វៀតណាមកំពុងជួបវិបត្តិទីផ្សារបន្លែ ទទូចមហាអំណាចចិនអោយ ជួយទិញបន្លែរបន្ថែមទៀតក្នុងឆ្នាំនេះ

0
388

ក្នុងឆ្នាំ ២០១៨ នេះប្រទេសវៀតណាម ហាក់ដូចជាមានវិបត្តិមួយចំនួនទាក់ទងនឹងផលិតផលកសិកម្ម ដែលមានជាតិគីមី ផលិតនៅក្នុងប្រទេសរបស់ខ្លួន ដែលធ្វើអោយប្រទេសធំៗមួយចំនួនពិបាកក្នុងការទទួលយក បន្លែផ្លែឈើរបស់ប្រទេសវៀតណាមលក់នៅក្នុងទីផ្សាប្រទេសរបស់ខ្លួនណាស់។

ថ្មីៗនេះទីផ្សារបន្លែដ៏ធំមួយរបស់ប្រទេសវៀតណាមគឺមហាអំណាចចិន ដែលតែងតែទទួលទិញកសិផល យ៉ាងច្រើនពីប្រទេសវៀតណាម ហាក់ដូចជាបង្កាញជំហរស្ងៀមស្ងាត់ អំពីគម្រោងការថ្មីក្នុងការនាំចូលបន្លែពីវៀតណាមសម្រាប់ទីផ្សារប្រទេសចិន ដែលភាពស្ងៀមស្ងាត់នេះបានធ្វើអោយវៀតណាមព្រួយបារម្ភខ្លាចទីផ្សាបន្លែរនៅក្នុប្រទេសរបស់ខ្លួនជួបវិបត្តិដោយសារទីផ្សារប្រទេសចិនមិនបង្ហាញសញ្ញាវិជ្ជមានណាមួយសម្រាប់ការនាំចូលបន្លែររបស់ប្រទេសចិន។

ក្នុងជំនួបមួយរវាងនាយករដ្ឋមន្ត្រីចិន ជាមួយនឹងរដ្ឋាភិបាលវៀតណាមនៅទីក្រុង សៀងហៃ ប្រទេសចិន រដ្ឋមន្រ្តីវៀតណាមបានទទូចអោយប្រទេសចិន នៅតែបន្តនាំចូលបន្លែរ និងផលិតផលកសិកម្មអោយបានកាន់តែច្រើនទៀតពីប្រទេសវៀតណាម ដើម្បីទប់ទល់ជាមួយវិបត្តិទីផ្សារបន្លែរនៅក្នុងប្រទេសរបស់ខ្លួន។

សម្រាប់ទីផ្សាបន្លែដ៏របស់ប្រទេសចិនគឺចំណាយប្រមាណជា ៣៥ ពាន់លានដុល្លារអាមរិក ក្នុងឆ្នាំ ២០១៧ ហើយកំណើនមួយនេះវានៅតែកើនឡើងបើប្រៀបធៀបជាមួយឆ្នាំកន្លងមក​ ដែលប្រទេសចិននាំចូលផលិតផលកសិកម្មពីប្រទេសវៀតណាម ក្នុងនោះរួមមាន ដូចជា បន្លែ ផ្លែឈើ គ្រឿងសង្ហារីមជាដើម ដែលប្រទេសវៀតណាមចំណេញច្រើនពីទីផ្សារប្រទេសចិន។

គួររំលឹកផងដែរថាស្របពេលដែលប្រទេសចិន និងអាមេរិកកំពុងតែមានវិបត្តិពាណិជ្ចកម្ម ធ្វើអោយប្រទេសវៀតណាមក្លាយជាតួរឯកដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផលិតផលនាំចេញសម្រាប់ប្រទេសទាំងពី ដែលក្នុងនោះទីផ្សារប្រទេសពិភពលោកចាយលុយកើនដល់ ៩៣.៦៩ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ ២០១៧ សម្រាប់ទីផ្សារវៀតណាម ហើយក្នុងនោះកំណើតពាណិជ្ចកម្មចិនក្នុងប្រទេសវៀតណាមកើនដល់ ៥៨.២២ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨ នេះ ។

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)