ក្រសួង​ការងារ ចេញសេចក្តីប្រកាសមួយ សម្រាប់ថ្ងៃបុណ្យអុំទូក កម្មករ-និយោជិតពេញចិត្តស្តូក

0
12131

ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានបញ្ជាក់​ប្រាប់​ដល់​ម្ចាស់ និង​នាយក​សហគ្រាស​គ្រឹះស្ថាន​ទាំងអស់ ​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​​របស់​ខ្លួន ឈប់​សម្រាក​ដោយ​មាន​ប្រាក់ឈ្នួល​ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះខែ អកអំបុក រយៈពេល​៣ថ្ងៃ ពី​ថ្ងៃទី ២១-២២ និង ២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ នេះបើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ  នាថ្ងៃនេះ។

ក្រសួងបានអះអាងផងដែរថា ​ក្នុង​ករណី​ចាំបាច់​បំផុត​ដែល​មិន​អាចបញ្ឈប់​សកម្មភាព​របស់ខ្លួន​បាន នាឱកាស​ពិធី​បុណ្យ​អុំទូកនេះ ម្ចាស់ និង​នាយក​សហគ្រាស​គ្រឹះស្ថាន ត្រូវ​សម្របសម្រួល​ជាមួយ​កម្មករ​និយោជិត ឱ្យមាន​ការ​ស្ម័គ្រចិត្ត ព្រមទាំង​បែង​ចែក​ពេល​វេលា និងថ្ងៃ​ឈប់សម្រាក​បុណ្យ​ ឱ្យ​បាន​សមស្រប។

ជាមួយគ្នានេះ កម្មករនិយោជិត ដែល​ធ្វើការ​នៅថ្ងៃ​ឈប់​សម្រាក​នេះ គឺ​មាន​សិទ្ធិ​ទទួល​នូវ​ប្រាក់​បំណាច់​បន្ថែម ដែល​មាន​ចំនួន​ស្មើ​នឹងប្រាក់​ឈ្នួល​ថ្ងៃធ្វើការ​ធម្មតា ៕


អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here