ទម្លាប់អាក្រក់ ៣ យ៉ាង ដែលធ្វើអោយអតិថិជន ខ្លាចមិនហ៊ានសូម្បីតែចូលក្បែរហាងរបស់អ្នក

0
5578

ភ្ញៀវសម្រាប់អាជីវកម្មប្រៀបដូចជាដង្ហើមដ៍សំខាន់មួយ ដែលមិនអាចខ្វះបាន ពោលគឺលក់ដាច់ដោយសារភ្ញៀវចូល ហើយលក់មិនដាច់ដោយសារតែភ្ញៀវមិនចូលដូចគ្នា។ អ្នកលក់មួយចំនួនទទួលស្គាល់ថាហាងរបស់គាត់មិនទាន់មានភ្ញៀវចេញចូលច្រើននៅឡើយទេ តែអ្វីដែលគាត់មិនទាន់ដឹងនោះគឺ តើអាជីវកម្មរបស់គាត់កំពុងតែមានបញ្ហាអ្វីអោយប្រាកដនោះទេ។

ពេលនេះ Business Cambodia សូមបង្ហាញជូនអំពីទម្លាប់អាក្រក់ ៣ យ៉ាង ដែលធ្វើអោយអតិថិជន មិនចូលចិត្តអាជីវកម្មរបស់អ្នក៖

១.ភាពប្រាកដនិយមរបស់ផលិតផល


រឿងមួយដែលភ្ញៀវស្ងប់ខ្ពើមបំផុត គឺភាពគ្មានការប្រាកដនិយមជាមួយផលិតផល ដែលខ្លួនកំពុងលក់ទៅអោយអតិថិជន។ ផលិតផលដែលមានភាពប្រាកដនិយមនោះគឺជាផលិតផល ដែលដូចជាមួយអ្វីដែលយើងបានផ្សាយទៅកាន់អតិថិជន។ បើអ្នកនិយាយប្រាប់អតិថិជនថាផលិតមួយនេះល្អ គឺផលិតផលគឺត្រូវតែល្អដូចអ្វីដែលអ្នកបានផ្សាយទៅកាន់ភ្ញៀវ បើចំណុចពីនេះមិនស្របគ្នាទេ អតិថិជននិងចាកចេញពីអ្នកពីតែពាក្យថា អាជីវកម្មបោកប្រាស់។

២.ទម្លាប់អសកម្មក្នុងសេវាកម្ម

សេវាកម្មមួយចំនួនកំពុងតែសាងរឿងដដែលៗ ហើយលទ្ធផលគឺលក់មិនដាច់ទាល់តែសោះ។ សេវាកម្មយឺតយ៉ាវ សេវាកម្មមិនទាន់ចិត្ត ជាដើម បានក្លាយជាប្រធានបទមួយ ដែលភ្ញៀវភាគច្រើនតែងតែចោទជាបញ្ហា ច្រើនទៅលើសេវាកម្មរបស់អាជីវកម្មទាំងនោះ។ សេវាកម្មនៅក្នុងការលក់គឺសំខាន់ខ្លាំងណាស់ វាមិនត្រឹមតែជាការលក់តែមួយមុខនោះទេ គឺជាស្ថិតនៅលើពាក្យសម្តី កាយវិការ របស់អ្នកលក់ ដែលជារឿងមួយសំខាន់បំផុតក្នុងការទាក់ទាញអតិថិជនអោយកាន់តែច្រើនឡើង។

៣.សេវាកម្មគ្មានតុល្យភាពសម្រាប់ភ្ញៀវ

ត្រូវចាំថាទោះមនុស្សមកពីណាក៏ដោយ ក៏នៅពេលដែលគេមកចូលមកហាងរបស់អ្នក ពួកគេគឺជាភ្ញៀវ ហើយអ្នកលក់ត្រូវតែបំពេញតួនាទីរបស់ខ្លួនដោយគ្មានរើសអើងអ្នកមាន ឬអ្នកក្រឡើយ។ កំហុសដ៏ធំបំផុតដែលអ្នកលក់ភាគច្រើននៅតែរក្សាទម្លាប់ មួយនេះគឺការបម្រើភ្ញៀវមានភាពរើសអើង ប្រកាន់អ្នកក្រ អ្នកមាន ដែលជាមូលហេតុធំមួយ ដែលធ្វើអោយភ្ញៀវកាន់តែស្ងប់អាជីវកម្មលក់របស់អ្នក៕

នេន សុធី

LEAVE A REPLY

Please enter your comment!
Please enter your name here