សេដ្ឋីកាន់ទ្រព្យខ្ទង់ ៨៨ពាន់លាន$ ពន្យល់មូលមួយ ដែលអ្នកមានច្រើន តែអ្នកនៅតែមិនសប្បាយចិត្ត

0
868

មហាសេដ្ឋី Warren Buffett កំពូលបីតាវិនិយោគ​ បច្ចុប្បន្ន មានទ្រព្យកាន់ក្នុងដៃ ចំនួន ៩១ពាន់លានដុល្លារ​ តែកាលពីពេលថ្មីៗនេះ លោកបាននិយាយថា ការមានលុយកាន់តែច្រើន មិនមែនជាស្ពានឈានទៅរកសុមង្គលឡើយ។

មហាសេដ្ឋី​វ័យ ៨៧ឆ្នាំរូបនេះ បានឲ្យដឹងថា លោកមិនមែន មិនសប្បាយចិត្តនោះទេ ពេលលោកមានលុយ ១ម៉ឺនដុល្លារ ពេលលោកបញ្ចប់ការសិក្សា តែផ្ទុយទៅវិញ កាលណោះលោកពិតជាមានសេចក្ដីសប្បាយរីករាយណាស់។

លោកលើកឡើងថា មនុស្សមួយចំនួន តែងតែគិតថា បើពួកគេមានលុយកាន់តែច្រើន នោះពួកគេនឹងកាន់តែសប្បាយចិត្ត។ នៅក្នុងចំណុចនេះ លោកបានឲ្យឧទាហរណ៍ថា ប្រសិនបើអ្នកមានលុយ ១០ម៉ឺនដុល្លារ តែអ្នកជាមនុស្ស​ មិនសប្បាយចិត្ត ហើយអ្នកគិតថា បើ មាន ១លានដុល្លារ នោះអ្នកនឹងសប្បាយចិត្ត។ តែយ៉ាណាមិញ​ អ្នកនឹងមិនសប្បាយចិត្តឡើយ។


ទាក់ទងនឹងចំណុចខាងលើ លោកបានបន្ថែមទៀតថា បើអ្នក រកចំណូលបាន ១លានដុល្លារ សុភមង្គលរបស់អ្នកនឹងរលាយបាត់ ពេលអ្នក​ក្រឡេកមើលអ្នកដទៃ គេមាន​២លានដុល្លារ។ ដូច្នេះ វាមិនមែនជាផ្លូវមួយធ្វើឲ្យអ្នកកាន់តែសប្បាយចិត្តនោះទេ បើអ្នកមានលុយតែច្រើន។

សេដ្ឋី​ដែលចូលចិត្តអានសៀវភៅរូបនេះ បានបន្ថែមថា ជាជាង ឲ្យសុភមង្គល កំណត់នូវអ្វី ដែលអ្នកមិនមាន ឬ របៀបនៃការរកចំណូលបានលឿន នោះអ្នកនឹង សប្បាយរីករាយ ពេលដែលអ្នកក្លាយជាអ្នកមាន។

តាមការស្រាវ ជ្រាវមួយ​ ក៏បង្ហាញលទ្ធផលស្រដៀងគ្នា​ ទៅនឹងគំនិតរបស់ Warren Buffett  ដែរ ដោយការស្រាវជា្រវនោះ បង្ហាញថា មនុស្សមួយចំនួនធំ សន្នដ្ឋានថា ការមានលុយច្រើន ការចាយលុយធ្វើឲ្យពួកគេកាន់តែសប្បាយចិត្ត។ តែយ៉ាងណាមិ​ញមិនមែនដូច្នេះទេ។ ការស្រាវជ្រាវ បានរកឃើញថា ពេលវេលាន គឺ រូបិយប័ណ្ណ ថ្មីដ៏មានសក្ដានុពល​​ ពោលគឺក្នុងន័យសុភមង្គល ពេលវេលា គឺរូបិយប័ណ្ណដ៏សំខាន់។

តាមពិតទៅ មិនមែន ទាល់តែមានលុយច្រើនទើបធ្វើឲ្យអ្នកសប្បាយចិត្តទេ។  មានលុយសមល្មមក៏អាចធ្វើ ឲ្យអ្នកសប្បាយចិត្តបានដែរ ប្រសិនបើអ្នក ចំណាយលុយរបស់អ្នក ទៅលើអ្វីមួយដែលធ្វើឲ្យអ្នកសប្បាយចិត្ត នោះ សុភមង្គលនឹងកើតមានចំពោះអ្នកជាមិនខានឡើយ។

មហសេដ្ឋី Warren Buffett ធ្លាប់លើកឡើងថា លោក នឹងសប្បាយ ប្រសិនលោករកចំណូលបានត្រឹម តែ ១០ម៉ឺនដុល្លារក្នុងមួយឆ្នាំ ព្រោះលោក មានការវិនិយោគមួយដែលធ្វើឲ្យលោកសប្បាយចិត្ត នោះគឺ ផ្ទះ លោកបានទិញ ក្នុងឆ្នាំ ១៩៥៨ ហើយបច្ចុប្បន្នលោករស់នៅក្នុងផ្ទះនេះនៅឡើយ៕

អត្ថបទដោយ៖ ហុង

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here