សង្គ្រាមពាណិជ្ចកម្មរវាង Trump និងចិន ធ្វើអោយផលិតផល ៣ ប្រភេទ ដែលកំពុងតែឡើងថ្លៃខ្លាំង

0
16494

សង្គ្រាមពាណិជ្ចកម្មរវាងមហាអំណាចអាមេរិករបស់ Donald Trump ជាមួយនឹងមហាអំណាចចិន កំពុងតែអូសបន្លាយជាខ្លាំង ដែលធ្វើអោយវិបត្តិសេដ្ឋកិច្ចពិភពលោកកាន់តែអូសបន្លាយ ដែលវិបត្តិនេះបានធ្វើអោយផលិផលមួយចំនួនកាន់តែកាន់ឡើងថ្លៃ នៅក្នុងទីផ្សារពិភពលោក ដូចជា ដែកថែប គ្រឿងអេឡិចត្រូនិក ជាដើម​ ហើយការឡើងថ្លៃនេះវាបានប៉ះពាល់ដល់ផ្នែកមួយចំនួននៃទីផ្សារផលិតផលរបស់ពិភពលោកផងដែរ។

ក្នុងវិបត្តិពាណិជ្ចកម្មរវាងអាមេរិកនិងចិនអ្នកវិភាគមួយចំនួនបានរកឃើញថាមានទំនិញសំខាន់ៗ ៤ ប្រភេទ ដែលកំពុងតែឡើងថ្លៃព្រោះតែវិបត្តិមួយនេះ៖

១.ម៉ាស៊ីនបោកគក់ស្វ័យប្រវត្តិ  


ខណៈពេលដែលសង្គ្រាមទីផ្សាររវាងអាមេរិក និងចិន កំពុងតែអូសបន្លាយ គោលដៅសំខាន់មួយដែល Donald Trump បានដាក់គោលការណ៏សម្រាប់ទីផ្សាអាមេរិកនោះគឺ កាផលិតម៉ាស៊ីនបោកគក់ និងបន្ទះសូឡា ដោយខ្លួនឯងផ្ទាល់ ដោយមិនពាក់ពាក់ការនាំចូលពីបណ្តាក្រុមហ៊ុនធំ ដូចជា Samsung ,LG , និងក្រុមហ៊ុនដទៃទៀត ដែលជាហេតុធ្វើអោយតម្លៃគ្រឿងអេឡិចត្រូនិកមួយប្រភេទនេះកំពុងតែឡើងថ្លៃកប់តែម្តង ពោលគឺកើនឡើងរហូតដល់ ១៧ ភាគរយក្នុងរយៈពេលថ្មីៗនេះ ។

២.អាលុយមីញ៉ូមផលិតរថយន្ត

ខណៈពេលដែលពន្ធដែលថែបកាន់តែឡើងថ្លៃ ធ្វើអោយយីហោរថយន្តមួយចំនួនកំពុងតែ កើនតម្លៃនៅក្នុងទីផ្សារ ព្រោះក្រុមហ៊ុនទាំងនោះនិងត្រូវចំណាយប្រមាណជា ២៥ % សម្រាប់ពន្ធថ្លៃ ដែកថែបក្នុងការផលិតរថយន្តក្នុសហរដ្ឋអាមេរិក។ ក្នុងនោះពន្ធដែលអាមេរិកបានបង្កើតឡើង ថ្មីៗនេះ តម្រូវអោយយីហោរថយន្តទាំងអស់ត្រូវបង់ពន្ធជូនរដ្ឋប្រមាណជា ១៧៥​ ដុល្លារ ក្នុងតម្លៃ ៣៥.០០០ ដុល្លារអាមេរិកសម្រាប់ថ្លៃរដ្ឋបាលរបស់អាមេរិក ។

៣.គ្រឿងអេឡិចត្រូនិក

គ្រឿងអេឡិចត្រូនិកមួយចំនួនធំដូចជា ទូរស័ព្ទដៃ កុំព្យូទ័រយួរដៃ គ្រឿងបន្លាស់ជាដើម ត្រូវបានគម្រាមផ្នែកតម្លៃនាំចូលសហរដ្ឋអាមេរិក ដែលធ្វើអោយផលិតផលទាំងនេះ កាន់តែឡើងថ្លៃថែមមួយកម្រិតទៀតផងដែរ។ ទូរស័ព្ទដៃភាគច្រើន ដែលប្រជាជនអាមេរិកប្រើប្រាស់ភាគច្រើនផលិតនៅក្នុងប្រទេសចិន ប្រមាណជា ៨៤ លានដុល្លា គ្រឿងអេឡិចត្រូនិកប្រមាណជា ៦៧ ពាន់លានដុល្លារ និងសម្ភារៈក្មេងលេងប្រមាណជា ២៨ ពាន់លានដុល្លារអាមេរិក ដែលចំនួននេះជាទិន្នន័យ ដែលកំពុងតែគម្រាងកំហែងខ្លាំង ដលតម្លៃគ្រឿងអេឡិតត្រូនិក ដែលមានប្រភពភាគច្រើនមកពីប្រទេសចិន៕

ដោយ៖ សុធី

LEAVE A REPLY

Please enter your comment!
Please enter your name here