ក្រុមហ៊ុន JCRI បានរៀបចំពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាដល់អនុវិទ្យាល័យព្រះពុទ្ធមានសិរីក្នុងខេត្តកំពង់ស្ពឺ

0
59

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន JCRI សហការណ៍ជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធី សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាមួយខ្នង ដល់អនុវិទ្យាល័យព្រះពុទ្ធមានសិរី ស្ថិតនៅភូមិទឹកថ្លា ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នេះជាអ្វីដែលក្រុមហ៊ុនJCRI បានប្តេជ្ញាចិត្តតាំងពីឆ្នាំ២០១៧មកម្លេះ ពេលនេះអ្វីដែលក្រុមការងាររំពឹងទុក បានចេញរូបរាងហើយ។ សាលាមួយខ្នងនេះជាមួយផ្នែកតូច ដែលក្រុមហ៊ុនJCRI បានខិតខំប្រឹងប្រែងជួយដល់សង្គមជាតិ មួយវិញទៀត​G Park បាន​ជួយ​ដល់​ទុរគតជន​គ្មាន​ទីពឹង ចូលរួម​ឧបត្ថម​គាំទ្រ​ដល់​វិស័យ​កីឡា និង ចូលរួម​ក្នុង​វិស័យ​ជាច្រើនផ្សេងៗទៀត។ លើសពីនេះទៅទៀត ក្រុមការងារ​របស់ G Parkបានធ្វើ​ដំណើរ​Activation ទៅគ្រប់​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា ជាមួយនឹង ការប្រគុំ​តន្ត្រី​ទេសចរណ៍​ស្ទើ​តែ​គ្រប់​ខេត្ត​ក្រុង ដើម្បី​ផ្ដល់នូវ​ភាពសប្បាយ​រីករាយ​ជូន​បងប្អូន។


 

គួររំលឹកផងដែរ កាលពីឆ្នាំ២០១៧ លោក ងួន ចាន់ដេវីត ដែលជាអ្នកតំណាងផលិតផល G PARK  និង ភេសជ្ជៈ​ប៉ូវ​កំលាំង​G Park បាន និង​កំពុង​ធ្វើ​សរាចរ​ណ៍ ទូទាំង​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា ហើយ​ក៏បាន​ចូលរួម​កម្មវិធី​សង្គម​ជាច្រើន​ផងដែរ។ ជាក់ស្ដែង​កាលពី​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ G Park បាន​ផ្ដើមគំនិត ជាមួយ​លោក ងួន ចាន់​ដេវីត ដែលជា​អ្នកតំណាង​នៃ​ផលិតផល​ភេសជ្ជៈ​ប៉ូវ​កំលាំង G Park បង្កើត​នូវ​ការប្រគុំ​តន្ត្រី​សប្បុរស​ធ​ម៍​មួយ ដើម្បី​ប្រមូល​ថវិការ​ទាំងអស់ យកទៅ​សាងសង់​អគារសិក្សា​មួយ​ខ្នង​នៅ​វិទ្យាល័យ​ព្រះពុទ្ធ​មាន​សេរី  ខេត្តកំពង់ស្ពឺ។ មកទល់ពេលនេះ​អគារសិក្សា​មួយ​ខ្នង​នោះ បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​ហើយ។ មិនតែប៉ុណ្ណោះ ភេសជ្ជៈ​ប៉ូវ​កំលាំង G Park ក៏​ធ្លាប់​បានធ្វើ​កម្មវិធី​G Park School Tour នៅតាម​វិ​ទ្យ​ល័យ​ចំនួន១០ ដោយ​នាំយក​នូវ​ភេសជ្ជៈ​ប៉ូវ​កំលាំង G Park រួម​ជាមួយនឹង​សម្ភារៈ​សិក្សា​មួយចំនួន ប្រកប​គ្នា​ដោយ​ភាពសប្បាយ​រីករាយ​ជាច្រើន​សម្រាប់ប្អូនៗសិស្សានុសិស្ស​ផងដែរ។

G Park Facebook Page: https://www.facebook.com/GParkenergydrink.kh/

#gfund

#gpark

#jcri

#phnomsrouch

#donation

LEAVE A REPLY

Please enter your comment!
Please enter your name here