ពេលនេះប្រអប់ខ្មៅបានបង្ហាញមូលហេតុដែលយន្តហោះឥណ្ឌូណេស៊ីធ្លាក់ចូលសមុទ្រហើយ

0
10222

ទាក់ទិននឹងរឿងធ្លាក់យន្ដហោះនៅឥណ្ឌូណេស៊ីកាលពីសប្ដាហ៍មុននេះ បានបណ្ដាលឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមអ៊ីនធើណែតជាច្រើនបានតាមដានមិនដាច់ពីរឿងរកឃើញប្រអប់ខ្មៅមួយដែលបង្ហាញពីទិន្នន័យពីការធ្លាក់យន្ដហោះនោះ ។

ថ្ងៃនេះដែរ យោងតាមបណ្ដាញសារព័ត៌មានក្រៅស្រុកបានបកស្រាយហេតុការណ៍ធ្លាក់យន្ដហោះនោះ ដែលបង្ហាញដោយអគ្គនាយកក្រុមហ៊ុនដឹកអ្នកដំណើរតាមយន្ដហោះនោះតែម្ដង ។

អគ្គនាយកក្រុមហ៊ុន Lion Air ក៏បានចេញមុខបកស្រាយរឿងធ្លាក់យន្ដហោះនោះថា មូលហេតុដែលធ្វើឲ្យយន្តហោះរបស់ក្រុមហ៊ុន Lion Air ធ្លាក់នោះគឺ ដោយសារតែយន្ដហោះមួយគ្រឿងនេះមានបញ្ហាចាញ់ក្រោមល្បឿនខ្យល់ ដោយមិនអាចទប់ទល់នឹងកម្លាំងខ្យល់បាន ដែលបង្កឡើងដោយបញ្ហាបច្ចេកទេសខាងក្នុងនៃយន្ដហោះ ដែលធ្វើឲ្យយន្ដហោះ អាចហោះបានត្រឹម ១៣ នាទី ក៏ធ្លាក់ចុះបែបនេះ ។


ជាងនេះទិន្នន័យក្នុងប្រអប់ខ្មៅក៏បានបង្ហាញទៀតដែរថា យន្ដហោះមួយគ្រឿងនេះធ្លាប់ជួបបញ្ហាបច្ចេកទេសហោះហើរបែបនេះ ៤ ជើងមកហើយ តែក្រុមហ៊ុនហាក់មិនអើពើនឹងរឿងទាំងអស់នោះសោះ រហូតធ្វើឲ្យជួបហេតុការណ៍បែបនេះឡើង ។

លើសពីនេះ ប្រអប់ខ្មៅនោះក៏បានប្រាប់ពីទិន្នន័យដែលទទួលបានពីអ្នកបើកយន្ដហោះនោះដែរថា ក្រោយពីការហោះហើរបានមួយសន្ទុះ អ្នកបើកយន្ដហោះក៏បានផ្ដល់សញ្ញាមិនប្រក្រតីដល់ក្រុមបច្ចេកទេសឲ្យដឹងថាយន្ដហោះកំពុងមានបញ្ហា តែពុំមានសញ្ញាណាមួយបង្ហាញឲ្យចុះចតវិញនោះទេ ដូច្នេះហើយទើបធ្វើឲ្យមានរឿងបែបនេះកើតឡើង ។

សម្រាប់ចំនួនអ្នកដែលបានស្លាប់ពីការធ្លាក់យន្ដហោះមានចំនួន ១៤ នាក់ នឹងមានជាច្រើនទៀតដែលបាត់ខ្លួន ជាមួយការរកឃើញត្រឹមវ៉ាលីដាក់សម្លៀកបំពាក់របស់អ្នកធ្វើដំណើរជាង ១០០ ប៉ុណ្ណោះ តែចំនួនពិតប្រាកដមិនទាន់ដឹងច្បាល់ទេ ព្រោះក្រុមស្វែងរកកំពុងតាមរកនៅក្នុងសមុទ្រ Java នៅប្រទេសឥណ្ឌូនេស៊ី ។

ជុំវិញបញ្ហាយ៉ាងធ្ងន់ធ្ងរនេះដែរ ស្ថាបនិកក្រុមហ៊ុនហោះហើរ Lion Air ក៏ចេញមុខបកស្រាយចំពោះមុខអ្នកការសែត និងលើកដៃសំពះសុំទោសទៅដល់អ្នកដែលបានស្លាប់និងគ្រួសារសពទាំងអស់ដែលបានជេរស្ដីឲ្យលោកនូវរឿងដែលបានកើតឡើងនេះ ។

ហើយលោកក៏បានទទួលស្គាល់ពីភាពធ្វេសប្រហេសរបស់ក្រុមហ៊ុន ដែលបង្ហជាហេតុនេះឡើងធ្វើឲ្យបាត់បង់ជីវិតក្រុមគ្រួសាររបស់ប្រជាជនទាំងអស់នេះដែរ ៕

អត្ថបទដោយ ៖ ឆាំ មករា

 

LEAVE A REPLY

Please enter your comment!
Please enter your name here