ក្រុមហ៊ុនអាកាសចរណ៍ទាំង ៥ ដែលមានប្រវត្តិមិនល្អ នៅក្នុងជើងហោះហើរបស់ខ្លួននាពេលកន្លងមក

0
1025

មានជើងហោះហើរចំនួន ៥ របស់ពិភពលោក ដែលធ្លាប់មានប្រវត្តិមិនល្អ នៅក្នុងការហោះហើរ ដែលទាំងនេះជាពត៌មានមួយសម្រាប់អោយ អ្នកដែលនិយមធ្វើដំណើរតាមយន្តហោះ អាចដឹងជាពត៌មាន ក្នុងការពិចារណាលើការហោះហើររបស់ខ្លួន។

ជើងហោះហើរទាំង ៥ ដែលធ្លាក់ប្រជាប្រិយនាពេលកន្លងមក ៖

១.Aeroflot

ជើងហោះហើរ Aeroflot ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩២៣ ហើយបានក្លាយជាក្រុមហ៊ុន ដែលមានសុវត្ថភាពជាងគេបំផុត។ តែកំណត់ត្រានេះបានក្លាយជាសុបិន្តអាក្រក់មួយ បន្ទាប់ពីយន្តហោះរបស់ខ្លួនបានជួបគ្រោះថ្នាក់កាលពីឆ្នាំ ១៩៧៣ ធ្វើអោយអ្នកដំណើរជាង ៧៨០ នាក់បាត់បង់ជីវិត។

Nepal Airlines

ជើងហោះហើរ Nepal Airlines ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៨ ជាប្រភេទជើងហោះហើរក្នុងស្រុក និង ជើងហោះហើរទៅកាន់ប្រទេស ៧ ទៀតនៅជុំវិញពិភពលោក។ ជើងហោះហើររបស់ Nepal Airlines បន្ទាប់ពីរងគ្រោះថ្នាក់ ក្នុងឆ្នាំ ១៩៦០ និងឆ្នាំ២០១៤ ម្តងទៀត បានធ្វើអោយក្រុមហ៊ុនមួយនេះកាន់តែបាត់បង់ប្រជាប្រិយ។

៣. SCAT Airline

SCAT Airline ជាជើងហោះហើរដែលមានតម្លៃថោកមួយដដែលបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ ហើយក៏ជាក្រុមហ៊ុនហោះហើរ ដែលថ្លាប់ជយបបញ្ហាជាច្រើន នៅក្នុងដំណើហោះហើររបស់ខ្លួនក្នុង ឆ្នាំ២០១៧ ដែលធ្វើអោយអ្នកដំណើរ ២១ នាក់បាត់បង់ជីវិត។

៤. Lion Air

ក្រុមហ៊ុនអាកាសចរណ៍ Lion Air ដំណើរការនៅឆ្នាំ ២០០០ ហើយជាក្រុមហ៊ុនមួយ ដែលជាប់ជាជើងហោះហើរមិនសូវល្អនោះទេ។ តួយ៉ាងដូចជាថ្មីៗនេះជើងហោះហើរមួយរបស់ Lion Air បានជួបគ្រោះថ្នាក់បណ្តាលលអោយអ្នកដំណើរជាង ២០០ នាក់រងគ្រោះផងដែរ។

៥. Bluewing Airlines

ជើងហោះហើរ Bluewing Airlines ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនធ្លាប់មានប្រវត្តិមិនសូវល្អ នាពេលកន្លងមក និងត្រូវបានប្រមានអោយបិទជើងហោះហើររបស់ខ្លួន ពីសំណាក់ស្ថាបន័ត្រួតពិនិត្យជើងហោះហើរអន្តរជាតិថែមទៀតផង៕

អត្ថបទដោយ៖ នេន សុធី