Bitcoin អាយុជិត ១០ ឆ្នាំហើយ តើអ្នកបានដឹងអ្វីខ្លះពីលុយអេឡិចត្រូនិកមួយនេះ?

0
516

គិតដល់ពេលនេះ Bitcoin មានអាយុជិត ១០ ឆ្នាំហើយ ខណៈដែលវាត្រូវបានបង្កើតឡើងដំបូងដោយបុរសជនជាតិជប៉ុនលោក Satoshi Nakamoto កាលពីថ្ងៃទីឆ្នាំ ២០០៩ ក្រោមបណ្តាញប្រទាក់ក្រឡាគ្នាហៅថាបច្ចេកវិទ្យា Blockchain ហើយ Bitcoin ត្រូវបានបង្កើតឡើងតាមដំណើរការហៅថា Mining អ្នកខ្លះបានហៅវាថាជាការជីករករ៉ែ ។

កាលខែធ្នូ ឆ្នាំ ២០១៨ កន្លងទៅ វាបានឡើងថ្លៃដល់ទៅជិត ២ ម៉ឺនដុល្លារក្នុងមួយ​ Bitcoin និងចាប់ផ្តើមធ្លាក់ថ្លៃមកនៅប្រមាណ ១៣៥០០ ដុល្លារ និងធ្លាក់ថ្លៃយ៉ាងធ្ងន់ធ្ងរមកនៅត្រឹម ៦៤៣៥ ដុល្លារនៅថ្ងៃនេះ ។

Bitcoin ត្រូវបានបង្កើតឡើងក្នុងគោលបំណងធំដើម្បីផ្ទេរ និងដូរជាមួយរូបិយប័ណ្ណផ្សេងទៀតដោយមិនបាច់មានធនាគារកណ្តាលជាអ្នកត្រួតពិនិត្យ នោះមានន័យថាអ្នកចង់ទិញទំនិញណាមួយ អ្នកអាចផ្ទេរលុយ Bitcoin ផ្ទាល់ទៅកាន់ភាគីម្ខាងទៀត មិនបាច់ឆ្លងកាត់ធនាគារកណ្តាលដូចសព្វថ្ងៃ (NBC, ABA, Acleda…..) ។


ថ្វីត្បិតតែយើងមិនបានដឹងថាបច្ចេកវិទ្យានេះមានមុខមាត់យ៉ាងម៉េច ប៉ុន្តែលោក Nakamoto បានបកស្រាយថាដំណើរការ Mining ដើម្បីស្វែងរក Bitcoin នេះ វាទាមទារកុំព្យូទ័រដែលមានកម្លាំងខ្លាំងដើម្បីដោះស្រាយនិងគណនាបញ្ហាគណិតវិទ្យាដ៏ស្មុគស្មាញ ។

បន្ទាប់ពីបញ្ចេញឲ្យគេបានដឹងប្រហែល ១ ខែ លោក Nakamoto បានប្រើដំណើរការ Mining បង្កើត Bitcoin បាន ៥០ កាក់ ហើយអ្នកទទួល Bitcoin មុនគេគឺលោក cypherpunk Hal Finney ដែលជាសាក្សីនៃដំណើរកកើតរបស់ Bitcoin ។

នៅពីក្រោម Blockchain លុយ Bitcoin ពឹងផ្អែកលើបច្ចេកវិទ្យាមួយទៀតហៅថា cryptography ដែលជាកូដកម្រិតខ្ពស់មិនងាយមានអ្នកណាបំបែករកចំណុចខ្សោយវាបានទេ មានតែជើងខ្លាំងផ្នែក Hack ប៉ុណ្ណោះដែលអាចរាវរកកន្ទុយលេខគណនីមួយដើម្បីភ្ជាប់ទៅគណនីមួយទៀត ។

ស្ថាបនិក Bitcoin បានកំណត់ចំនួន Bitcoin ឲ្យកើតឡើងត្រឹមតែ ២១ លានកាក់ប៉ុណ្ណោះ ដូចនេះបើគិតមកដល់សព្វថ្ងៃនេះវាស្ទើរតែលែងមាន Bitcoin ដែលនៅសល់ក្នុងអ៊ីនធឺណេតទៀតហើយ វាត្រូវបានគេលក់ចុះឡើង ផ្ទេរពីម្ចាស់ម្នាក់ទៅម្ចាស់ម្នាក់ ។

ដោយសារ Bitcoin មានចំនួនកំណត់ក្នុងការកកើតដោយកូដ ដូចនេះបានជានាំឲ្យមានការទិញលក់ Bitcoin រហូតដល់តម្លៃជាង ២ ម៉ឺនដុល្លារកាលពីឆ្នាំ ២០១៧ ហើយដោយសារវាជាបច្ចេកវិទ្យា Open Source បានជាមានអ្នកផ្សេងបានចម្លងវាទៅជាលុយអេឡិចត្រូនិកផ្សេងៗ សូម្បីតែខ្មែរយើងក៏មានអ្នកបង្កើតលុយអេឡិចត្រូនិកស្រដៀងគ្នានេះដែរ បើតាមដែលដឹងមកគេហៅវាថា KH Coin ។

បញ្ហាត្រង់ថាតើអ្នកគួរចាយលុយទិញវាទេ?

Bitcoin ជាបច្ចេកវិទ្យាដែលកែប្រែបដិវត្តន៍ពីការចាយលុយក្រដាស់ ទៅជាចាយតួលេខ ដោយសារវាមិនត្រូវការឆ្លងកាត់ការគ្រប់គ្រងពីធនាគារកណ្តាល បានជាតម្លៃវាប្រែប្រួលលឿនហួសថ្លែង ។

ក្រៅពីក្លាយជាអ្នកមានត្រឹមមួយពព្រិចភ្នែកដោយសារតម្លៃវាឡើងកប់ពពក បិតាវិនិយោគលោកតា Warren Buffett ធ្លាប់លើកឡើងថា ទិញ Bitcoin មិនមែនជាការវិនិយោគទេ ប៉ុន្តែមានន័យថា អ្នកកំពុងតែទិញសំណាង ហើយសំណាងល្អឬអាក្រក់ វាសនាអ្នកត្រូវពឹងលើអ្នកដែលទិញ Bitcoin តពីអ្នក ថាតើពួកគេហ៊ានឲ្យតម្លៃវាខ្ពស់ឬទេ ។

ជារួមមក ការយល់ឃើញរបស់អ្នកវិនិយោគ គ្រាន់តែជាទស្សនៈឲ្យអ្នកពិចារណាប៉ុណ្ណោះ វាសនារបស់ Bitcoin ទៅជាយ៉ាងណាមានតែលោក Nakamoto ប៉ុណ្ណោះដែលដឹងច្បាស់ជាងគេ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here