អាជីវកម្មសំខាន់ៗ ៤ ដែលនឹងជួយដោះស្រាយវិបត្តិទីផ្សារកសិកម្មបានល្អប្រសើរ នាពេលអនាគត

0
949

វិស័យកសិកម្ម ជាជន្ទល់ដ៏រឹងមាំទ្រទ្រង់ជីវភាពរបស់ប្រជាជន ជាង ១៤ លាននាក់ នៅកម្ពុជាសព្វថ្ងៃ ហើយវាក៏បានបង្ករបរិយាកាសល្អប្រសើរមួយសម្រាប់ការរកស៊ីនៅក្នុងវិស័យនេះ។ តែសហគ្រិនមួយចំនួនហាក់ដូចជាមិនបានចាប់អារម្មណ៏ បង្កើតគំនិតអាជីវកម្មរកស៊ីក្នុងវិស័យនេះសោះឡើយ ព្រោះគិតថាជាវិស័យអន់ថយ មិនសូវមានការចាប់អារម្មណ៏ ជាហេតុធ្វើអោយកសិករមួយភាគធំកំពុងតែជួបវិបត្តិ ទីផ្សារផលិតផលកសិកម្ម ។

ពេលនេះ Business Cambodia សូមបង្ហាញពីមុខរបរខ្លះក្នុងវិស័យកសិកម្មដែលអាចដោះស្រាយវិបត្តិក្នុងវិស័យកសិកម្ម ៖

១.អាជីវកម្មលក់ជីនិងថ្នាំកសិកម្ម


អាជីវកម្មមួយនេះល្អសម្រាប់ដោះស្រាយបញ្ហាក្នុងវិស័យកសិកម្ម តែបើចង់ជោគជ័យក្នុងអាជីវកម្មនេះ អ្នកត្រូវតែក្តាប់បញ្ហាររបស់កសិករអោយបាន ហើយអាជីវកម្មរបស់អ្នកត្រូវតែដោះស្រាយបញ្ហារ របស់អ្នកប្រើប្រាស់អោយបានទើបជោគជ័យ។ ក្នុងនាមជាអ្នកលក់ម្នាក់អ្នកត្រូវតែមានជំនាញ ក្នុងការដោះស្រាយបញ្ហារបស់កសិកររួមមាន កសិករប្រើជី ប្រើថ្នាំ លើសកម្រឹត ខាតលុយ ខូចគុណភាពផលិតជាដើម សុទ្ធសឹងតែជាបញ្ហារដែលអ្នកត្រូវតែដោះស្រាយ ហើយបើអាជីវកម្មអ្នកអាចដោះស្រាយបញ្ហារទាំងនេះបានកាន់តែច្រើនគឺកាន់តែជោគជ័យ។

២.អាជីវកម្មលក់សម្ភារៈកសិកម្ម

ស្របពេលដែលវិស័យកសិកម្មកំពុងតែផ្តេកផ្តួល ទៅរកនិន្នាការបច្ចេកវិទ្យា ដូចនេះអាជីវកម្មលក់សម្ភារៈកសិកម្ម នឹងក្លាយជាអាជីវកម្មត្រូវប៉ាន់ខ្លាំងសម្រាប់យុគសម័យបច្ចេកវិទ្យាកសិកម្ម។ សម្ភារៈកសិកម្មនិងជួយដោះស្រាយវិបត្តិកសិផលមួយកម្រិតទៀតគឺ ការចំណាយថ្លៃដើមទាប ហើយគុណភាពកាងារកាន់តែរហ័ស ផលិតផលដែលផលិតបានគឺបានស្តង់ដារ ដោយផ្អែកលើអ្វីដែលជាបច្ចេកវិទ្យាថ្មីៗ ក្នុងការជួយជ្រោមជ្រែងអោយការផលិតកាន់តែមានកំណើន និងសមស្របតាមអ្វីដែលទីផ្សារត្រូវការ។

៣.អាជីវកម្មលក់បន្លែធម្មជាតិ

បច្ចុប្បន្នការខ្វះខាតបន្លែធម្មជាតិសម្រាប់អ្នកទីក្រុងគឺមានច្រើន ស្របពេលដែលអ្នកជនបទរកទីផ្សារបន្លែមិនបាន ហើយតម្រូវការបន្លែដែលកម្ពុជានាំចូលរាប់ពាន់តោនក្នុងមួយថ្ងៃៗ ជាហេតុថ្វើអោយទីផ្សាបន្លែរក្នុងស្រុកកំពុងតែជួបវិបត្តិ ។ អាជីវកម្មនេះមានអទិភាពខ្ពស់ណាស់សម្រាប់ទីផ្សារកម្ពុជា ដោយសារតែចំនេះដឹងប្រជាជនមានកាយល់ដឹងច្រើន ពីគ្រោះថ្នាក់នៃបន្លែនាំចូល និងផលប៉ះពាល់ដល់សុខភាព ជាហេតុធ្វើអោយអតិថិជន និងងាកមកទទួលទានបន្លែក្នុងស្រុកវិញម្តង ហើយមុខរបរមួយនេះ និងមានជោគវាសនាល្អណាពេលអនាគត។

៤.អាជីវកម្មទិញលក់ទិន្នផលកសិកម្ម

អាជីវកម្មចុងក្រោយនេះសំខាន់ខ្លាំងណាស់សម្រាប់ កសិករកម្ពុជា ព្រោះថាផលិតផលដែលផលិតបានគឺពឹងផ្អែកទាំងស្រុងលើទីផ្សារ។ ការកសាងខ្លួនជាឈ្មួញកណ្តាលទទួលទិញកសិផលពីកសិករ ក៏ជាមុខរបរមួយដែលអាចធ្វើអោយអ្នកក្លាយជាសេដ្ឋីកសិកម្មបានដែរ អោយតែអ្នកប្រាកដចិត្តថា អ្នកហ៊ានប្រឡូកជាមួយវា ហើយធ្វើវាអោយច្បាស់អស់ពីចិត្ត តួយ៉ាងដូចជា សិប្បកម្មវេចខ្ជប់ម្រេចផ្គត់ផ្គង់ក្នុងស្រុក ឬរោងចក្រសម្ងួតកសិផលស្រូវ ឬសិប្បកម្មកែឆ្នៃផលិតផលកសិឧស្សាហកម្មជាដើម ដែលជាដំណោះស្រាយល្អបំផុតសម្រាប់អនាគតកសិផលរបស់កម្ពុជា៕

អត្ថបទដោយ៖ នេន សុធី

LEAVE A REPLY

Please enter your comment!
Please enter your name here