កត្តាអ្វីខ្លះដែលធ្វើឲ្យដីតំបន់ភ្នំបាសិទ្ធឡើងថ្លៃស្រឺតៗ និងមានបុរីជាច្រើនងាកទៅរក?

0
1580

តំបន់ភ្នំបាសិទ្ធ កំពុងមានភាពមមារញឹកខ្លាំងលើវិស័យអចលនទ្រព្យ ទាំងវិស័យដីពុះឡូតិ៍ វិស័យផ្ទះបុរី ព្រមទាំងវិស័រីហ្សត​ជាដើម ដែលតម្លៃអចលនទ្រព្យនៅតំបន់ទេសចរមួយនេះ ក៏កំពុងកើនឡើងឥតឈប់ឈរផងដែរ ។

យោងតាមអ្នកជំនាញ បានឲ្យដឹងថា តំបន់ភ្នំប្រសិទ្ឋ មានការរីកចម្រើនលឿន និងធ្វើឲ្យតម្លៃអចលនទព្យឡើងថ្លៃ លឿន លើស​ពីការរំពឹងទុកនោះគឺ ព្រោះតំបន់នេះ​ស្ថិតនៅ​កៀកបង្កើយនឹងរាជធានីភ្នំពេញ ពិសេ​សខណ្ឌព្រែកព្នៅ និងការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ឋទៅកាន់តំបន់នេះកាន់តែច្រើន ម្យ៉ាងវិញទៀតស្ថិតនៅក្បែរមណីយដ្ឋាន ដែលប្រជាពលរដ្ឋងាយទៅកំសាន្ត ឬលំហែរកាយចុងសប្តាហ៍ផង។

ដោយសារភាពអំណោយផលទាំងនេះ រួមទាំងលក្ខខ័ណ្ឌអាកាសធាតុល្អប្រសើរ សណ្ឋានដីខ្ពស់មិនប្រឈមមុខនឹងការលិច​ទឹក បានធ្វើឲ្យមានការចាប់អារម្មណ៍វិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិកាន់ តែច្រើនទៅកាន់តំបន់​នេះរយៈពេល​បីទៅ​៥ឆ្នាំ​ខាងមុខ ការអភិវឌ្ឍនៅតំបន់នេះនឹងកញ្រ្ជោលខ្លាំង ហើយតម្លៃដីធ្លីនឹងកើនឡើងទ្វេរដង ធៀបនឹងបច្ចុប្បន្ន។


យោងតាមឯកឧត្តមជា សុផារ៉ាទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ កំពុងជម្រុញឲ្យមាន​ការវិនិ​យោគ​លំនៅដ្ឋានតម្លៃសមរម្យនៅ​តំបន់នេះនាពេលឆាប់ៗ។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

LEAVE A REPLY

Please enter your comment!
Please enter your name here