ម្ចាស់ភោជនីយដ្ឋាន សមុទ្រឈើភ្នំបាយឆៅ បង្ហាញពីវិធីសាស្ត្រក្នុងការទាក់ទាញភ្ញៀវទេសចរណ៍

0
108

ខេត្តមណ្ឌលគិរី គឺជាខេត្តមួយដែលមានសក្តានុពលផ្នែកទេសចរណ៍បែបធម្មជាតិយ៉ាងខ្លាំង ដោយសារតែខេត្តនេះជាតំបន់ភ្នំ មានខ្យល់អាកាសបរិសុទ្ធ អាកាសធាតុត្រជាក់ស្រួល និងសំបូរទៅដោយព្រៃព្រិក្សារ និងសម្បត្តិធម្មជាតិដែលជាទីគាប់ភ្នែក និងទាក់ទាញភ្ញៀវទេសចរណ៍ទាំងក្នុង និងក្រៅប្រទេសអោយចូលមកទស្សនាយ៉ាងកុះករ ។ ដោយសារតែកត្តាទាំងនេះហើយ កំណើន សណ្ឋាគា ភោជនីយដ្ឋាន និងកន្លែងកំសាន្តនានា នៅក្នុងខេត្តមណ្ឌលគិរី គឺមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

បើលោកអ្នកធ្វើដំណើរចេញេពីទីរួមខេត្តចំងាយប្រមាណ​ ១០ គីឡូ ហួសផ្លូវបំបែកទៅរម្មណីយដ្ឋានទឹកជ្រោះប៊ូស្រា បន្តិចអ្នកនិងទៅដល់តំបន់មួយដែលមានឈ្មោះថា សមុទ្រឈើ ហើយក៏មានភោជនីយដ្ឋានមួយដែលមានឈ្មោះថា សមុទ្រឈើ ភ្នំបាយឆៅ។ លោក ហ៊ុយ ហៃ គឺជាម្ចាស់ភោជនីយដ្ឋានបានមានប្រសាសន៍ថាមូលហេតុដែលលោកបើកភោជនីយដ្ឋាននេះឡើងគឺដោយសារតែទីតាំងនេះជាកន្លែងរម្មណីយដ្ឋានធម្មជាតិមួយដែលមានឈ្មោះថា សមុទ្រឈើ ដោយមានព្រៃឈើដុះយ៉ាងក្រាស់ដាច់កន្ទុយភ្នែកប្រៀបដូចជាសមុទ្រ ហើយភ្ញៀវទេសចរណ៍ចូលចិត្តមកលេងកំសាន្ត មើលទេសភាព មើលថ្ងៃរៀបលិច ប៉ុន្តែមិនមានកន្លែងសំរាប់លក់ចំណីអាហាជូនភ្ញៀវទេសចរណ៍នោះទេ ។

ដោយសារតែមូលហេតុនេះហើយទើបធ្វើអោយលោកសំរេចចិត្តបើកភោជនីយដ្ឋាននៅទីនេះតែម្តង ដែលមានលក់អាហាសំរន់ ភេសជ្ជះ និងបាយម្ហូបគ្រប់មុខផងដែរ។ លោក ក៏បានបន្តរថា មុននិងលោកសំរេចចិត្តថាបើកភោជនីយដ្ឋាននៅទីនេះគឺលោកបានសិក្សាមើលគ្រប់ជ្រុងជ្រោយរួចទៅហើយ ពីសក្តានុពលនៃភ្ញៀវទេសចរណ៍ ដែលមកលេងកំសាន្តនៅទីនេះ ហើយជាទូទៅភោជនីយដ្ឋានរបស់លោកគឺមានភ្ញៀមិនចេះដាច់នោះទេ។ ហើយអ្វីដែលជាចំណុចពិសេសដែល ភោជនីយដ្ឋានរបស់លោកអាចទាក់ទាញភ្ញៀវទេសចរណ៍បាននោះគឺចំនុចទីតាំងពិសេស តម្លៃសមរម្យ និងសេវាកម្មល្អ។


លោក ហ៊ុយ ហៃ បានបន្ថែមថាការជ្រើសរើសទីតាំងគឺពិតជាសំខាន់ណាស់ដែលអាចជួយអោយអាជីវកម្មរបស់លោកដំណើរការទៅមុខដោយរលូនបាន។ ការជ្រើសរើសទីតាំងមិនមែនចេះតែរើសយកៗនោះទេ​ យើងត្រូវចេះពិនិត្យមើលពីលក្ខណះអំណោយផលរបស់ទីតាំងដែលយើងចង់ជ្រើសរើសផង នោះទើបមុខរបររបស់អ្នកអាចទាក់ទាញអតិថិជនបានមួយចំនួនធំ ​៕

អត្ថបទដោយ៖ នេន សុធា

LEAVE A REPLY

Please enter your comment!
Please enter your name here