ប្រើ Facebook​ រាល់ថ្ងៃមានដឹងថាមានមុខរបរអ្វីខ្លះដែលអ្នកអាចរកស៊ីបាន?

0
1125

ក្រៅតែពីប្រើ Facebook សម្រាប់ទាក់ទងជាមួយគ្រួសារ មិត្តភក្តិ បងប្អូន តែ Facebook ក៏ជាកន្លែងរកស៊ីល្អមួយផងដែរសម្រាប់អ្នកមានគំនិតច្នៃប្រឌិត ពេលខ្លះអ្នកអាចធ្វើការជាមួយពីកន្លែងណាក៏បាន ហើយអត្ថបទនេះមិននិយាយពីការលក់អនឡាញទេ ព្រោះអ្នកណាក៏គេដឹងពីរឿងហ្នឹងដែរ តែខាងក្រោមនេះជាមុខរបរមួយចំនួនដែលអ្នកមិនសូវបានដឹងឬមិនសូវចាប់អារម្មណ៍ថាអាចធ្វើបាន ។

១- Affiliate Marketing

Affiliate Marketing មានន័យថា អ្នកដើរតួនាទីជាអ្នកប្រូម៉ូតឬផ្សព្វផ្សាយឲ្យគេចូលទៅទិញផលិតផលឬសេវាកម្មអនឡាញនៅលើវេបសាយណាមួយ នោះអ្នកនឹងទទួលបានកម្រៃជើងសារច្រើនគួរសមតាមម្ចាស់ផលិតផលផ្សេងៗដែលគេឲ្យអ្នក អាចដល់ ៥០% ក៏មានដែរ ។


កន្លែងដែលគេសហការច្រើនជាងគេគឺ Amazon Affiliate Program ដោយអ្នកគ្រាន់តែយក Link Affiliate មកប្រម៉ូតលើ Facebook ពេលមានអ្នកចូលទិញ អ្នកនឹងបានលុយភ្លាម ។ ក្រៅពីនេះមានកន្លែងមួយចំនួនទៀតដែលអាចសហការបានដូចជាវេបសាយលក់ Domain GoDaddy, វេបសាយលក់ Hosting នៅបរទេស Host Gator និងវេបសាយលក់ Hosting នៅស្រុកខ្មែរផងដែរ ។

២-លក់មាតិកា

កម្មវិធីរកលុយលើ Facebook ដែលល្បីជាងគេនៅស្រុកខ្មែរសម្រាប់អ្នកបង្កើតមាតិកាមានដូចជា Instant Article ហើយក្រោយមកនេះ Facebook បានចេញមុខងារ Watch និងអនុញ្ញាតិឲ្យអ្នករកលុយពី Ad Breaks ។

ដូចនេះបើអ្នកមានវេបសាយឬ Blog ផ្ទាល់ខ្លួន អ្នកអាចបង្កើតមាតិកាដូចជាព័ត៌មាន ការកំសាន្ត ចំណេះដឹងខ្លីៗ ដើម្បីចុះឈ្មោះរកលុយលើ Instant article ឬ Facebook audience network ។ ហើយបើអ្នកមានផេកដែលមានចាប់ពី ១ ម៉ឺន Like អ្នកអាចស្រាវជ្រាវពី Ad Breads ដើម្បីរកលុយពីវីដេអូ ។

៣-ប្រូម៉ូតផលិតផលឬសេវាកម្ម

អាចនិយាយបានថាត្រង់នេះលុះត្រាណាតែអ្នកជាមនុស្សដែលមានឥទ្ធិពលឬមានឈ្មោះបោះសម្លេងនៅលើ Facebook ដែរ មិនមែនស្រួលៗគេហៅអ្នកទៅប្រូម៉ូតឲ្យគេទេ ដូចនេះទាល់តែអ្នកចេះធ្វើព្យុះធ្វើភ្លៀង ធ្វើឆ្កួតជាខ្លះដើម្បីបានល្បីលើ Facebook ។

ប្រហែលជាអ្នកបានស្គាល់អាយដលអ្នកជាច្រើនលើ Facebook ដែលកំពុងរកស៊ីលើសេវាកម្មប្រូម៉ូតផលិត ហើយកុំទាន់អស់សង្ឃឹមអី សាកបញ្ចេញសមត្ថភាពខ្លួនឯងសាកមើលក្រែងបានល្បីដូចគេ ព្រោះអាយដលអ្នកក៏ចេញពីមនុស្សធម្មតាដូចគ្នាមុនពេលមានអ្នកស្គាល់ច្រើនដូចនេះ ។

៤-គ្រប់គ្រងផេក

អ្នកលក់អនឡាញខ្លះរវល់តែលក់ដាច់ពេករហូតគ្មានពេលគ្រប់គ្រងផេក ខណៈដែលក្រុមហ៊ុនជាច្រើនកំពុងត្រូវការអ្នកគ្រប់គ្រងផេកឲ្យគេ ។ អ្នកអាចជ្រើសរើសធ្វើជា Freelancer ឬធ្វើការពីគ្រប់ទីកន្លែងដោយគ្រាន់តែចេះប្រើប្រាស់ Facebook Page ឲ្យស្ទាត់ជំនាញ ។

អ្នកអាចចេញមុខលក់សេវាកម្មមួយចំនួនដូចជា គ្រប់គ្រងបណ្តាញសង្គម ជំនួយការផ្នែកគ្រប់គ្រងផេក ឬអ្នកជំនាញទីផ្សារលើ Facebook ។

៥-លក់ Page Like

បើមិនចង់ឈឺក្បាលជាមួយការគ្រប់គ្រងផេកឲ្យគេទេ អ្នកអាចជ្រើសរើសបង្កើតផេកលក់យកលុយដុំតែម្តង​ ព្រោះថាមុខរបរមួយកំពុងពេញនិយមមែនទែនសម្រាប់អ្នកពូកែទាញចំណាប់អារម្មណ៍មនុស្សឲ្យចូល Like Page ស្របពេលដែលមុខរបរអនឡាញកំពុងផ្ទុះផងនោះ Page Like កាន់តែលក់បានថ្លៃ មានអី អ្នកខ្លះលក់ Page Like បាន ៥ ដុល្លារក្នុង ១០០០ Like ចំណែកអ្នកខ្លះលក់បាន ៨ ដុល្លារក៏មាន ប៉ុន្តែទាល់តែអ្នកតស៊ូអត់ធ្មត់បន្តិច ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here