ដឹងពីរបៀបផ្សព្វផ្សាយផលិតផលលើ Tik Tok គ្មានអស់លុយមួយរៀល

0
199

មកដល់ពេលនេះ Tik Tok អាចទាញអ្នកឲ្យចូលទស្សនាមិនក្រោម ១០០ ទៅ ១៣០ លានដងនោះទេ ក្នុងមួយថ្ងៃ ដែលមានវីដេអូប្លែកៗ និងចាប់អារម្មណ៍បង្ហោះចូលរាល់ថ្ងៃទៀតនោះ រឹតតែធ្វើឲ្យវាល្បីល្បាញថែមទៀត ។

ស្របពេលដែលវារីកសុះសាយបែបនេះអ្នកប្រើប្រាស់នៅបរទេសក៏ឆ្លៀតពេល យកកម្មវិធីនេះទៅផ្សព្វផ្សាយផលិតផល ហ៊្វីៗគ្មានអស់លុយសូម្បីមួយរៀល ។ តើទិចនិកអ្វីខ្លះដែលពួកបរទេសនិយមធ្វើដើម្បីទាក់ទាញចំណាប់អារម្មណ៍លើផលិតផលនោះ ?

ពួកគេច្រើនយករូបភាពផលិតនោះទៅកាត់តជាមួយខ្សែសម្លេងណាដែលមានអ្នកនិយមលេងច្រើន ព្រោះងាយគេស្វែងរក និងមានអ្នកភ្ជាប់លីងដើម្បីលេងច្រើនទៀតដែរ ឬ ក៏និយាយបែបកំប្លែងៗ ជាមួយផលិតផលជាដើម ។


ជាងនេះដែរ ពួកគេក៏ថតជាវីដេអូជាមួយផលិតផលនោះ ដើម្បីដាក់លក់ ឬ ផ្សព្វផ្សាយទៀត ព្រោះវាជាវិធីងាយស្រួលបំផុត ប្រសិនបើអ្នកចង់ឲ្យគេស្គាល់ អ្នកអាចធ្វើតាមវិធីនេះ ។

ជាពិសេស ប្រសិនបើវីដេអូរបស់អ្នកថ្មីប្លែកពីគេ អ្នកអាចមានអ្នកចូលទស្សនាមិនក្រោម ពាន់ដងនោះទេ ជាពិសេសក៏មានអ្នកចែករំលែកតគ្នាដូចបណ្ដាញសង្គមមួយចំនួនទៀតអញ្ចឹងដែរ ។

ទោះបីវិធីខាងលើនេះស្ដាប់ទៅហាក់បីដូចជាសាមញ្ញមែន ក៏ប៉ុន្ដែវាអាចជួយអ្នកបន្ថែមពីការចំណាយលុយទៅផ្សព្វផ្សាយជាមួយបណ្ដាញសង្គមផ្សេងទៀតដែរ ។

សម្រាប់កម្មវិធីនេះដែរក៏កំពុងមានប្រជាប្រិយភាពនៅប្រទេសកម្ពុជាយើងផងដែរ ជាពិសេសយុវវ័យដែលនិយមលេងច្រើន ជាពិសេសគណនីខ្លះមានអ្នកចុច Follow ជិត ១ ម៉ឺននាក់ ជាមួយឲ្យសញ្ញាចុច Like រហូតដល់ជាង ១ លានទៀតដែរ ៕

អត្ថបទដោយ ៖ ឆាំ មករា

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here