Apple មានមហិឆ្ឆតាធំចង់វាយលុក iPad លើទីផ្សារជំនួសឲ្យកុំព្យូទ័រ

0
463

កាលពីសប្ដាហ៍មុនថ្ងៃដែលក្រុមហ៊ុន Apple ធ្វើការប្រកាសនៅផលិតផលចុងឆ្នាំរបស់ខ្លួន ជាស៊េរី ថេបប្លេត និង កុំព្យូទ័រ ដែលធ្វើគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែថេបប្លេតដែលក្រុមហ៊ុន Apple បានផលិតនោះមានមុខងារច្រើនលើសពី ថេបប្លេតផ្សេងៗទៀត ។

លោក Tim Cook ដែលជានាយកប្រតិបត្តិបានលើកឡើងក្នុងថ្ងៃសម្ពោធផលិតផល iPad និង កុំព្យ័ទ័រ MacBook នៅសហរដ្ឋអាមេរិកថា “រាល់ថ្ងៃនេះយើងកំពុងតែរិះរកវិធីផលិត iPad ឲ្យមានលក្ខណៈដូចជា កុំព្យទ័រតែម្ដង ជាពិសេសអាចប្រើប្រាស់បានមុខងាច្រើនទៀតផង” ។

លោកបន្ថែមថា សម្រាប់ iPad បច្ចុប្បន្ននេះវាមិនទាន់ក្ដារចុចភ្ជាប់មកជាមួយនោះទេ ហើយកម្មវិធីមួយចំនួនដែលកុំព្យូទ័រមានដូចជា Microsoft Word ក៏មិនទាន់អាចដំណើរការបានស្រួលដែរ តែថ្ងៃអនាគតក្រុមហ៊ុន Apple នឹងដោះស្រាយបញ្ហានេះ ដើម្បីឲ្យវាធ្វើកិច្ចការមួយចំនួនធំទៀតអាចជំនួសកុំព្យូទ័រតែម្ដង ។


ជាងនេះទៀតដែរ ក្រុមហ៊ុន Apple ក៏បានបញ្ជាក់ដែរថា គិតមកដល់ពេលនេះអត្រានៃការលក់ iPad មានចំនួនច្រើនជាង កុំព្យូទ័រ MacBook ទៅហើយ ​ដែលមានចំនួនជាង ៤០០ លានគ្រឿងហើយ បើគិតចាប់ពីឆ្នាំ ២០១០ កន្លងមក ដែល កុំព្យូទ័រ MacBook លក់បានត្រឹម ១៣,៣ លានគ្រឿងប៉ុណ្ណោះដែលលក់ចេញដូចគ្នានេះ ។

លើសពីនេះដែរ ក្រុមហ៊ុន Apple ក៏មានគម្រោងសហការជាមួយក្រុមហ៊ុនផលិតកម្មវិធីល្បីៗមួយចំនួនទៀតដូចជា Microsoft និង Adobe ទៀតដែរ ដើម្បីបង្កើនកម្មវិធីឲ្យច្រើនជាងមុន នឹងងាយឲ្យអ្នកប្រើប្រាស់ទូទៅងាយស្រួលដោនកម្មវិធីយកមកប្រើ ។

គួរជម្រាបដែរថា Apple ក៏មានគម្រោងប្រជែងជាមួយក្រុមហ៊ុនផលិតកុំព្យូទ័រមួយចំនួនទៀតដែរដូចជា Lenovo , Dell និង HP ជាដើម តាមរយៈ iPad របស់ខ្លួនដែលផលិតនាពេលបច្ចុប្បន្ននេះ ៕

អត្ថបទដោយ ៖ ឆាំ មករា

LEAVE A REPLY

Please enter your comment!
Please enter your name here