អ្វីទៅជាការវិនិយោគលើ រូបិយប័ណ្ណអន្តរជាតិ( Forex)? តោះមកស្វែងយល់ទាំងអស់គ្នា!

0
694

អ្នកប្រហែលជាធ្លាប់លឺពាក្យថា” Forex” តែមិនទាន់ដឹងច្បាស់ថា Forex នេះជាអ្វី ហើយគេវិនិយោគដោយរបៀបណា។ តាមពិតទៅការវិនិយោគលើ រូបិយប័ណ្ណអន្តរជាតិ( Forex) គឹជាការវិនិយោគលើ រូបិយប័ណ្ណអន្តរជាតិ។

ការវិនិយោគឬ ការជួញដូរលើ រូបិយប័ណ្ណអន្តរជាតិ( Forex) មានដូចជា ការទិញ លក់ និង ប្តូររូបិយប័ណ្ណអន្តរជាតិទៅវិញទៅមកនៅក្នុងតម្លៃជាក់ស្តែង ឬ ក្នុងតម្លៃដែលបានកំណត់ណាមួយ។

ពេលអ្នកកាវិនិយោគលើ រូបិយប័ណ្ណ អ្នកនឹងទទួលបានផលចំណេញតាមរយៈគម្លាតថ្លៃនៃ​ រូបិយប័ណ្ណ ព្រោះពេលអ្នកវិនិយោគ អ្នកត្រូវ ទិញនិងលក់រវាងរូបិយប័ណ្ណ២ផ្សេងគ្នា។ ឧទាហរណ៍ ឲ្យងាយយល់គឺ បើអ្នកមាន១០០ដុល្លារ ទៅដូរយកលុយរៀលខ្មែរ នោះអ្នកនឹងទទួលបានចំណេញលើគម្លាតថ្លៃ ព្រោះប្រាក់ដុល្លារថ្លៃជាង ប្រាក់រៀលខ្មែរ។


ការជួញដូរ រូបិយប័ណ្ណអន្តរជាតិ​ គឹលោកអ្នកត្រូវធ្វើការជួញដូរនៅលើទីផ្សារអន្តរជាតិ ដូច្នេះមុននឹងអ្នកចិត្តចង់វិនិយោគលើវិស័យនេះ អ្នកត្រូវធ្វើការសិក្សាស្វែងយល់ឲ្យច្បាស់លាស់ជាមុនសិន ព្រោះការវិនិយោគលើវិស័យនេះ អ្នកទទួលបានផលចំណេញខ្ពស់ក៏ពិតមែនតែអ្នកនឹងជួបហានិភ័យខ្ពស់ផងដែរ។

ការវិនិយោគ រូបិយប័ណ្ណអន្តរជាតិ( Forex) វាហាក់ដូចស្មុគស្មាញសម្រាប់ប្រជាជនកម្ពុជាព្រោះវាជាការវិនិយោគថ្មីមួយ​ សម្រាប់ទីផ្សារកម្ពុជា។

យ៉ាងណាមិញ នៅកម្ពុជាបច្ចុប្បន្ន មានក្រុមហ៊ុនជាច្រើនកំពុងផ្ដល់ការវិនិយោគក៏ដូជាផ្ដល់ប្រឹក្សាយោបល់ ជួញដូរលើ រូបិយប័ណ្ណអន្តរជាតិ( Forex)  មានដូចក្រុម​សមភាគីកណ្ដាលមានចំនួន៤គឺក្រុមហ៊ុន ខេមបូឌា ដេរីវ៉េទីវ អ៊ិចឆេង ឯ. ក ក្រុមហ៊ុន ភ្នំពេញ ដេរីវ៉េទីវ អ៊ិចឆេង ភីអិលស៊ី ក្រុមហ៊ុន រ៉ូយ៉ាលហ្វាយនែនសល ខបោភើរេសិន និងក្រុមហ៊ុន ហ្គោលងហ្វាយនេន គ្លូប៊ល អ៊ិនវេសម៉ិន

ក្រៅពីនេះក៏មានក្រុមហ៊ុនឈ្មួញជើងសារ ឧបករណ៍ និស្សន្ទជាច្រើន ទៀតដែលកំពុង ផ្ដល់ការវិនិយោគក៏ដូជាផ្ដល់ប្រឹក្សាយោបល់ លើការ ជួញដូរលើឧបករណ៍ និស្សន្ទផងដែរ ដូចជា ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ. ក ក្រុមហ៊ុន រីកវីល យេផេន ក្រុមហ៊ុន អាល់ហ្វា ហ្គោល ភ្យូឈ័រ ក្រុមហ៊ុន ហ្គោលវែល ខាភីថល ក្រុមហ៊ុន ក្រុមហ៊ុន ស្កាយ ប្រេសឹស មេធល និងមានច្រើនក្រុមហ៊ុនផ្សេងៗជាច្រើនទៀតផងដែរ។

ប្រសិនបើលោកអ្នកពិតជាចង់ស្វែងយល់បន្ថែមអំពីការវិនិយោគលើ គលើ រូបិយប័ណ្ណអន្តរជាតិ( Forex) លោកអ្នកអាចចូលវគ្គបណ្ដុះបណ្ដាលទាក់ទងនឹងវិស័យជាមួយក្រុមហ៊ុនដែលបានរៀបរាប់ខាងលើ ព្រោះក្រុមហ៊ុនទាំងនេះសុទ្ធតែមានវគ្គបណ្ដុះបណ្ដាលស្ដីពីការវិនិយោគលើរូបិយប័ណ្ណអន្តរជាតិ( Forex) ដោយឥតគិតថ្លៃ៕

ស្វែងយល់យុទ្ធសាស្រ្ដវិនិយោគជោគជ័យលើ Forex សូមអាន៖ ស្រី សំណាង៖ រឿង៤ អ្នកគួរស្វែងយល់ បើចង់វិនិយោគជោគជ័យ លើ រូបិយប័ណ្ណអន្តរជាតិ (Forex)

អត្ថបទដោយ៖ ទឿយ ហុង

LEAVE A REPLY

Please enter your comment!
Please enter your name here