនសូវមានជម្រើសសេវាហិរញ្ញវត្ថុច្រើននោះទេ ពេលមានបញ្ហាបន្ទាន់ទាក់ទងនឹងសុខភាព ការទូទាត់ចំណាយបន្ទាន់ៗ ឬត្រូវការប្រាក់តិចតួចភ្លាមៗដើម្បីទិញរបស់របរសំខាន់ៗសម្រាប់តម្រូវការប្រើបា្រស់ប្រចាំថ្ងៃ។ តែឥឡូវនេះ ជាមួយនឹងសេវាសម្រួលឲ្យទទួលបានកម្ចីរបស់ Cashwagon អតិថិជនអាចទទួលបានកម្ចីយ៉ាងឆាប់រហ័ស និងងាយស្រួល ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងសាមញ្ញងាយប្រើ។ លើសពីនេះទៅទៀត អតិថិជនថ្មីអាចរីករាយនឹងកម្ចីលើកដំបូងរបស់ខ្លួនដោយឥតគិតថ្លៃ។ យើងខ្ញុំផ្តល់មធ្យោបាយសម្រាប់ការទទួលបានសេវាកម្មហិរញ្ញវត្ថុដែលជួយប្រជាពលរដ្ឋកម្ពុជាទាំងអស់ដើម្បីដំណោះស្រាយសម្រាប់តម្រូវការជីវភាពប្រចាំថ្ងៃប្រសើរជាងមុន»។

អតិថិជនថ្មីអាចទទួលបានកម្ចីដោយឥតគិតថ្លៃ ដោយគ្រាន់ចូលទៅកាន់គេហទំព័រ https://cashwagon.com.kh ឬទំនាក់ទំនងមកលេខ ០១៦ ៩៦២ ៥១២៕