ស៊ុបហិរ ជាមួយទឹកជ្រលក់ថ្មីបែបថៃ នាំមកជូនដោយ ហាង បាប៊ីឃ្យូ ផ្លាហ្សា

0
130

រាជធានីភ្នំពេញ៖ ហាង បាប៊ីឃ្យូ ផ្លាហ្សា បានបន្ថែមនូវផលិតផលថ្មីដ៏គួរឲ្យទាក់ទាញមួយទៀត​ ដែលមានឈ្មោះថា ស៊ុក ណ័រ (Sook Nua) ជាមួយនឹងទឹកស៊ុបហិរថ្មី និងទឹកជ្រលក់បែបថៃដែលមានលក់​​ ចាប់ពីថ្ងៃទី ០៥​វិច្ឆិកា រហូតដល់ថ្ងៃទី២០​ ខែធ្នូ ឆ្នាំ២០១៨​ នេះប៉ុណ្ណោះ។

បើតាមប្រសាស៍របស់លោក អ៊ឹម បណ្ឌិត ជាប្រធានគ្រប់គ្រងទូទៅរបស់ម៉ាក់បាប៊ីឃ្យូ ផ្លាហ្សា ប្រចាំប្រទេសកម្ពុជាបានថ្លែងថា ដើម្បីបំពេញចិត្តរបស់អតិថិជនទើបហាង បាប៊ីឃ្យូ ផ្លាហ្សា ខិតខំបង្កើតឈុតមុខម្ហូបអាហារបន្ថែមថ្មីៗជាបន្ដបន្ទាប់ ជាក់ស្ដែងដូចជាមុខម្ហូបថ្មីមួយនេះ អាចញុំាបានគ្នា២ ទៅ៣នាក់ តម្លៃចាប់ពី​ ១៧.៩៩ដុល្លាតែប៉ុណ្ណោះ ហើយមាន ៣ជំរើសសម្រាប់អតិថិជនជ្រើសរើសផងដែរ គឺឈុតសាច់ជ្រូក ឈុតសាច់គោ និងឈុតសាច់ចំរុះ ។  លោកក៏បានបញ្ចាក់ផងដែរថា ចំនុចពិសេសនៃផលិតផលថ្មីនេះគឺ ទី១ ទឹកស៊ុបដែលមានរសជាតិហិរតិចៗ ហើយសម្រាប់អតិថិជនដែលចូលចិត្តរសជាតិហិរខ្លាំង ក៏អាចបន្ថែមម្ទេសតាមដែលខ្លួនចង់បានផងដែរ។ ទី២​ គឺទឹកជ្រលក់បែបថៃ ដែលមាន៣រសជាតិបញ្ចូលគា្ន ហិរ ជូរ និងប្រៃ សាកសមឥតខ្ចោះជាមួយនឹងទឹកស៊ុបបែបថ្មីនេះផងដែរ។


មួយវិញទៀត សម្រាប់អតិថិជនដែលមានកាតសមាជិក ដែលបានទិញឈុតថ្មីខាងលើណាមួយ អាចទិញ សាច់ជ្រូក អាល្លឺម៉ង់ តម្លៃត្រឹមតែ ១.៥០ដុល្លារ តែប៉ុណ្ណោះ។

គួរបញ្ចាក់ថា ហាង បាប៊ីឃ្យូ ផ្លាហ្សា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ ដោយលោក Choopong Choopojcharoen ដែលបានអនុវត្តសាច់អាំងបែបម៉ុងហ្គោលីនិងជប៉ុនដែលល្បីជាយូរមកហើយជាមួយភោជនីយដ្ឋានរបស់គាត់។កាន់តែពិសេសទៅទៀត ដោយមានការគាំទ្រពីសំណាក់អតិថិជនយ៉ាងខ្លាំង បាប៊ីឃ្យូផ្លាហ្សាបានពង្រីកសាខាក្នុងឆ្នាំ ២០១៧ជាង១៥០កន្លែង ទាំងនៅក្នុងប្រទេសថៃ និងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ហើយបាប៊ីឃ្យូផ្លាហ្សាត្រូវបានចាត់ចំណាត់ថ្នាក់ភោជនីយដ្ឋានលេខ១ ក្នុងផ្នែកភោជនីយដ្ឋានចម្អិនអាហារដោយខ្លួនឯងជាង៥ឆ្នាំមកហើយ។

បាប៊ីឃ្យូផ្លាហ្សាមានវត្តមាន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំង១៧សាខា នៅក្នុងប្រទេសម៉ាឡេស៊ី និងពីរសាខាទៀត នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ហាងសាច់អាំងបែបម៉ុងហ្គោលី​ និងជប៉ុនមួយនេះ ត្រូវបាននាំចូលមកទីផ្សារកម្ពុជាដោយក្រុមហ៊ុន អ៊ី អេហ្វ ជី ហើយមកដល់សព្វថ្ងៃនេះ ហាងនេះ មានសាខាចំនួន៥ គឺស្ថិតនៅផ្សារទំនើប អ៊ី អន ម៉ល ១ សាខាទួលគោកផ្លូវ ៣១៥ កែង ៥២៨ សាខាផ្សារសូរិយាជាន់ទី៣ សាខាផ្សារទំនើប អ៊ី អន ម៉ល ២ និងសាខាដឹហេរី ថេកវ៉ក ក្រុងសៀមរាប​ ហើយបើកចាប់ពីម៉ោង ១០:០០ព្រឹក ដល់ ១០:០០

យប់។

ពត៌មានបន្ថែម អាចទំនាក់ទំនងតាមរយៈលេខ ០២៣​ ២៣ ១៨ ១៧។

LEAVE A REPLY

Please enter your comment!
Please enter your name here